ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​អាមេរិក​​​​​​​ពិភាក្សា​បញ្ហា​សន្តិសុខ​​​ ​​​និង​សេដ្ឋ​កិច្ច


លោក​​​​​​Li Keqiang នាយក​​​រដ្ឋ​​​មន្ត្រី​​​ចិន​​​រូប​​​ខាង​ស្តាំ​​​និយាយ​​​ទៅកាន់​​​លោក ​​​Jack Lew​នៃ​ក្រសួង​រដ្ឋ​ធនាគារ​អាមេរិក​​​រូប​​​ខាងឆ្វេង​​​​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​នៅ ​​​Zhongnanhai ​​​Leadership ​​​Compound​​​​​​ ក្នុង​​​ទីក្រុង​​​ប៉េកាំង​​​កាលពី​​​ថ្ងៃ ​​​ទី​​​​​​១០​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។
លោក​​​​​​Li Keqiang នាយក​​​រដ្ឋ​​​មន្ត្រី​​​ចិន​​​រូប​​​ខាង​ស្តាំ​​​និយាយ​​​ទៅកាន់​​​លោក ​​​Jack Lew​នៃ​ក្រសួង​រដ្ឋ​ធនាគារ​អាមេរិក​​​រូប​​​ខាងឆ្វេង​​​​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​នៅ ​​​Zhongnanhai ​​​Leadership ​​​Compound​​​​​​ ក្នុង​​​ទីក្រុង​​​ប៉េកាំង​​​កាលពី​​​ថ្ងៃ ​​​ទី​​​​​​១០​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។

កិច្ច​ពិភាក្សា​យុទ្ធសាស្ត្រ​ និង​សេដ្ឋកិច្ច​រវាងសហរដ្ឋ​អាមេរិក និង​ចិន​បាន​ចាប់​ផ្ដើម​ដោយ​មន្ត្រី​ជាន់​ខ្ពស់ប្រទេសពីរ បាន​ចូល​រួមបរិភោគ​អាហាររួម​គ្នាជាមួយ​ក្រុមសហគ្រិន​ ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​ក្រុម​អ្នក​វិភាគ​បាន​ថ្លែង​ថា​ កិច្ច​សហការ​សេដ្ឋ​កិច្ច​នេះ​ គឺ​ជា​កូន​សោ​សំខាន់​មួយ​ រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​នេះ​ ខណៈ​ពេល​ដែល​ភាព​តានតឹង​បាន​ឡើង​កម្ដៅ​ទាក់​ទិន​និង ​ការ​លួច​ ​ឯកសារ​តាម​អ៊ីនធឺណិត ​ ​ជម្លោះ​ដែន​ដី​រវាង​ចិន​និង​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អាស៊ី​ និង​បញ្ហា​សិទ្ធិ​មនុស្ស​។

លោក ​Jack ​Lew ​នៃ​ក្រសួង​រដ្ឋ​ធនាគារ​អាមេរិក​ថ្លែង​ថា៖​

«ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​សព្វថ្ងៃ​នៅតែ​ជា​កិច្ចការ​សំខាន់។ ​វា​ជា​វិធី​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ​និង​កំណើន​ការងារ​ក្នុង​ប្រទេស​យើង​ទាំងពីរ​ ហើយ​វា​ជំរុញ​សេដ្ឋកិច្ច​ពិភព​លោក​»។​

សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចុះ​២,៩%​នៅ​ត្រីមាស​ទី១​ឆ្នាំ​២០១៤​ រីឯ​ចិន​កើន​ឡើង​៧,៤% ​អំឡុង​ពេល​ដូច​គ្នា​នេះ​។​ ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​ ចំណាយ​បន្ថែម​ដ៏​ធំ​របស់​រដ្ឋាភិបាល​ចិន​ បាន​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ចិន ​នឹង​ជួយ​សេដ្ឋ​កិច្ច​ពិភពលោក។ ​ កាលពី​ថ្ងៃពុធ​ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ចិន​ថ្លែង​ថា ​វិធានការ​ចំណាយ​បន្ថែម​ទាំង​នោះ​បាន​បិទ​បញ្ចប់​ ​ហើយ​អ្វី​ផ្សេងៗ​ទៀត​គឺស្រេច​លើ​ស.រ.អា.ក្នុង​ការ​ជំរុញសេដ្ឋកិច្ច​ពិភព​លោក​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ John​ Kerry ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ថ្លែង​ក្នុង​ពិធី​ថា​ ​សេរីភាព​សិក្សា​និង​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ​គឺ​ជា​បញ្ហា​គន្លឹះ​នៃ​ទំនាក់​ទំនង​អាមេរិក​និង​ចិន​។​

«ភាព​ជា​ដៃ​គូ​នេះ​មាន​សក្ដានុពល​ធំជាង​នេះ ​ពេល​យើង​យល់​ថា ​សេរីភាព​សិក្សា​និង​សេរីភាព​ព័ត៌មាន​មិនមែន​ជា​ឧបសគ្គ​នៃ​ការ​ដោះដូរ​រវាង​ប្រជាជន​យើង។ ​នេះ​ជា​ចល​ករ​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ការ​ដោះដូរ​។ ​ទំនាក់​ទំនង​អាមេរិក​ចិន​ពិតជា​អាច​ជា​កិច្ច​សហការ​ស្មោះត្រង់ ​និង​ជា​សមិទ្ធផល​អស្ចារ្យ»។​

​កាលពី​ថ្ងៃពុធ​ លោក​ស្រី ​Tsering ​Woeser ​អ្នក​និពន្ធ​ល្បីឈ្មោះ ដែល​សរសេរ​អំពី​បញ្ហាសិទ្ធិ​ជន​ជាតិ​ទីបេ ​ត្រូវ​គេ​ឃុំឃាំង​ក្នុង​ផ្ទះ ​ក្រោយ​ពី​គាត់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​អាហារ​ល្ងាច​ នៅ​ស្ថានទូត​អាមេរិក ​ស្រប​ពេល​លោក​ John Kerry ​នៅ​ទីក្រុង​ប៉េកាំង​នោះ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា ​លោក​ Kerry ​បាន​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ និង​បញ្ហា​ជនជាតិ​ភាគ​តិច ​ពេល​លោក​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ចិន​។​

​ជារឿយៗ ​ចិន​ចោទ​ប្រកាន់​ ​ស.រ.អា. ថាព្យាយាម​ទប់ស្កាត់​កំណើន​សេដ្ឋកិច្ច​ និង​កិច្ច​ការទូត​របស់​ចិន ​តួយ៉ាងដូចជា​ការបែរ​ទិស​របស់​អាមេរិក​ទៅ​អាស៊ី​ ក៏​ប៉ុន្តែ​មន្ត្រី​អាមេរិក​បាន​បដិសេធ​ការ​លើក​ឡើង​បែប​នេះ​ ហើយ​ថា ​អាមេរិក​គាំទ្រ​ពេញ​លេញ​ចំពោះ​ការ​កើន​ឡើង​របស់​ចិន​ ដោយ​មានស្ថិរភាព​ សន្តិភាព ​និង​រុងរឿង​។​

នៅ​ថ្ងៃ​ព្រហស្បតិ៍ ​Yang ​Jiechi ​ទីប្រឹក្សា​រដ្ឋ​ចិន​និយាយ​ថា ​ការ​កសាង​ចំណង​ទាក់ទង​ប្រសើរ​ឡើង​ត្រូវ​មាន​ការ​គោរព​គ្នា​ទៅវិញ​ទៅមក។​

លោក​បន្ថែមថា​ការ​កសាង​គំរូ​បែប​ថ្មី​នៃ​ទំនាក់​រវាង​ចិន​និង​អាមេរិក​តម្រូវ​ឲ្យ ​ប្រទេស​ទាំង​ពីរ​ ​គោរព​គ្នា​ ស្មោះត្រង់ មើល​គ្នា​តាម​ផ្លូវ​ត្រូវ​អំពី​ចេតនា​ជា​យុទ្ធ​សាស្ត្រ​ ហើយចៀស​វាង​ការ​វាយ​តម្លៃ​ខុស៕

ប្រែសម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG