ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា​កិច្ចប្រតិបត្តិការ​​អាមេរិក​និង​ប៉ាគីស្ថាន​ដើម្បី​ចាប់«ភេរវជន​កំពូល» ផ្តល់​សញ្ញា​​ប្រឆាំង​ភេរវកម្ម​ស៊ីជម្រៅ​ ទោះ​មាន​ទំនាក់​ទំនង​មិន​ល្អក្តី


រូបឯកសារ៖ ខាងក្រៅអគារក្រសួងយុត្តិធម៌ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
រូបឯកសារ៖ ខាងក្រៅអគារក្រសួងយុត្តិធម៌ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​មាន​គម្រោង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដើម្បី​ដាក់​ស្នើ​ក្នុង​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ Virginia នូវ​មេក្លោង​នៃ​ការបំផ្ទុះ​គ្រាប់បែក​ខែ​សីហា ឆ្នាំ ២០២១ដែល​បាន​សម្លាប់​កងទ័ព​សហរដ្ឋ​អាមេរិក១៣នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គា​នី​ស្ថាន។

ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ភ្នាក់ងារ​រដ្ឋ​អ៊ិស្លាម Khorasanលោក Mohammad Sharifullah ដែល​គេ​ស្គាល់​ថា«Jafar»បាន​រងការ​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ទី២ ខែ​មីនា​ពី​«ការផ្តល់​និង​រួម​គំនិត​ដើម្បី​ផ្តល់​ការជួយ​ឧបត្ថម្ភ​សម្ភារ:​និង​ប្រភព​ធនធាន​ដល់​អង្គការ​មួយ​ដែល​ត្រូវ​បាន​ចាត់ទុកជា​អង្គការ​ភេរវជន​បរទេស​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់»។

លោក Sharifullah ត្រូវ​គេ​រំពឹង​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ស្រុក​ភាគ​ខាង​កើត​រដ្ឋ Virginia។ នេះ​បើតាម​ក្រសួង​យុត្តិធម៌​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង ការណ៍​នៅ​លើ Website របស់​ខ្លួន។

លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា«នៅ​យប់​នេះ ខ្ញុំ​មាន​ក្តី​សោមនស្ស​ដើម្បី​ប្រកាស​ថា​យើង​ទើបតែ​ចាប់​បាន​ភេរវជន​កំពូល​ម្នាក់​ដែល​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ព្រៃផ្សៃ។ ហើយ ជន​នោះ​ឥឡូវ​នេះ​កំពុង​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រឈមមុខ​នឹង​ប្រព័ន្ធ​យុត្តិធម៌​របស់​អាមេរិក»។

ការបំផ្ទុះ​គ្រាប់​បែក​នៅ​ច្រកទ្វារ Abbeyនៅ​ឯ​ចំណត​យន្តហោះ​អន្តរជាតិHamid Karzai ក្នុង​រដ្ឋធានី​កាប៊ុល​កាលពី​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០២១​ក៏​បាន​សម្លាប់​ជនជាតិ​អាហ្វហ្គានីស្ថាន​ប្រហែល ១៧០នាក់​ដែរ។

ក្រុម​រដ្ឋ​អ៊ិស្លាម Khorasan ឬ ISIS-K ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​អង្គការ​ភេរវកម្ម​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ិស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ។

ការវាយ​ប្រហារ​អត្តឃាត​បាន​កើត​មាន​ឡើង​នៅពេល​ដែល​ការដក​កងទ័ព​ស្ថិត​ក្នុង​ភាព​ច្របូក​ច្របល់​នៅពេល​បញ្ចប់​សង្គ្រាម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ ពេល​២០ឆ្នាំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្នុង​សុន្ទរកថា​នេះ លោក​ប្រធានាធិបតី Trumpបាន​សរសើរ​ប៉ាគីស្ថាន​ចំពោះ​ការជួយ​បេសកកម្ម​ដើម្បី​ចាប់​លោក Sharifullahនេះ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា«ខ្ញុំ​ចង់​ថ្លែង​អំណរគុណ ជា​ពិសេស រដ្ឋាភិបាល​ប៉ាគីស្ថាន​ចំពោះ​ការជួយ​ចាប់ខ្លួន​មេបិសាច​នេះ»៕

XS
SM
MD
LG