រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមនៅសប្តាហ៍នេះផ្តល់នាវាការពារដែនសមុទ្រមួយគ្រឿងទៀតទៅឲ្យវៀតណាម ដែលប្រទេសនេះ អាចបង្កើនការការពាររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន។
វៀតណាមចេញសារាចរណែនាំថ្មីមួយដើម្បីផ្តល់ការការពារស្របច្បាប់ដល់ជនរងគ្រោះនៃការជួញដូរ និងការរំលោភបំពាន។ សារាចរណែនាំចែងច្បាស់ពីសិទ្ធិក្នុងការទទួលបានមេធាវី និងនីតិវិធីដែលមេធាវីត្រូវគោរពតាម។
ខណៈដែលសហភាពអឺរ៉ុបកំពុងពិចារណាដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធគយ EBA ពីកម្ពុជា ប្រទេសចិនបានប្រកាសថាខ្លួនកំពុងស្វះស្វែងរកការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។ តែមន្ត្រីរដ្ឋាភិបាលខ្មែរបានលើកឡើងថា ប្រធានបទទាំងពីរមិនជាប់ពាក់ព័ន្ធគ្នាទេ។
គិតមកត្រឹមបីត្រីមាសចុងក្រោយនៃឆ្នាំ២០១៩នេះ ភ្ញៀវទេសចរអន្តរជាតិបន្តកើនឡើង ដោយអ្នកទេសចរចិនមានកំណើនច្រើនជាងគេ ស្របពេលអ្នកទេសចរមកពីតំបន់អឺរ៉ុបមានការថយចុះ។
ក្រុមមន្ត្រីនៅក្នុងប្រទេសមួយចំនួននៅអាស៊ីនិងអាស៊ីប៉ាស៊ីហ្វិកកំពុងព្យាយាមបោះជំហានទៅមុខជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ដ៏សំខាន់មួយ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសឥណ្ឌាបានប្រកាសថាខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ។
លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យបានគាំទ្រការសម្រេចមួយរបស់រដ្ឋាភិបាលក្នុងការដំឡើងតម្លៃប្រេង ដែលបានបង្កឲ្យមានការបន្តរហូតដល់មានមនុស្សស្លាប់កាលពីចុងសប្ដាហ៍នេះ។
កម្ពុជានៅសល់ពេលមួយខែក្នុងការឆ្លើយតបទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលសហគមន៍អឺរ៉ុបបានតម្រូវឲ្យគោរព ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។
គម្រោងសាងសង់ទំនប់វារីអគ្គសនីរបស់ប្រទេសអេត្យូពីដែលមានប្រវែងជិត២ គីឡូម៉ែត្រត្រូវបានគ្រោងធ្វើឡើងដើម្បីផលិតថាមពលអគ្គិសនី៦០០០ម៉េហ្គាវ៉ាត់ ប៉ុន្តែគម្រោងនេះបានក្លាយជាបញ្ហារវាងប្រទេសអេហ្ស៊ីបនិងប្រទេសស៊ូដង់។
ព័ត៌មានផ្សេងទៀត
No media source currently available