ប៉េកាំង —
ក្រោយពីមានការប៉ះទង្គិចគ្នាអស់រយៈពេលជាច្រើនសប្តាហ៍រវាងទូកនេសាទចិននិងវៀតណាមក្នុងតំបន់មានជម្លោះនៃសមុទ្រចិនខាងត្បូង រួចមក ទូកនេសាទវៀតណាមមួយគ្រឿង បានលិចកាលពីថ្ងៃអង្គារម្សិលមិញ។ ចិននិងវៀតណាម បានបន្ទោសគ្នាទៅវិញទៅមកចំពោះឧបទ្ទវហេតុនេះ ដោយចិនពោលអះអាងថា ទូកវៀតណាម បានស្ថិតក្នុងផ្ទៃទឹកចិន។
ពួករដ្ឋអំណាចនិយាយថា ការបុកគ្នាកាលពីថ្ងៃអង្គាររវាងទូកនេសាទចិននិងវៀតណាម បណ្តាលឲ្យលិចទូកនេសាទវៀតណាមមួយគ្រឿងក្នុងសមុទ្រចិនខាងត្បូង នៅចម្ងាយ៣០គីឡូម៉ែត្រពីការដ្ឋានខួងប្រេងចិនដែលស្ថិតក្នុងផ្ទៃទឹកមានការប្រទាញប្រទង់គ្នា។
ក្រសួងការបរទេសចិន និយាយថា វៀតណាម ជាអ្នកត្រូវស្តីបន្ទោសចំពោះឧបទ្ទវហេតុនេះ។
លោក គិន កាំង (Qin Gang) អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ទូកនេសាទវៀតណាម បានរំលោភចូលក្នុងតំបន់នៃការដ្ឋានខួងប្រេងរបស់ចិនហើយ បានលិចបន្ទាប់ពីបុកនាវាចិន។ លោក និយាយទៀតថា សកម្មភាពប្រកបដោយគ្រោះថ្នាក់របស់វៀតណាម ជាមូលហេតុផ្ទាល់នៃឧបទ្ទវហេតុនេះហើយចិន ជំរុញឲ្យប្រទេសវៀតណាមការពារការធ្វើនាវាចរណ៍ហើយនឹងសកម្មភាពនេសាទជាធម្មតានៅក្នុងសមុទ្រនោះ។
វៀតណាម និយាយថា ទូកនេសាទចិនចំនួន៤០គ្រឿង បានឡោមព័ទ្ធហើយបានបុកទូកវៀតណាម បានបណ្តាលឲ្យវាលិច។ អ្នកនេសាទវៀតណាមទាំងអស់ចំនួន១០នាក់នៅលើទូកនេសាទនោះ បានត្រូវជួយសង្គ្រោះ។
វៀតណាម និយាយថា ការដ្ឋានខួងប្រេងដែលមានតម្លៃ១ពាន់លានដុល្លារបស់ចិន ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ ចិន បានទាមទារយកសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ហើយ អះអាងថា ការដ្ឋានខួងប្រេងនោះ បានស្ថិតនៅក្នុងផ្ទៃទឹករបស់ខ្លួន។
ចិន ក៏បានប្រកាសលប់ចោលជើងយន្តហោះខ្លះទៅកាន់ប្រទេសវៀតណាមដែរនៅពេលដែលការតានតឹងរវាងប្រទេសទាំង២ បានបន្តកើនឡើង។ ក្នុងអំឡុងពេលបី បួនសប្តាហ៍កន្លងមកនេះ ការប្រឆាំងតវ៉ាដោយហឹង្សាក្នុងប្រទេសវៀតណាមប្រឆាំងនឹងការដ្ឋានខួងប្រេងនេះ បានបណ្តាលឲ្យកម្មករចិនស្លាប់ហើយនឹងលួចយករបស់របរពីរោងចក្រនិងកន្លែងពាណិជ្ជកម្មរបស់ចិន។
លោក សៀវហេ ចេង (Xiaohe Cheng) សាស្រ្តាចារ្យខាងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ រិនមីន (Renmin) និយាយថា ប្រទេសទាំង២ បានរំលោភកតិកាសញ្ញានាវាចរណ៍ទ្វេភាគីឆ្នាំ២០១១។ មិនដល់១ឆ្នាំមុននេះ លោកនាយករដ្ឋមន្រ្តីចិន លី គីគាង (Li Keqiang) បានសន្យាគោរពកតិការសញ្ញានោះឡើងវិញនៅក្នុងជំនួបជាមួយពួកមេដឹកនាំវៀតណាម។
«ភាគីទាំង២ មិនបានគោរពពាក្យសម្តីនិងស្មារតីនៃកតិកាសញ្ញានេះទេ ដែល ត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីចិន Li Keqiang និងពួកមេដឹកនាំវៀតណាម។ នេះជាការអាក្រក់មួយមិនត្រឹមតែសម្រាប់ទំនាក់ទំនងទ្វេភាគីទេ ក៏ប៉ុន្តែ វាក៏អាក្រក់សម្រាប់ស្ថានភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ»។
មនុស្សជាច្រើនក្នុងប្រទេសចិន មើលឃើញវៀតណាមថាជាផ្នែកមួយនៃប្រទេសចិនក្នុងប្រវត្តិសាស្រ្ត ហើយតាមរយៈបណ្តាញផ្សាយព័ត៌មានសង្គម បានសម្តែងនូវការគាំទ្រដល់ចំណាត់ការរបស់ចិនក្នុងសមុទ្រចិនខាងត្បូង។
លោក Cheng និយាយទៀតថា ការតានតឹងនៅពេលសព្វថ្ងៃនេះនៅក្នុងសមុទ្រ មានឬសគល់ក្នុងជម្លោះប្រជុំកោះ ប៉ារ៉ាសែល (Paracel) ក្នុងឆ្នាំ១៩៧៤។
«ជម្លោះនៅពេលសព្វថ្ងៃនេះ មានដើមហេតុជាប្រវត្តិសាស្រ្តនៅក្នុងអ្វីដែល បានកើតមានឡើងក្នុងឆ្នាំ១៩៧៤ នៅពេលដែលជម្លោះយោធាខាងផ្លូវនាវាចរណ៍រវាងចិននិងវៀតណាមខាងត្បូង បានផ្ទុះឡើង ហើយកងនាវារបស់វៀតណាមខាងត្បូង ស្ទើរតែត្រូវបានកំទិចទាំងស្រុងដោយកងនាវាចិន»
ជម្លោះនោះ គឺជាលើកទី១នៃជម្លោះខាងនាវារវាងចិននិងវៀតណាមក្នុងសមុទ្រចិនខាងត្បូង៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន