Hello VOA៖ អំពើពុករលួយក្នុងគ្រាកូវីដ១៩ ប៉ះពាល់ទាំងអ្នកមិនបានប្រព្រឹត្ត
មេដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនិងពលករក្នុងប្រទេសកម្ពុជា លើកឡើងថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបោសសំអាតអំពើពុករលួយពីលើមកក្រោម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាពសាធារណជនទូទៅ។ នេះគឺជាការដកស្រង់ពីបទសម្ភាសន៍រវាងលោក សាយ មុន្នី និងលោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១៕