CEO: ប្រទេសមេគង្គត្រូវការទិន្នន័យថែមទៀត ក្រោយចិនចែករំលែកទិន្នន័យទំនប់២
អ្នកដឹកនាំលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (Mekong River Commission Secretariat) ដែលជាស្ថាប័នអន្តររដ្ឋាភិបាលធ្វើការងារសម្របសម្រួលបញ្ហាទឹកក្នុងមហាអនុតំបន់ទន្លេមេគង្គ បានលើកឡើងថា បណ្តាប្រទេសមេគង្គក្រោមរួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម ត្រូវការទិន្នន័យច្រើនថែមទៀត ដើម្បីព្យាករណ៍ទឹកជំនន់និងគ្រោះរាំងស្ងួតឲ្យបានកាន់តែប្រសើរជាងនេះ ក្រោយពីប្រទេសចិន បានព្រមចែករំលែកទិន្នន័យជលសាស្ត្រពេញមួយឆ្នាំនៃទំនប់ពីរក្នុងប្រទេសចិន។ នេះគឺជាការដកស្រង់ខ្លីនៃបទសម្ភាសន៍រវាងលោក សាយ មុន្នី នៃវីអូអេ ជាមួយលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCs) នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី៩ ខែវិច្ឆិកា។