អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា ទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីសារសំខាន់នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការនៅក្នុងការធ្វើការងារ និងអនុម័ត ច្បាប់របស់ប្រទេសទាំងពីរ និងជាពហុភាគីក្នុងតំបន់អាស៊ាន។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ប្រាប់វីអូអេនៅថ្ងៃចន្ទថា ក្រោយទទួលបានបទបញ្ជានេះ អាជ្ញាធរខេត្តបានចាប់ផ្តើមពង្រឹងយន្តការដែលមានស្រាប់ ដើម្បីគ្រប់គ្រងច្រកព្រំដែនឱ្យមានប្រសិទ្ធភាព។
អ្នកតាមដានយល់ថា កម្មវិធីនេះគឺជាជំហានវិជ្ជមានមួយសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែចោទសួរថាហេតុអ្វីរដ្ឋាភិបាលមិនប្រើយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយវិបត្តិដីធ្លី និងការការពារធនធានព្រៃឈើ។
អ្នកវិភាគ និងអ្នកឃ្លាំមើលមួយចំនួននៅប្រទេសកម្ពុជា ផ្តល់ទស្សនៈផ្សេងៗគ្នាថា លោក Rubio ដែលជាអ្នកអភិរក្សនិយមនៅក្នុងគណបក្សសាធារណរដ្ឋអាចជាជម្រើសសមស្របរបស់លោក Trump ដែលអាចដាក់ចេញកម្មវិធីនយោបាយដើម្បីកាត់បន្ថយឥទ្ធិពលចិនក្នុងវិស័យពាណិជ្ជកម្ម និងការទូត។
ទោះជាយ៉ាងណាក៏ដោយ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរអះអាងថា កម្លាំងនយោបាយគាំទ្រលោកសម រង្ស៊ី និងលោកកឹម សុខានៅតែមាននៅកម្ពុជា ទើបបានជាអាជ្ញាធរប្រទេសនេះមិនឱ្យអ្នកទាំងពីរបានចូលប្រជែងយកអំណាចជាមួយគណបក្សប្រជាជនកម្ពុជាតាមការបោះឆ្នោត។
លោក សម រង្ស៊ី បន្ថែមថា ចលនានេះបង្កើតឡើងដើម្បីទាមទារការរៀបចំការគ្រប់គ្រងប្រទេស និងសង្គមជាតិឡើងវិញ តាមបែបបទប្រជាធិបតេយ្យពិតប្រាកដ ដើម្បីធានាសេរីភាព និងយុត្តិធម៌ពេញលេញជូនប្រជាពលរដ្ឋ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ កាលពីអាណត្តិក្នុងឆ្នាំ ២០១៦ សហរដ្ឋអាមេរិកមិនសូវបានយកចិត្តទុកដាក់លើកម្ពុជាឡើយ។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា លោកបានជួបជាមួយ «ឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ» នៅក្នុងខេត្តយូណានប្រទេសចិន កាលពីព្រឹកថ្ងៃពុធ ទី ៦ វិច្ឆិកា ២០២៤។
នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីថៃ នាយករដ្ឋមន្រ្តីវៀតណាម និងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ត្រូវបានរាយការណ៍ថានឹងចូលរួមកិច្ចប្រជុំកំពូល ដែលចិនជាម្ចាស់ផ្ទះ។
លោក សុខ ឥសាន ថ្លែងបែបនេះ ខណៈសហរដ្ឋអាមេរិកកំពុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ទី ៤៧ របស់ខ្លួន នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែរ ថ្លែងថា លោកចង់ឃើញរដ្ឋាភិបាលថ្មីរបស់អាមេរិកបន្តការគាំទ្រអភិវឌ្ឍកម្ពុជា ជួយជំរុញផ្នែកប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឱ្យបានប្រសើរ និងសហរដ្ឋអាមេរិកជួយកម្ពុជាធ្វើយ៉ាងម៉េចឱ្យកម្ពុជាមានអព្យាក្រឹត្យភាព។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដោះស្រាយភាពក្រីក្រ តាមរយៈការពង្រឹងនូវវិស័យអប់រំ និងវិស័យសុខាភិបាល ដែលលោកថា ជាឧបសគ្គសម្រាប់ពលរដ្ឋងាយរងគ្រោះ និងពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ដែលនៅតែចំណាយច្រើនលើវិស័យទាំងពីរនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available