ធនាគារជាតិបញ្ជាក់ថា ការបញ្ឈប់នេះគឺដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចជាការត្រួតពិនិត្យ ដែលសំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
វៀតណាម ជាសមាជិកមួយក្នុងកិច្ចព្រមព្រៀង RCEP ដែលនឹងចូលជាធរមាននៅខែមករាខាងមុខ និងជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលអាចទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។ ទោះជាយ៉ាងនេះក្តី គេក៏មានក្តីបារម្ភអំពីផលប៉ះពាល់នៃកិច្ចព្រមព្រៀងនេះ ទៅលើទីផ្សារក្នុងស្រុកផងដែរ។
ផ្លួវដែកនេះ ជាគម្រោងការមួយក្នុងបណ្តាគម្រោងការរាប់រយនៃការផ្តើមគំនិតផ្លូវក្រវាត់ពាណិជ្ជកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីស្ថាបនាកំពង់ផែ ផ្លូវរទេះភ្លើងនិងហេដ្ឋារចនាសម្ព័ន្ធឯទៀតៗនៅទូទាំងទ្វីបអាស៊ី អាហ្វ្រិក និងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។
ប្រធានាធិបតីម៉ាឡាវី បានអំពាវនាវឱ្យប្រទេសនេះ ផ្លាស់ប្តូរពីការធ្វើកសិកម្មដែលភាគច្រើនជាលក្ខណៈចិញ្ចឹមក្រពះ ទៅជាការធ្វើកសិកម្មជាលក្ខណៈពាណិជ្ជកម្មនិងឧស្សាហកម្មវិញ ដោយលោកថា ការផ្លាស់ប្តូរនេះមានសារៈសំខាន់ណាស់ក្នុងការឈានដល់គោលដៅធ្វើឱ្យប្រទេសនេះ មានស្បៀងអាហារគ្រប់គ្រាន់នៅត្រឹមឆ្នាំ២០៣០។
កម្ពុជាជំពាក់បំណុលប្រទេសចិនរហូតដល់៤៤%នៃបំណុលសរុបរបស់ប្រទេសទាំងអស់ដែលមានប្រមាណ៩.២០០លានដុល្លារអាមេរិកបើគិតត្រឹមដំណាច់ឆមាសទីមួយឆ្នាំ២០២១។ នេះបើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិ។
សហដ្ឋអាមេរិកនិងប្រទេសចំនួន៥ទៀត បានបញ្ជាក់កាលពីថ្ងៃអង្គារថា ពួកគេមានគម្រោងបូមប្រេងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីចម្រាញ់ចេញជាប្រេងសាំងនិងផលិតថាមពលមួយចំនួនដើម្បីចួលរួមកាត់បន្ថយនូវតម្លៃប្រេងដែលកំពុងឡើងខ្ពស់សម្រាប់អ្នកប្រើប្រាស់។
រដ្ឋាភិបាលកម្ពុជាបានកំណត់បន្ទាត់ភាពក្រីក្រសាជាថ្មី ហើយអត្រាភាពក្រីក្រនៅទូទាំងប្រទេសកើនឡើងដល់ជិត១៨%។ មន្រ្តីរដ្ឋាភិបាលឲ្យដឹងថា មួយផ្នែកនៃកំណើនអត្រាភាពក្រីក្រនេះបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩ ផងដែរ។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានសរសើរកិច្ចព្រមព្រៀងរបស់ប្រទេសជិត២០០ ដែលជំរុញកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ខណៈលោកបង្ហាញការខកចិត្ត ព្រោះសន្និសីទអង្គការសហប្រជាជាតិអំពីអាកាសធាតុ មានលទ្ធផលមិនខ្លាំងជាងនេះ។
ធនាគារកណ្តាលសហរដ្ឋអាមេរិកបានព្រមានថា ផលប៉ះពាល់ដោយសារវិបត្តិបំណុលក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន អាចជះឥទ្ធិពលទៅលើទីផ្សារហិរញ្ញវត្ថុពិភពលោក និងធ្វើឲ្យខូចខាតកំណើនសេដ្ឋកិច្ច រួមទាំងកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ទីផ្សារការងារកម្ពុជាប្រហែល៨៨,៣% ដំណើរការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយកម្មករនិយោជិតភាគច្រើនក្នុងចំណោមកម្មករនិយោជិតទាំងនេះ មិនអាចពឹងផ្អែកលើលទ្ធភាពទទួលបានសេវាថែទាំសុខភាព ឬសន្តិសុខប្រាក់ចំណូលរបស់ពួកគេឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available