ប្រជាពលរដ្ឋខ្មែរដែលភាគច្រើនមានជីវភាពក្រីក្របានធ្វើដំណើរមកទទួលប្រាក់អំណោយ ក្នុងកញ្ចប់ក្រហមដោយសេចក្តីត្រេកអរ ហើយម្នាក់ៗទទួលបានពីរម៉ឺនរៀល។
ក្រោយពីមានការផ្សព្វផ្សាយលក់ផលិតផលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ ដោយមានប្រើប្រាស់រូបភាពសម្បតិ្តវប្បធម៌ជាតិកម្ពុជា នៅលើគេហទំព័ររបស់ក្រុមហ៊ុន Amazon រដ្ឋាភិបាលកម្ពុជា មានប្រតិកម្មយ៉ាងខ្លាំង និងបានទាមទារឲ្យបញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលទាំងនោះជាបន្ទាន់។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃពុធបានសម្រេចផ្ដន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំដោយសារតែប្រមាថព្រះមហាក្សតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាការផ្តន្ទាទោសលើកទីពីរ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដែលត្រូវបានអនុម័តកាលពីឆ្នាំមុន។
ល្ខោនខោលបុរាណខ្មែរដែលសឹងតែបាត់រូបរាងក្រោយសម័យខ្មែរក្រហមបានទទួលការចាប់អារម្មណ៍និងលើកស្ទួយឡើងវិញព្រមទាំងត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។
សិល្បៈល្ខោនខោលខ្មែរចំណាស់ច្រើនសតវត្សរ៍មកហើយនេះ មានចារនៅលើជញ្ជាំងប្រាសាទអង្គរ។ អ្នករាំល្ខោនខោលច្រើនជាបុរស ទាំងតួប្រុស ទាំងតួស្រី។ ចំណេះដឹងអំពីសិល្បៈល្ខោនខោលត្រូវបានបង្រៀនតៗគ្នាពីឪពុកទៅកូនដោយការនិយាយប្រាប់។
ការណ៍ដែលស្រ្តីពីរនាក់ បានចូលទៅក្នុងព្រះវិហារដែលជាទីសក្ការៈបូជាដ៏ពិសិដ្ឋនេះ ត្រូវបានគេហៅថា ជា«ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត»។ ក៏ប៉ុន្តែ ក្រុមបាតុករដែលពោរពេញទៅដោយកំហឹង បានហៅព្រឹត្តិការណ៍នេះថា ជា«ការរួមគំនិតធ្វើអំពើទុច្ចរិត»មួយទៅវិញ។
បន្ទាប់ពីមានករណីនៃការគប់ស្រាបៀរលើអ្នកចម្រៀងជាស្រ្តីម្នាក់ ដែលកំពុងច្រៀងលើឆាកនៅដើមសប្តាហ៍នេះ ក្រុមសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិស្រ្តីចង់ឲ្យមានការផ្តល់យុត្តិធម៌ដល់អ្នកចម្រៀងរូបនោះ តាមរយៈទាមទារឲ្យអ្នកគប់ស្របៀរនោះទទួលខុសត្រូវ។
ការពន្យល់នេះរបស់ក្រសួងវប្បធម៌កើតមានក្រោយពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះសារជាចម្ងល់ពាក់ព័ន្ធនឹងឈ្មោះល្ខោនខោលរបស់ខ្មែរ ដែលត្រូវបានបន្ថែមដោយវត្តស្វាយអណ្តែត ប៉ុន្តែល្ខោនរបស់ថៃ ប្រើត្រឹមល្ខោនខូន។
ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដ៏សំខាន់នៃអាណាចក្រអង្គរ ដែលស្ទើរតែវិនាសសាបសូន្យក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ គុនល្បុក្កតោនេះ ត្រូវបានយកមកធ្វើជាប្រធានបទសំខាន់ក្នុងភាពយន្តឯកសារមួយ ដែលមានចំណងជើងថា៖ «Surviving Bokator»។
ព័ត៌មានផ្សេងទៀត
No media source currently available