លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
មេដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកលើកកម្ពស់តម្លាភាពក្នុងប្រទេសកម្ពុជាលើកឡើងថា ពលរដ្ឋកម្ពុជាកំពុងមានចំណោទទៅលើសមត្ថភាពនិងឯករាជ្យភាពនៃស្ថាប័នសភាជាតិ ក្នុងការត្រួតពិនិត្យនិងសួរដេញដោលលើគម្រោងចំណាយថវិកាជាតិរបស់រដ្ឋាភិបាល សម្រាប់ឆ្នាំ ២០២១។
សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសគឺជាកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងខ្មែរនិងខ្មែរ ដែលបានអូសបន្លាយពេលអស់២០ឆ្នាំនៅកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។
អ្នកស្លាប់ទាំង២៥នាក់ដែលរួមទាំងក្មេង៧នាក់ផង រស់នៅក្នុងខេត្តចំនួន៥ គឺបន្ទាយមានជ័យដែលមានអ្នកស្លាប់ច្រើនជាងគេរហូតដល់១៥នាក់ និង១០នាក់ទៀត រស់នៅក្នុងខេត្តព្រះសីហនុ ពោធិ៍សាត់ ប៉ៃលិន និងកំពង់ធំ។
ក្រុមហ៊ុនស្ករសថៃ មិត្រផុល (Mitr PholGroup) បានថ្លែងការពារការដោះស្រាយទាក់ទងនឹងគម្រោងវិនិយោគរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដោយនិយាយថា ខ្លួនបានលុបចោលគម្រោងនោះនិងបានប្រគល់ដីសម្បទានដល់រដ្ឋាភិបាលកម្ពុជាដោយស្ម័គ្រចិត្តវិញហើយតាំងពីឆ្នាំ២០១៤។
កម្ពស់ទឹកនៅទំនប់ទឹកពាមឃ្លៃនិងទ្វារទឹករលាំងជ្រៃ តាមបណ្តោយស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ បានឡើងដល់កម្រិតប្រកាសអាសន្នហើយ នៅថ្ងៃពុធនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ។
ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតនៅភាគខាងលិចនិងខាងត្បូងរាជធានីភ្នំពេញនិងក្នុងខេត្តកណ្តាល បានឈានដល់កម្រិតប្រកាសអាសន្នកាលពីយប់ថ្ងៃអង្គារ ដោយធ្វើឲ្យជន់លិចផ្នែកជាច្រើននៃទីក្រុងនិងខេត្តនេះដែលនៅតាមបណ្តោយស្ទឹង។
ការថ្កោលទោសនេះធ្វើឡើង ក្រោយពីក្រុមហ៊ុនស្ករសដែលធំជាងគេបង្អស់ក្នុងតំបន់អាស៊ីនេះ បានទទួលពានរង្វាន់សិទ្ធិមនុស្សរបស់ប្រទេសថៃ ប្រចាំឆ្នាំ ២០២០ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
លោក Nobuhiro Aizawa សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Kyushu University ថា ទាំងជប៉ុនទាំងសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែបង្កើនការចូលប្រឡូកថែមទៀតដោយការជួយដោះស្រាយបញ្ហាវិសមភាពសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសក្រីក្រជាងគេក្នុងតំបន់ដូចជាឡាវនិងកម្ពុជា។
សហរដ្ឋអាមេរិកនឹងនៅតែបន្តជំរុញរដ្ឋាភិបាលកម្ពុជាឲ្យបើកឡើងវិញនូវលំហរប្រជាធិបតេយ្យ ដើម្បីឲ្យកម្ពុជាអាចក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដមួយ ដែលគោរពតាមគោលការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ នេះបើផ្អែកតាមក្រុមមន្ត្រីអាមេរិកាំង។
ក្រុមអ្នកវិភាគខ្លះលើកឡើងថាប្រទេសទាំងពីរគួរតែបន្តការចរចាគ្នាតទៅទៀតដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាបំណុលដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកនោះឲ្យរួចស្រឡះ។
ក្រុមមន្ត្រីនិយាយថាសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តធ្វើជាមិត្តនិងដៃគូដ៏ល្អរបស់កម្ពុជាតទៅទៀត។ ប៉ុន្តែអ្នកវិភាគខ្លះមើលឃើញថាការបង្ហាញឲ្យឃើញជាសាធារណៈនូវភាពល្អូកល្អឺនក្នុងទំនាក់ទំនងទ្វេភាគីនេះ គឺដោយសារសហរដ្ឋអាមេរិក មិនចង់រុញកម្ពុជាឲ្យងាកទៅរកចិន
ប្រទេសកម្ពុជារកឃើញអ្នកឆ្លងវីរុសកូរ៉ូណា៧នាក់ទៀត ដែលសុទ្ធតែជាអ្នកទើបបានធ្វើដំណើរពី ក្រៅប្រទេស ដោយធ្វើឲ្យករណីឆ្លងសរុបទូទាំងប្រទេសកម្ពុជាមាន២៣៣នាក់ គិតត្រឹមថ្ងៃពុធទី២៩ខែកក្កដានេះ។
លោក អំ សំអាត ធ្លាប់បានបង្ហោះវីដេអូថា ការចោទប្រកាន់លោកគឺផ្អែកលើការផ្សាយព័ត៌មានដែលមិនឆ្លុះបញ្ចាំងខ្លឹមសារទាំងស្រុងរបស់សម្តីរបស់លោក។
ក្រោយពីអាជ្ញាធរសុខាភិបាលកម្ពុជា បានរកឃើញករណីជំងឺកូវីដ១៩ចុងក្រោយបំផុត ភាគច្រើនក្នុងចំណោមដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី រដ្ឋាភិបាលកម្ពុជាផ្អាកជើងយន្តហោះពីប្រទេសទាំងពីរនេះ។
ក្រុមសកម្មជនថា វត្តមានរបស់ក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd និង Angkor Plywood Co. Ltd នាំឲ្យមានការសម្រុកកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ការពារ។
ការអំពាវនាវនេះ ធ្វើឡើងនៅ៣សប្តាហ៍ មុនពេលសហភាពអឺរ៉ុបចាប់ផ្តើមផ្អាកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួនរបស់កម្ពុជា។
បុរសខ្មែរ២៦នាក់ទៀតបានឆ្លងកូវីដ១៩ ដោយធ្វើឲ្យចំនួនឆ្លងសរុបក្នុងប្រទេសកើនដល់១៩៧នាក់ រួមទាំងជនជាតិអាមេរិកាំង២នាក់ និង១៤០នាក់បានជាសះស្បើយ។
បណ្ណាល័យ«សម្តេចម៉ែ»របស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលតម្កល់ទុកឯកសារ បណ្ណសារ សៀវភៅ និងសម្ភារៈផ្សេងៗ នឹងបើកសម្រាប់សាធារណជនឆាប់ៗនេះ។
អង្គការចំនួន៤ បានបដិសេធមិនព្រមកែរបាយការណ៍របស់ខ្លួន
បច្ចុប្បន្ន បុរសរូបនេះ រួមទាំងបុរសខ្មែរ២៤នាក់ផ្សេងទៀតដែលបានឆ្លងជំងឺនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ព័ត៌មានផ្សេងទៀត