ប៉េកាំង —
លោកជំទាវ មីសែល អូបាម៉ា (Michelle Obama) បានទៅបំពេញទស្សនៈកិច្ចសាកលវិទ្យាល័យទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍នៅក្នុងដំណើរទស្សនៈកិច្ចយ៉ាងរហន់របស់លោកស្រីទូទាំងប្រទេសចិន។ នៅថ្ងៃទី២របស់លោកជំទាវក្នុងប្រទេសចិន លោកជំទាវ Michelle Obama បានថ្លែងទៅកាន់ពួកនិស្សិតអាមេរិកាំងនិងចិននៅឯសាកលវិទ្យាល័យទីក្រុងប៉េកាំងដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយ។ លោកជំទាវ បានសង្កត់បញ្ជាក់ពីសារៈសំខាន់នៃការសិក្សាអប់រំនិងសិទ្ធិមនុស្ស រួមទាំងពីសិទ្ធិមនុស្សដល់សេរីភាពនៃការនិយាយស្តី។
លោកជំទាវថ្លែងថា៖ «ពេលវេលានិងជាថ្មីម្តងទៀត យើងបានឃើញថា ប្រទេសនានា កាន់តែខ្លាំងឡើងនិងកាន់តែរីកចម្រើនឡើងនៅពេលដែលសំឡេងនិងមតិរបស់ពលរដ្ឋប្រទេសទាំងនោះ ត្រូវបានគេឮនោះ»។
កាលពីអតីតលោកជំទាវ ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានបំពេញទស្សនកិច្ចនៅប្រទេសចិន លោកជំទាវបានរិះគន់ចំៗជាងលោកជំទាវអូបាម៉ា។ ដំណើរបំពេញទស្សនៈកិច្ចរបស់លោកជំទាវអូបាម៉ា នឹងបញ្ចៀសបញ្ហានយោបាយដ៏ស្មុគ្រស្មាញ ហើយលោកជំទាវ នឹងមិនផ្តល់កិច្ចសម្ភាសន៍ដល់ពួកអ្នកកាសែតទេ។ តែផ្ទុយទៅវិញ ពួកអ្នកជំនួយការរបស់លោកជំទាវ និយាយថា ពេលវេលារបស់លោកជំទាវក្នុងប្រទេសចិន នឹងប្រើដើម្បីអនុវត្តិការទូតទន់ (ត្រជាក់) soft diplomacyនិងទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកជំទាវ Peng Liyuan របស់ប្រធានាធិតបីចិន បានអមដំណើរលោកជំទាវអូបាម៉ាហើយនិងកូនស្រី២នាក់របស់លោកស្រីអូបាម៉ាទៅកាន់សាលារៀនចិនមួយកន្លែងដែលនៅទីនោះ លោកជំទាវទាំង២ បានចូលរួមថ្នាក់សរសេរអក្សរផ្ចង់ហើយបានលេងកីឡាប៉េងប៉ុង។ លោកជំទាវទាំង២ ក៏បានដើរកម្សាន្តអតីតរាជវាំងកំបាំង (Forbidden City) របស់ចិនផងដែរ។
ប្រធានាធិបតីចិន Xi Jinping ក៏បានទទួលលោកជំទាវអូបាម៉ាកាលពីយប់ថ្ងៃសុក្រដែរ ហើយបានមានប្រសាសន៍ថា លោកសង្ឃឹមនឹងជួបលោកប្រធានាធិបតីអូបាម៉ាក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនៈកិច្ចនាពេលខាងមុខទៅកាន់ប្រទេសហុល្លង់។
លោកជំទាវអូបាម៉ា កំពុងប្រើប្រាស់ផ្នែកមួយនៃដំណើរបំពេញទស្សនៈកិច្ចនៅក្រុងប៉េកាំងដើម្បីសង្កត់ពីសារៈសំខាន់នៃការសិក្សាអប់រំហើយនឹងការសិក្សានៅបរទេស។
«ការសិក្សានៅបរទេសមិនគ្រាន់តែជាការសប្បាយរីករាយដើម្បីចំណាយពេលឆមាសសិក្សាទេ។ វាកំពុងក្លាយជាគន្លឹះដ៏សំខាន់មួយដើម្បីធ្វើឲ្យជោគជ័យដល់សេដ្ឋកិច្ចសាកលលោករបស់យើងដែរ»។
និស្សិតចិន២សែននាក់ សិក្សានៅក្នុងសហរដ្ឋអាមេរិក ហើយនិស្សិតអាមេរិកាំង២ម៉ឺននាក់សិក្សាក្នុងប្រទេសចិនជារៀងរាល់ឆ្នាំ។
មុនដំណើរបំពេញទស្សនៈកិច្ចរបស់លោកជំទាវទៅកាន់ប្រទេសចិន លោកជំទាវអូបាម៉ាបានសរសេរចុះផ្សាយក្នុងប្លុកថា «ខ្ញុំនឹងនិយាយជាមួយពួកនិស្សិតអំពីការរស់នៅរបស់ពួកគេក្នុងប្រទេសចិនហើយនឹងនិយាយប្រាប់ពួកគេអំពីប្រទេសអាមេរិកនិងតម្លៃហើយនឹងប្រពៃណីដែលយើងគិតគូ»។
បន្ទាប់មក លោកជំទាវ អូបាម៉ា នឹងធ្វើដំណើរទៅកាន់ទីក្រុងស៊ីយ៉ាន (Xi'an) ដើម្បីទស្សនាចម្លាក់ស្តេចសង្គ្រាមធ្វើពីដីឥដ្ឋហើយនឹងទៅកាន់ទីក្រុង Chengdu ដើម្បីទស្សនាកន្លែងចិញ្ចឹមសត្វខ្លាឃ្មុំពណ៌ស Panda ដែលមានចំនួនប្រមាណ៥០ក្បាល៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន