ប្រធានវេទិកាអនាគត (Future Forum) លោក អ៊ូ វីរៈ កត់សម្គាល់ថា នេះជា «យុទ្ធសាស្ត្រមួយដ៏ពូកែ» ក្នុងការបង្វែរស្ថានការណ៍ជុំវិញការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ហើយក៏បង្ហាញថា កម្ពុជាទុកចិត្តលើប្រទេសជប៉ុនដែលជាដៃគូដ៏ជិតស្និទ្ធមួយរបស់សហរដ្ឋអាមេរិក និងជាប្រទេសដែល «សន្សំសុខ ឬសន្សំសន្តិភាព»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ អ្នកនាំពាក្យលោកស ខេង បានថ្លែងបដិសេធនិងថោ្កលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Rainsy និងបក្ខពួកដែលបានទាញក្រុមគ្រួសាររបស់លោក ស ខេង ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត។
នាយករដ្ឋមន្ត្រីហ្គ្រោអង់ឡង់លោក Mute Egede បានបញ្ជាក់ជាលាយលក្ខណ៍អក្សរថា៖ «ហ្គ្រោអង់ឡង់ជារបស់យើង។ យើងមិនមែនសម្រាប់លក់ទេ ហើយនឹងមិនលក់ជាដាច់ខាត។ យើងមិនត្រូវបាត់បង់ការតស៊ូដ៏យូរមកហើយរបស់យើងដើម្បីសេរីភាពនោះទេ»។
នាយករដ្ឋមន្ត្រីលីបង់បាននិយាយនៅក្នុងក្រុង Khiam ក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់ភាគខាងត្បូងនៃប្រទេសលីបង់ថា៖ «ដើម្បីឲ្យកងទ័ពអាចសម្រេចបានទាំងស្រុងនូវបេសកកម្មរបស់ខ្លួន គណៈកម្មាធិការនេះត្រូវតែ...ដាក់សម្ពាធលើអ៊ីស្រាអែលដែលជាសត្រូវបញ្ឈប់រាល់ការរំលោភបំពានទាំងអស់លើបទឈប់បាញ់នេះ»។
ការបន្ថយទោសនេះធ្វើឲ្យរួចជីវិតដល់អ្នកទោសដែលត្រូវបានកាត់ទោសពីបទមនុស្សឃាតដូចជាជនដែលពាក់ព័ន្ធនឹងការប្លន់ធនាគារ ឬការជួញដូរគ្រឿងញៀនដ៏ប្រល័យ និងជនដែលសម្លាប់ឆ្នាំគុក ឬអ្នកទោសក្នុងមន្ទីរឃុំឃាំងថ្នាក់សហព័ន្ធជាដើម។
នៅឆ្នាំ ២០២៤ ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបពិភាក្សាគ្នាទ្វេភាគីចំនួន ៣ លើក។ ជាងនេះទៀត យោធានៃប្រទេសទាំងពីរក៏បានធ្វើសមយុទ្ធរួមគ្នាជាច្រើនលើកច្រើនសារនៅតាមតំបន់ផ្សេៗនៃពិភពលោកផងដែរ។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន បានវាយតម្លៃថា ការបង្កើតច្បាប់នេះមិនផ្តល់ផលចំណេញដល់កម្ពុជា តែវាអាចធ្វើឲ្យប្រទេសជាតិរងការរិះគន់កាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។
កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ មហាសន្និបាតនៃអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs) នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៩។ នេះបើតាមការបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុករបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកក្រុមជំទាស់នៅក្រៅប្រទេសថាជា «ក្រុមឧទ្ទាមក្រៅច្បាប់»។ លោកថា ច្បាប់ប្រឆាំងនឹងចលនា«ភេរវកម្ម» នឹងត្រូវបានបង្កើតឆាប់ៗ បើសិនណាជាលោក សម រង្ស៊ី បង្កើតរដ្ឋាភិបាលក្រៅប្រទេស។
នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃពុធ ឧត្តមនាវី Samuel J. Paparo ក៏បានលើកឡើងថា សហរដ្ឋអាមេរិកបន្តរង់ចាំមើលឥរិយាបថរបស់ទំនាក់ទំនងនៃកងទ័ពរំដោះប្រជាជនចិននៅមូលដ្ឋានជើងទឹកសមុទ្ររាមរបស់កម្ពុជា។
លោក លឹម ឆាយ អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងថា ការមិនផ្តល់កម្ចីថ្មីពីចិនជា«ការពញ្ញាក់ស្មារតី» មួយដល់កម្ពុជា និង «ការរំឭក» មួយថា កម្ពុជាមិនអាចពឹងផ្អែកលើអ្វីតែមួយឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា គណបក្សកាន់អំណាចអាចនឹងពន្លឿនដំណើរការបង្កើតច្បាប់ស្តីពីភេរវកម្មប្រឆាំងនឹងក្រុមជំទាស់នៅក្រៅប្រទេស ប្រសិនបើមានការបង្កើតរដ្ឋាភិបាល ក្រៅប្រទេស។
ព័ត៌មានផ្សេងទៀត
No media source currently available