លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
រដ្ឋមន្ត្រីការបរទេស G7 នឹងពិភាក្សាគ្នាអំពីសង្គ្រាមនៅអ៊ុយក្រែន ខណៈមានការជំរុញឱ្យមានបទឈប់បាញ់។ ការវាយប្រហារតាមអាកាសពីរុស្ស៊ីបានសម្លាប់មនុស្សនៅតំបន់ Kherson របស់អ៊ុយក្រែន។ ប្រធានាធិបតីតៃវ៉ាន់ព្រមានពីកិច្ចប្រឹងប្រែង«ជ្រៀតចូល»របស់ចិន និងប្តេជ្ញាវិធានការតប។
លោក Trump ការពារការដាក់ពន្ធគយនិងគោលនយោបាយផ្សេងទៀត ក្នុងពេលថ្លែងទៅកាន់សភា។ កាណាដា ម៉ិកស៊ិក និងចិន ថាពួកគេនឹងសងសឹកលើការដាក់ពន្ធគយរបស់ អាមេរិក។ ជាការឆ្លើយតបទៅលោក Trump បក្សប្រជាធិបតេយ្យ អំពាវនាវឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាលដោយមានការទទួលខុសត្រូវ។
ក្រសួងការពារជាតិអាមេរិកថា ទាហានដែលប្តូរភេទនឹងត្រូវបញ្ឈប់ពីយោធា។ អូស្ត្រាលីពិភាក្សាបញ្ហាសន្តិសុខនិងជំនួយជាមួយវ៉ានូទូ ក្នុងគ្រាប្រកួតប្រជែងជាមួយចិន។ វៀតណាមចាប់អ្នកកាសែតលេចធ្លោដាក់គុក ដោយសារបង្ហោះសារតាមហ្វេសប៊ុក។ កំណើតទារកនៅជប៉ុនធ្លាក់ចុះទាបបំផុតក្នុងឆ្នាំ២០២៤៕
អ៊ុយក្រែនថាការវាយប្រហារដោយដ្រូនផ្តាច់ផ្តិលជីវិតរបស់រុស្ស៊ីត្រូវចំតំបន់ រដ្ឋធានីកៀវ។ បារាំងចង់បានសហប្រតិបត្តិការអឺរ៉ុបអំពីទិដ្ឋាការជុំវិញបញ្ហាបណ្តេញជនអន្តោប្រវេសន៍គ្មានឯកសារត្រឹមត្រូវ។
មន្ត្រីបក្សគ្រប់គ្រងប្រទេសនិងប្រព័ន្ធផ្សព្វផ្សាយរបស់បក្សកាន់អំណាច បានប្រកាសពីលទ្ធផលនាំមុខរបស់គណបក្សប្រជាជនកម្ពុជា មុនការចេញលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
កម្ពុជា នឹងដើរតួនាទីក្នុងឋាន:ជាប្រធានអាស៊ានដើម្បីសម្របសម្រួលរវាងប្រទេសអាស៊ានពាក់ព័ន្ធខ្លះដែលមានទំនាស់ជាមួយចិនរឿងកម្មសិទ្ធដែនទឹកនៅសមុទ្រចិនខាងត្បូងដើម្បីឈានទៅសម្រេចឲ្យបានក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូងឬហៅកាត់ថា COC (Code of Conduct for the South China Se
ខណៈកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុសកលលោក គ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ អ្នកជំនាញបរិស្ថាននៅស.រ.អ. ថា វាជារឿងគួរឲ្យអាម៉ាស់ បើប្រទេសនានារួមទាំងកម្ពុជាផង ផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ដោយមិនអើពើដល់ការបង្ការផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសហគមន៍មូលដ្ឋាន។
ក្រុមអ្នកសារព័ត៌មាន និងសកម្មជនខាងសិទ្ធិប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មើលឃើញអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនៅកម្ពុជា ថាជាឧបករណ៍មួយទៀតរបស់រដ្ឋាភិបាលក្នុងការរឹតត្បិតសេរីភាពនិងបង្កើតការភ័យខ្លាចក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។
មេដឹកនាំខ្មែរក្រហមភាគច្រើនបានស្លាប់ដោយសារជំងឺផ្សេងៗក្នុងពេលនិងក្រោយពេលសំណុំរឿងក្តីរបស់ពួកគេកំពុងដំណើរការឬបានបញ្ចប់។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងអតីតមេដឹកនាំខ្មែរក្រហម មិនត្រូវបានកំណត់ជាក់លាក់ថាជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩មុនគេនោះទេ។
អ្នកតស៊ូមតិដើម្បីតម្លាភាពនៅកម្ពុជាលើកឡើងថាអំឡុងពេលកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពលរដ្ឋក្នុងក្រុមអាទិភាពនិងអ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ គួរទទួលបានវ៉ាក់សាំងមុនគេ។ ចំណែកពលរដ្ឋក្នុងក្រុមដែលមិនសូវមានហានិភ័យនៃការឆ្លង គួររង់ចាំ សិនរហូតដល់ពេលដែលកម្ពុជា មានវ៉ាក់សាំងចាក់គ
អ្នកតស៊ូមតិដើម្បីសេរីភាពសារព័ត៌មាននៅកម្ពុជាលើកឡើងថា ទោះបីជាការផ្តោតទៅលើមហោស្រពភាពយន្តស្តីពីសេរីភាពសារព័ត៌មាននៅតែជាបញ្ហាប្រឈមនៅកម្ពុជាក៏ដោយ ក៏ការចូលរួមរបស់អ្នកសារព័ត៌មានកាន់តែសកម្មថែមទៀត នឹងជួយជំរុញឲ្យសេរីភាពសារព័ត៌មានក្នុងប្រទេសកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន។
អ្នកឃ្លាំមើលផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍និងសិទ្ធិសហគមន៍មូលដ្ឋាននៅកម្ពុជា លើកឡើងថា រដ្ឋាភិបាលគួរតែធានាថាគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរខេត្តកែបនិងកំពត មិនប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍នេសាទចំនួនពីរ ដែលមានពលរដ្ឋជិត ១៥០០ គ្រួសាររស់នៅក្នុងតំបន់នោះ។
មេដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនិងពលករក្នុងប្រទេសកម្ពុជាលើកឡើងថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបោសសំអាតអំពើពុករលួយពីលើមកក្រោម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាពសាធារណជនទូទៅ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ថា ពលរដ្ឋកម្ពុជាកាន់តែបាត់ជំនឿលើស្ថាប័នសាធារណៈក្នុងការដោះស្រាយបញ្ហានេះ។
អ្នកជំនាញខាងសេរីភាពសារព័ត៌មានលើកឡើងថា នៅឆ្នាំ ២០២១ នេះ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិក នឹងបង្កើនឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតទៅលើការកែប្រែប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថាកង្វះសុចរិតភាពនិងភាពគួរឲ្យជឿជាក់បានក្នុងប្រព័ន្ធគ្រប់គ្រងចំណូលបានមកពីប្រេងនៅកម្ពុជា បានបង្កក្តីព្រួយបារម្ភចំពោះការចាត់ចែងថវិកាប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍជាតិ។
អ្នកគាំទ្រសេរីភាពសារព័ត៌មាននិងជាអ្នកចូលរួមក្នុងដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានក្នុងប្រទេសកម្ពុជា លើកឡើងថាសេចក្តីព្រាងច្បាប់ដែលត្រូវគេទន្ទឹងរង់ចាំដ៏យូរមកហើយនេះ នៅមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាលើកឡើងថា អំពើពុករលួយក្នុងវិស័យតុលាការអាចជាប់ពាក់ព័ន្ធនឹងការធ្វើការជាប្រព័ន្ធជាមួយអ្នកអនុវត្តច្បាប់ដូចជាមន្ត្រីប៉ូលិសជាដើម។
បណ្តាប្រទេសមេគង្គក្រោមរួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម ត្រូវការទិន្នន័យច្រើនថែមទៀត ដើម្បីព្យាករណ៍ទឹកជំនន់និងគ្រោះរាំងស្ងួតឲ្យបានកាន់តែប្រសើរជាងនេះ ក្រោយពីប្រទេសចិន បានព្រមចែករំលែកទិន្នន័យជលសាស្ត្រពេញមួយឆ្នាំនៃទំនប់ពីរក្នុងប្រទេសចិន។
ព័ត៌មានផ្សេងទៀត