ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងបញ្ជាឱ្យរដ្ឋាភិបាលសហព័ន្ធចេញថ្លៃចំណាយលើកិច្ចប្រឹងប្រែងជួយដោះស្រាយបញ្ហាមេរោគកូរ៉ូណា ដែលអនុវត្តដោយកងទ័ពបម្រុងថ្នាក់ជាតិ ដែលត្រូវបានបញ្ចេញយកទៅប្រើ ក្រោមការគ្រប់គ្រងរបស់អភិបាលរដ្ឋនានា។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ក្រុមហ៊ុនរថយន្តអាមេរិកាំង ៣ គឺក្រុមហ៊ុន General Motors ក្រុមហ៊ុន Ford Motor និង Tesla បានទទួលបទបញ្ជានៅក្នុងការផលិតឲ្យបានឆាប់នូវឧបករណ៍ជួយផ្លូវដង្ហើម។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងបោះឆ្នោតម្ដងទៀតនៅថ្ងៃចន្ទនេះលើកញ្ចប់ថវិកាសេដ្ឋកិច្ចទ្រង់ទ្រាយធំក្នុងទឹកប្រាក់ ១.៨ លានលានដុល្លារ ដើម្បីបញ្ជូនថវិកាទៅឲ្យពលរដ្ឋអាមេរិកាំងភាគច្រើន និងអាជីវកម្មជាច្រើនដែលរងការប៉ះពាល់ធ្ងន់ធ្ងរដោយសារមេរោគកូរ៉ូណាថ្មីដ៏កាចសាហាវ។
ការទាមទារប្រាក់អត្ថប្រយោជន៍ដោយសារការអត់ការងារធ្វើបានកើនឡើងនៅក្នុងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ខណៈពេលដែលសេដ្ឋកិច្ចកំពុងរងការប៉ះពាល់ដោយសារការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។
រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទកន្លែងដែលប្រមូលផ្តុំមនុស្សច្រើនដើម្បីបញ្ចៀសការរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ-១៩នេះ។ គេមិនទាន់ដឹងថា រដ្ឋាភិបាលនឹងឲ្យកម្មកររោងចក្រសម្រាក ឬយ៉ាងណាទេ។ ប៉ុន្តែអ្នកធ្វើការក្នុងវិស័យនេះបង្ហាញការព្រួយបារម្ភនៃលទ្ធភាពច្រើននៃការឆ្លង។
លោក Josep Borrell ជាប្រធានខាងគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប។ លោកបាននិយាយថា ជាទូទៅសហភាពអឺរ៉ុបចង់បង្កើនភាពដៃគូជាមួយទ្វីបអាហ្វ្រិកនិងធ្វើឱ្យវាមានប្រសិទ្ធភាពជាងមុនផងដែរ។
រោងចក្រកាត់ដេរជាច្រើននៅប្រទេសផលិតសម្លៀកបំពាក់ រួមមានបង់ក្លាដែស កម្ពុជានិងប្រទេសវៀតណាម កំពុងបិទទ្វាររួចហើយដោយសារការខ្វះវត្ថុធាតុដើមមកពីប្រទេសចិននិងការបញ្ជាទិញធ្លាក់ចុះមកពីក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បីៗរបស់ប្រទេសលោកខាងលិច។
ភាគីកម្ពុជាស្នើឲ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីសម្រសម្រួល និងធានាថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះ។
នាវាដឹកយន្ដហោះចម្បាំងទីពីររបស់សហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី៥ ខែមីនាកន្លងទៅនេះ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែតឹងរ៉ឹងចំពោះរឿងពាណិជ្ជកម្មជាមួយនឹងអតីតសត្រូវសម័យសង្គ្រាមវៀតណាមមួយនេះ។
រោងចក្រសហគ្រាសជិត២០០អាចខ្វះវត្ថុធាតុដើមក្នុងសង្វាក់ផលិតកម្មដែលធ្វើឲ្យកម្មករជាង១៦ម៉ឺននាក់ប្រឈមនឹងការបាត់បង់ការងារកាលដើមខែមីនានេះ។ ការប៉ះពាល់ការងារកម្មករក៏នាំឲ្យប៉ះពាល់ដល់ជីវភាព អាជីវករដែលលក់របស់របរឲ្យអ្នកទាំងនោះផងដែរ។
អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានប្រាប់វីអូអេថា ឥឡូវនេះ នាវា២គ្រឿងដែលស្ថិតក្រោមការពិនិត្យនេះគឺនាវា Viking Cruise Journey ដែលនៅកំពង់ចាម និងនាវា Avalon Siem Reap ដែលស្ថិតនៅភ្នំពេញ។
ព័ត៌មានផ្សេងទៀត
No media source currently available