ដោយធ្វើតាមការសន្យារបស់លោកនៅពេលឃោសនាបោះឆ្នោត លោក Biden បានបញ្ឈប់ការដកខ្លួនរបស់សហរដ្ឋអាមេរិកពីអង្គការសុខភាពពិភពលោក និងចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស កាលពីឆ្នាំ២០១៥ ស្តីពីអាកាសធាតុ។
អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេលោកស្រី Margaret Besheer រាយការណ៍ពីក្រុងញូវយ៉កថា អង្គការសហប្រជាជាតិរំពឹងទុកជាខ្លាំងថា សហរដ្ឋអាមេរិក នឹងចូលរួមម្តងទៀតក្នុងស្ថាប័នពិភពលោកនេះ។
អគ្គលេខាធិកាអង្គការសហប្រជាជាតិលោកAntonio Guterres បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយជំងឺកូវីដ១៩ នៅទូទាំងសកលលោក នឹងមិនអាចប្រសើរឡើងវិញតាមរយៈវ៉ាក់សំាងមួយមុខនោះទេ ហើយការរើបឡើងវិញពេញលេញ អាចចំណាយពេលរាប់ឆ្នាំ ឬរាប់ទសវត្សក៏ថាបាន។
អ្នកស្រី Linda Thomas-Greenfield បានសរសេរលើបណ្តាញសង្គម Tweeter ថា៖ ម្តាយអ្នកស្រី បង្រៀនអ្នកស្រីឱ្យធ្វើការដឹកនាំដោយចិត្តសប្បុរសនិងចិត្តមេត្តាករុណា ហើយអ្នកស្រី នឹងយកស្មារតីនេះទៅកាន់បេសកកម្មអ្នកស្រីនៅអ.ស.ប. ប្រសិនបើមានការយល់ព្រមពីព្រឹទ្ធសភា។
នៅថ្ងៃអង្គារនេះ អង្គការសហប្រជាជាតិបានអំពាវនាវរកថវិកាចំនួន ៣៥ ពាន់លានដុល្លារ ដែលជាចំនួនដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានពីមុន ដើម្បីផ្ដល់ជំនួយមនុស្សធម៌សង្គ្រោះជីវិតដល់មនុស្ស ១៦០ លាននាក់នៅឆ្នាំក្រោយ។
លោក Filippo Grandi ដែលជាប្រធានទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បាននិយាយជាថ្មីម្ដងទៀតថា គោលដៅចុងក្រោយបំផុត គឺធ្វើយ៉ាងណាឲ្យជាតិសាសន៍រ៉ូហ៊ីងយ៉ាវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ប៉ុន្តែនៅក្រោមស្ថានការណ៍ត្រឹមត្រូវ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បណ្តាបស្ចិមប្រទេសបានកោះហៅឲ្យរដ្ឋាភិបាលក្រុងប៉េកាំងគោរពសិទ្ធិមនុស្ស ជាពិសេសជនជាតិភាគតិចដែលកាន់សាសនាផ្សេងៗ។
លោក Guterres បាននិយាយថា កម្មវិធីនេះត្រូវការថវិកាចំនួន៣៥ ពាន់លានដុល្លារបន្ថែមទៀត ដែលក្នុងនោះ ថវិកា១៥ ពាន់លានដុល្លារ គឺត្រូវការបន្ទាន់ដើម្បីសម្រេចឲ្យបានតាមគោលដៅរបស់ខ្លួនក្នុងការផលិតវ៉ាក់សាំងចំនួន ២ ពាន់លានដូស ព្យាបាលមនុស្ស១៤៥ លាននាក់ និងធ្វើតេស្តមនុស្ស៥០០ លាននាក់។
នៅក្នុងកិច្ចប្រជុំក្រៅមហាសន្និបាតមួយក្នុងក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានរៀបចំឡើងបន្ថែមលើប្រធានបទនេះ លោក Antonio Guterres អគ្គលេខាធិការអ.ស.ប បានសម្ដែងការព្រួយបារម្ភថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នេះ កំពុងតែលាតត្រដាងនូវ«ភាពតានតឹងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លា»។
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៧៥ ឆ្នាំ មេដឹកនាំរបស់ប្រទេស ១៩៣ ដែលជាសមាជិកអង្គការសហប្រជាជាតិ នឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ពួកគេនៅថ្ងៃបើកសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ តាមរយៈសារជាវីដេអូ។
តារាសម្ដែង និងជាសកម្មជន អំពាវនាវដល់សហគមន៍អន្តរជាតិឲ្យខិតខំបន្ថែមទៀតដើម្បីការពារអ្នកងាយរងគ្រោះបំផុតពីឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងទាំងនោះ។
អង្គការសហប្រជាជាតិបានស្នើសុំប្រាក់បន្ថែមសម្រាប់ប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ផ្នែកសុខាភិបាល និងសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ១៩។
លោក Antonio Guterres បានមានប្រសាសន៍ថា ផលវិបាកជាអវិជ្ជមាននៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ធ្វើឱ្យមានអស្ថិរភាពនៅក្នុងបណ្ដាប្រទេសដែលមានស្ថិរភាព។
លោកអគ្គលេខាធិការអ.ស.ប.បានព្រមានថា ការរាត្បាតជាសាកលនៃជំងឺកូវីដ១៩កំពុងបង្កើនភាពទន់ខ្សោយ ហើយធ្វើឱ្យពួកប្រទេសដែលមានសង្គ្រាមអាចរងគ្រោះដោយងាយ។
អ.ស.ប.បាននិយាយថា ការខាតបង់សេដ្ឋកិច្ចសាកលដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩គិតជាទឹកប្រាក់អាចដល់៨៥០ម៉ឺនលានដុល្លារដោយបំបាត់ចោលការចំណេញសឹងតែទាំងអស់កាលពីបួនឆ្នាំកន្លងទៅនេះ។
លោក Guterres បានថ្លែងថា មេដឹកនាំសាសនានានាមានតួនាទីនៅក្នុងការជួយប្រយុទ្ធប្រឆាំងនឹងការចែកចាញព័ត៌មានមិនពិត និងការចែកចាញព័ត៌មានមិនបានត្រឹមត្រូវអំពីជំងឺកូវីដ១៩។
បន្ទាប់ពីបុគ្គលិកពេទ្យចំនួន ២ នាក់ នៅក្នុងទីក្រុងញូវយ៉កបានធ្វើអត្តឃាតកាលពីពេលថ្មីៗនេះ អភិបាលក្រុងញូយ៉កលោក Bill de Blasio បានប្រកាសថា អ្នកឯកទេសខាងសុខភាពផ្លូវចិត្តយោធាអាមេរិក នឹងជួយបុគ្គលិកជួរមុខឲ្យបានធូរស្បើយពីភាពតានតឹងផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។
កាលពីថ្ងៃច័ន្ទ ទី២៣ ខែមីនា លោកអគ្គលេខាធិការអ.ស.ប. Antonio Guterres បានអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នាសាកលនៅពេលដែលពិភពលោកប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសាកលនៃមេរោគវីរុសកូរ៉ូណា។
ការស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញមិនត្រូវធ្វើតាមរយៈការដាក់បន្ទុកបន្ថែមដល់អ្នកក្រីក្របំផុតនោះទេ «ហើយយើងមិនអាចបង្កើតពិភពក្រីក្រថ្មីទៀតនោះឡើយ»។
ប្រតិបត្តិការមនុស្សធម៌របស់អសបនៅក្នុងប្រទេសយេម៉ែន កំពុងអស់ប្រាក់ជំនួយយ៉ាងឆាប់រហ័ស ហើយក្នុងពេលឆាប់ៗនេះនឹងត្រូវកាត់បន្ថយរបបអាហារ របស់មនុស្ស ១២ លាននាក់ និងបិទកម្មវិធីសង្គ្រោះជីវិតជាច្រើនកម្មវិធី បើសិនបើអង្គការសប្បុរសធម៌មិនអាចផ្ដល់ជំនួយតាមការសន្យា។
ព័ត៌មានផ្សេងទៀត