កញ្ញា ដួង ទេពវិសាល អ្នករាំម្នាក់ក្នុងក្រុមរបាំនៃសមាគមរក្សាមត៌កខ្មែរនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋម៉ារីលែន មានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ថា៖ «នៅស្រុកអាមេរិកនេះ ត្រូវតែរក្សាវប្បធម៌ខ្មែរឱ្យបានល្អ។
យ៉ាងហោចណាស់មានរទេះគោសាឡីចំនួន ៥២នឹម ឬ២៦គូប្រកួត មកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺនិងកណ្តាល បានចូលរួមកម្មវិធីប្រកួតប្រណាំងរទេះនៅខេត្តកំពង់ស្ពឺ ដែលធ្វើឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។
នៅ៣ឆ្នាំបន្ទាប់ពីម្រេចកំពតរបស់កម្ពុជាត្រូវបានសហភាពអឺរ៉ុបទទួលស្គាល់ជាផ្លូវការថា ជា«ផលិតផលសម្គាល់ភូមិសាស្ត្រ» ដែលទទួលបានការការពារនោះ សហភាពអឺរ៉ុបក៏បានទទួលស្គាល់ផលិតផល«ស្ករត្នោតកំពង់ស្ពឺ»ជាផលិតផលសម្គាល់ភូមិសាស្ត្រនៅដើមខែមេសានេះ។
នៅឯផ្ទះរបស់ក្រុមគ្រួសារលោក Damon Huang នៅភូមិ Shakou ដែលជាភូមិដ៏តូចមួយនៅភាគខាងត្បូងប្រទេសចិន វាជារឿងធម្មតាដែលគេឭគ្រួសារនេះនិយាយភាសាចិន ៣ ប្រភេទផ្សេងគ្នាជារៀងរាល់ថ្ងៃ។
អស់រយៈពេលជិត៤០ឆ្នាំមកហើយ ស្វាមីភរិយាអាមេរិកាំងដែលមានដើមកំណើតខ្មែរមួយគូរ កំពុងព្យាយាមអភិរក្សរបាំប្រពៃណីខ្មែរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ដែលពួកគាត់ចាត់ទុកថា របាំប្រពៃណីខ្មែរនេះ ជា«ទ្រព្យសម្បត្តិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន»នៃប្រទេសកំណើតរបស់ពួកគាត់។
អស់រយៈពេលជិត ៤០ឆ្នាំមកហើយ គ្រួសារខ្មែរអាមេរិកាំងមួយ បាននិងកំពុងព្យាយាមអភិរក្សរបាំប្រពៃណីខ្មែរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីរក្សាអ្វីមួយដែលពួកគាត់ចាត់ទុកថាជា«ទ្រព្យសម្បត្តិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន» នៃប្រទេសកំណើតរបស់ពួកគាត់។
ពលរដ្ឋកម្ពុជា-អាមេរិកាំងដែលត្រូវអាជ្ញាធរអាមេរិកចាប់បញ្ជូនខ្លួនមកប្រទេសកម្ពុជាវិញប្រឈមមុខនឹងបញ្ហាជាច្រើន ប៉ុន្តែពួកគេមួយចំនួនមិនចុះចាញ់នឹងបញ្ហាទាំងនោះឡើយ។ តួយ៉ាងពួកគេបានចងក្រងជាក្រុម បង្កើតក្រុមហ៊ុនទេសចរណ៍ដើម្បីជួយបង្កើតការងារ។
លោកឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈនៃអាជ្ញាធរជាតិអប្សរា ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា អាជ្ញាធរមិនទាន់បានគិតដល់វិធានការដាក់ពិន័យលើភ្ញៀវទាំងឡាយដែលមិនគោរពតាមការណែនាំថ្មីនេះទេ។
ខណៈកំណើននៃការប្រើប្រាស់ភាសាបរទេសក្នុងពេលបច្ចុប្បន្នមានកាន់តែច្រើន គេឃើញថាការប្រើប្រាស់ភាសាខ្មែរដែលជាភាសាជាតិរបស់ប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវជនមិនសូវមានភាពត្រឹមត្រូវ ដោយខ្លះសរសេរខុស ខ្លះអានខុស ខ្លះបញ្ចេញសំឡេងតាមបែបបរទេសជាដើម។
ព័ត៌មានផ្សេងទៀត
No media source currently available