កាលពីដើមខែធ្នូនេះ លោក Assad បានភៀសខ្លួនចេញពីស៊ីរី ពេលពួកឧទ្ទាមដែលដឹកនាំដោយក្រុមអ៊ិស្លាមនិយមបានវាយលុកចូលទីក្រុងដាម៉ាស ដោយញ៉ាំងឲ្យមានការអបអរសាទរទូទាំងប្រទេស និងនៅបរទេស បន្ទាប់ពីរបបគ្រប់គ្រងបែបជិះជាន់របស់លោកបានឈានដល់ទីបញ្ចប់។
ការថ្លែងដូច្នេះរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងអំឡុងទស្សនកិច្ចនៅតួកគី ដែលចំពេលនៃខួប ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានជ្រើសរើសអ្នកស្រី Kari Lake ធ្វើជាប្រធានថ្មីរបស់សំឡេងសហរដ្ឋអាមេរិកឬវីអូអេ។
លោក Trump បានថ្លែងក្នុងសារបង្ហោះលើគេហទំព័រ Truth Social របស់លោកថា អ្នកស្រី Lake នឹង«ធានាថា តម្លៃសេរីភាពរបស់សហរដ្ឋអាមេរិកត្រូវបានផ្សព្វផ្សាយនៅជុំវិញពិភពលោកប្រកបដោយភាពយុត្តិធម៌និងសុក្រឹត្យ មិនដូចពាក្យកុហកនានាដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះទេ»។
សារព័ត៌មានអន្តរជាតិ Reuters កាលពីថ្មីៗនេះបានចុះផ្សាយអត្ថបទមួយដោយលើកឡើងថា ប្រទេសចិនបានផ្អាកផ្តល់កម្ចីថ្មីដល់កម្ពុជាក្នុងឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់កម្ពុជាថា ចិននឹងមិន«បោះបង់ចោល»កម្ពុជាឡើយ។
លោក ប្រាក់ សុខុន ដែលទើបឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេសជាថ្មី បានជួបជាមួយភារធារីស្តីទីនៃស្ថានទូតអាមេរិក អ្នកស្រី Bridgette L. Walker នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។
នៅឆ្នាំ ២០២២ មានចលនាមួយនៅទូទាំងប្រទេសដែលផ្ដួចផ្ដើមឡើងដោយប្រជាជនដើម្បីតវ៉ានឹងវិធានការនេះ ដែលនៅទីបំផុតបានបង្ខំឲ្យរដ្ឋាភិបាលចិនបញ្ចប់គោលនយោបាយរឹតបន្តឹងនេះនៅខែវិច្ឆិកានៅឆ្នាំនោះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់វីអូអេថា ក្រសួងកំពុងតាមដានសភាពការណ៍ក្នុងប្រទេសកូរ៉េខាងត្បូងដោយការយកចិត្តទុកដាក់ចំពោះលទ្ធភាពនៃផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុចំពោះពលករ និងពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសកាលពីយប់ថ្ងៃអង្គារប្រើច្បាប់អាជ្ញាសឹក ប៉ុន្តែបានដកវិញប៉ុន្មានម៉ោងក្រោយពីសភាជាតិបានបោះឆ្នោតប្រឆាំង។ លោក លួន វិបុល ប្រធានសមាគមប្រជាធិបតេយ្យខ្មែរក្វាងជូបានចែករំលែកការវិភាគរបស់លោកអំពីការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនៃច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង។
អ្នកតាមដានលើកឡើងថា កម្ពុជាត្រូវការជំនួយនិងកម្ចីពីចិននេះ ដើម្បីយកមកអនុវត្តផែនការនយោបាយរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥។
អ្នកវិភាគកិច្ចការតំបន់លើកឡើងថា ដំណើរទស្សនកិច្ចនេះជាការរក្សានិងរឹតចំណងទាក់ទងបែបដែកថែប និងស្វែងរកជំនួយពីចិនបន្ថែម។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជាកត់សម្គាល់ថា ការផ្លាស់ប្តូរក្បាលម៉ាស៊ីនក្រសួងការបរទេសនេះ គឺមកពីលោក ប្រាក់ សុខុន ជាមនុស្សជិតស្និទ្ធជាមួយលោក ហ៊ុន សែន និងជាបុគ្គលដែលមានឥទ្ធិពលក្នុងជួរគណបក្សកាន់អំណាច ងាយស្រួលក្នុងការបង្កើនប្រសិទ្ធភាពការងារវិស័យការទូត។
ព័ត៌មានផ្សេងទៀត
No media source currently available