ក្រុមកសិករដែលប្រើថាមពលសូឡានៅពេលថ្ងៃ ចង់ឱ្យរដ្ឋាភិបាលសម្របសម្រួលឱ្យកសិករប្រើថាមពលសូឡានេះបានពេញ ២៤ម៉ោង ដើម្បីជំរុញឱ្យមានកំណើននៃការប្រើសូឡា និងដើម្បីសម្រួលដល់ជីវភាពរបស់កសិករនិងអ្នកប្រើប្រាស់។
រហូតមកដល់ពេលនេះទោះបីជាជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់ស្ទើរតែទាំងស្រុងក៏ដោយ ក៏ការចាប់ផ្តើមងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនៅតែមានកម្រិតនៅឡើយ ដែលជាហេតុបង្កឱ្យប្រជាពលរដ្ឋមានក្តីបារម្ភយ៉ាងខ្លាំងអំពីជីវភាពប្រចាំថ្ងៃរបស់ពួកគេ
អ្នកតាមដានសេដ្ឋកិច្ចបាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ដែលរួមមានទាំងការលុបចោលនូវប្រាក់បដិភាគរបស់រដ្ឋាភិបាលសម្រាប់ប្រេងឥន្ធនៈកាលពីខែឧសភា ផងដែរ គឺជាកត្តាដែលបណ្ដាលឱ្យអត្រាអតិផរណានេះឡើងខ្ពស់។ អ្នកទាំងនេះក៏បានព្យាករណ៍ផងដែរថា និន្នាការនេះនឹងនៅតែបន្តទៅមុខ។
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថាសង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់«មិនមែនជាព័ត៌មានល្អទេ»សម្រាប់ផ្សារប្រេងឥន្ធនៈដែលមានផលប៉ះពាល់ស្រេច និងមានការកាត់បន្ថយការផលិតប្រេងពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងប្រទេសរុស្ស៊ី។
ខណៈដែលប្រទេសឥណ្ឌូណេស៊ីប្រារព្ធពិធីសម្ពោធផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន រដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយរឿងការចំណាយលើសលប់ និងកម្ចីធនាគារចិនដែលមានអត្រាការប្រាក់ខ្ពស់។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ចង់ឃើញវិស័យអប់រំមានឯករាជ្យភាព ដោយមិនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច ឬគណបក្សណាមួយនោះទេ ដើម្បីធានាថា បុគ្គលិកអប់រំអាចបំពេញការងារទៅតាមឯកទេសរបស់ខ្លួន ហើយមិនស្ថិតក្រោមគំនាបនយោបាយ។
អាជ្ញាធរតាមបណ្តាខេត្តមួយចំនួនដែលកំពុងរងការជន់លិចទឹកលើកឡើងថា បើកម្រិតទឹកនៅតែមិនស្រកស្រុតចុះនៅតាមភូមិ ឃុំ ស្រុកតទៅទៀតនោះ នឹងធ្វើឱ្យប្រជាពលរដ្ឋប្រឈមមុខនឹងហានិភ័យនៃការខូចខាតដំណាំស្រូវ និងដំណាំផ្សេងទៀត។
ម្ចាស់សហគ្រាសទាំងនោះ កំពុងចូលរួមអនុវត្តគម្រោង CAPFish Capture ដែលជាកម្មវិធីជលផលទទួលបានការគាំទ្រខាងហិរញ្ញវត្ថុពីសហភាពអឺរ៉ុបដែលមានគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។
ការកើនឡើងតម្លៃជួលនិងតម្លៃអចលនទ្រព្យសម្រាប់ការរស់នៅនិងការធ្វើអាជីវកម្ម ឆ្លុះបញ្ចាំងពីការមកដល់នៃជនអន្តោប្រវេសន៍ចិន ដែលហ៊ានឬអាចចំណាយខ្ពស់ជាងពលរដ្ឋថៃម្ចាស់ស្រុក ដែលមួយចំនួនកំពុងប្រឈមនឹងបញ្ហាចំណាយលើកន្លែងស្នាក់នៅ។
ខណៈដែលប្រទេសចិនប្រារព្ធខួបលើកទី១០នៃការចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធសាកលរបស់ខ្លួនឈ្មោះគំនិតផ្តួចផ្តើមក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន (BRI) ទិន្នន័យថ្មីបង្ហាញថា ការផ្តល់ប្រាក់កម្ចីដល់អាហ្វ្រិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ២ ទសវត្សរ៍នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ បានការពារថា ការដំឡើងប្រាក់ឈ្នួលចំនួន ៤ដុល្លារដល់កម្មករក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌសម្រាប់ឆ្នាំ២០២៤ គឺជាការខិតខំ និងជា«ជោគជ័យ»មួយ ក្នុង«កាលៈទេសៈលំបាកទាំងអស់គ្នា» ហើយក្នុងពេលទីផ្សារអន្តរជាតិក៏កំពុងមានបញ្ហា។
ព័ត៌មានផ្សេងទៀត
No media source currently available