វត្ថុបុរាណទាំងនេះជាប្រភេទគ្រឿងអលង្ការបុរាណខ្មែរ ដែលទទួលបានពីក្រុមគ្រួសាររបស់លោក Douglas Latchford អ្នករក្សាទុកវត្ថុបុរាណជនជាតិអង់គ្លេស។
ខ្សែភាពយន្ត «Bad Axe» បង្ហាញពីគ្រួសារចម្រុះជាតិសាសន៍ដ៏ជិតស្និទ្ធរបស់លោក David Siev ដោយស្វែងយល់ពីភាពតានតឹងច្រើនជំនាន់រវាងការតស៊ូដើម្បីអ្វីដែលត្រឹមត្រូវនិងការព្យាយាមដើម្បីសម្របសម្រួលខ្លួនក្នុងសង្គម និងថាតើការតស៊ូឬការព្យាយាមអាចជម្នះការរើសអើងជាតិសាសន៍និងការស្អប់ខ្ពើមដែរឬយ៉ាងណា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រាប់វីអូអេថា កីឡាករកម្ពុជានឹងចូលប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ដែលនៅក្នុងបញ្ជីប្រមាណ៤០កីឡា។
កម្ពុជានឹងប្រកួតកីឡាគុនខ្មែរក្នុងស៊ីហ្គេមឆ្នាំ ២០២៣ ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយមិនមានកីឡាករមកពីប្រទេសថៃចូលរួម ក្រោយមានការមិនពេញចិត្តក្នុងការប្រើឈ្មោះកីឡាគុនខ្មែរ តែមិនមែន Muay Thai។
ដោយដាក់បង្ហាញរូបភាពភូមិដែលមានព្រិលធ្លាក់ តុក្កតា nutcrackers ស្ករគ្រាប់ និងអ្វីៗជាច្រើនទៀត ពិព័រណ៍ «រោងចក្រដ៏អស្ចារ្យ៖ ពិភពឌីជីថលនៃរដូវឈប់សម្រាកឆ្នំាថ្មី» របស់សារមន្ទីរ Artechouse នាំមកនូវអារម្មណ៍រីករាយនៃរដូវឈប់សម្រាកឆ្នាំថ្មីនេះ។
នេះជាការលេងក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោកលើកទី៥ របស់ប្រធានក្រុមកីឡាបាត់ទាត់អាហ្សង់ទីន លោកLionel Messi។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ ប្រាប់វីអូអេថា លោកមិនមានការព្រួយបារម្ភអ្វីឡើយពាក់ព័ន្ធជាមួយបរិស្ថាននៅភ្នំបូកគោ ដោយសារតែមិនមានព្រៃឈើធម្មជាតិនៅសល់ទៀតនៅតំបន់នោះ។
ព្រះតេជគុណ ស្រី ណារុន ព្រះគូសូត្រឆ្វេងវត្តឧណ្ណាលោម បកស្រាយថា ការវាយកម្ទេចកុដិទាំងនេះគឺដើម្បីសង់ចេតិយសម្រាប់សម្តេចសង្ឃ ទេព វង្ស ហើយមិនបានដឹងថា កុដិទាំងនោះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ក្រសួងវប្បធម៌ឡើយ។
ពិព័រណ៍នៅទីក្រុង Diyarbakir ភាគអាគ្នេយ៍ប្រទេសតួកគី បង្ហាញពីសំណៅបោះពុម្ពនានា ដែលមានអាយុកាលជាងមួយសតវត្សរ៍ ដោយឆ្លុះបញ្ចាំងពីទម្លាប់អានយ៉ាងរស់រវើកនិងចម្រុះមួយរបស់ ប្រជាជននៅទីនោះ។
កម្មវិធីជប់លៀងដែលមានអ្នកចូលរួមចម្រុះជាតិសាសន៍ជាង៣០០នាក់នេះគឺជាខួប៣៨ឆ្នាំរបស់សមាគមខ្មែរក្រុង Lowell ក្រោយពីចាប់ផ្តើមឡើង ដើម្បីជួយអតីតជនភៀសខ្លួនទាំងខ្មែរនិងជនជាតិផ្សេងទៀតដែលប្រឈមការលំបាកកាលពីជិតបួនទសវត្សរ៍មុន។
តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Sardar Umar Alam បានលើកឡើងថា អង្គការយូណេស្កូអបអរសាទរកម្ពុជាចំពោះភាពជោគជ័យដ៏ធំធេង ដើម្បីថែរក្សាការពារនូវគុនល្បុក្កតោតាមរយៈការដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ព័ត៌មានផ្សេងទៀត
No media source currently available