ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ប្រទេស៥ទៀត​នឹង​បញ្ចេញ​ប្រេង​បម្រុង​​ ដើម្បី​​កាត់​បន្ថយ​តម្លៃ​ប្រេង​​សម្រាប់​ប្រើប្រាស់


រូបឯកសារ៖ អាង​ស្តុក​ប្រេង​នៅ​ទីក្រុង​ Detroit កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ (AP)
រូបឯកសារ៖ អាង​ស្តុក​ប្រេង​នៅ​ទីក្រុង​ Detroit កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ (AP)

សហដ្ឋ​អាមេរិក​និង​ប្រទេស​ចំនួន​៥​ទៀត​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ពួកគេ​មាន​គម្រោង​បូមប្រេង​បម្រុងយុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​ចម្រាញ់​ចេញ​ជា​ប្រេង​សាំង​និង​ផលិតថាមពល​មួយ​ចំនួនដើម្បី​ចួល​រួម​កាត់​បន្ថយ​នូវ​តម្លៃប្រេង​ដែល​កំពុង​ឡើង​ខ្ពស់​សម្រាប់​អ្នក​ប្រើប្រាស់។

សេតវិមាន​បាន​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះរហូត​ដល់ខែ​មេសា​ ឆ្នាំ​២០២២ សហរដ្ឋ​អាមេរិក​នឹង​បូម​ប្រេង​ប្រមាណ៥០លាន​ធុង​ដើម្បី​លក់​ទៅ​ឲ្យ​រោង​ចក្រ​ចម្រាញ់​ប្រេងដែល​ប្រេង​ទាំង​នេះ​នឹង​ត្រូវ​បូម​ចេញ​ពីទីកន្លែង​បម្រុង​ប្រេង​យុទ្ធសាស្ត្រ​របស់​ខ្លួនដែលពេល​នេះ​មាន​ប្រេង​ប្រ មាណ៦២១លាន​ធុង​នៅ​ក្នុង​តំបន់​បម្រុង​ប្រេង​ចំនួន៤​កន្លែង​តាម​បណ្តោយឈូង​សមុទ្រ​ម៉ិកស៊ិក។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន​ដោយ​បាន​បញ្ជាក់​ថា នេះ​ជា​ការបូម​ប្រេង​ដ៏​ច្រើន​បំផុតពី​កន្លែង​ស្តុក​ប្រេង​បម្រុងរបស់​អាមេរិក ដោយ​លោកបាន​គូស​បញ្ចាក់​ថា​ វា​នឹង​ប្រើ​ពេល​វេលាបន្តិច​ទម្រាំតម្លៃ​ប្រេង​មាន​ការ​ធ្លាក់​ចុះនៅ​តាម​ស្ថានីយ​ប្រេងនានា​សម្រាប់​អ្នក​ប្រើ​ប្រាស់​យាន​យន្ត។

លោកប្រធានាធិបតី បាន​បន្ត​ទៀត​ថា «នេះ​ជា​បញ្ហា​មិន​ត្រឹមតែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ វា​ជា​បញ្ហា​នៅ​ជុំវិញ​ពិភព​លោក​ផង​ដែរ។ លោក​ក៏​បាន​ស្តី​បន្ទោស​ដល់​ប្រទេសដែល​មាន​ប្រេង​ច្រើន​មិន​ព្រម​បង្កើន​ការផលិត​ប្រេងឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពិភពលោក។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​តម្លៃ​ប្រេងដែល​នឹង​ត្រូវ​ធ្លាក់​ចុះនោះ​នៅ​ឡើយ​ទេ ពីព្រោះ​គេ​នៅ​មិន​ទាន់​ដឹងថា តើ​ប្រទេស​៤​ផ្សេង​ទៀត​គ្រោង​នឹង​បញ្ចេញ​ប្រេង​បម្រុង​របស់​ខ្លួនចំនួន​ប៉ុន្មាន​ធុងក្នុង​ពេល​ខាង​មុខ​នោះ។ ប្រទេស​ទាំង​បួន​នោះ​រួម​មាន​ ប្រទេស​ចិន ជប៉ុន កូរ៉េខាង​ត្បូង ចក្រភព​អង់គ្លេស​និង​ឥណ្ឌា។ប្រទេស​ឥណ្ឌា​មាន​គម្រោង​ថា​ នឹង​ប​ញ្ចេញ​ប្រេង​បម្រុង​របស់​ខ្លួន​ចំនួន​៥​លាន​ធុង៕

XS
SM
MD
LG