អ្នកគាំពារមតិស្តីពីសេរីភាពសារព័ត៌មានសង្ឃឹមថា ការប្រគល់ពានរង្វាន់ដ៏ខ្ពង់ខ្ពស់ដល់អ្នកសារព័ត៌មានទាំងពីរនាក់នេះ នឹងបង្ហាញឲ្យពិភពលោកមើលឃើញកាន់តែច្បាស់ពីការគំរាមកំហែងដែលកំពុងកើតមានឡើងលើសារព័ត៌មានសេរីនៅជុំវិញពិភពលោក។
USAGM គឺជាទីភ្នាក់ងារសហព័ន្ធឯករាជ្យមួយដែលមានបណ្តាញព័ត៌មានមួយចំនួនរួមមានសំឡេងសហរដ្ឋអាមេរិក (វីអូអេ) និងវិទ្យុ Azadi។
ពេលមានវិបត្តិដោយសារការដកកងទ័ពសហរដ្ឋអាមេរិកពីប្រទេសអាហ្វហ្គានីស្ថាននោះ ការពិភាក្សាទូទាំងពិភពលោកអំពីវិធីជួយជនភៀសខ្លួននិងមនុស្សរត់ចោលទីលំនៅក្នុងប្រទេស ឬ(IDGs) ដែលប្រឈមហានិភ័យនោះ បាននាំឲ្យមានសកម្មភាពមានកំហិតពីបស្ចិមប្រទេស។
លោក Derek Chauvin អតីតមន្រ្តីប៉ូលិសក្រុង Minneapolis ត្រូវបានរកឃើញថា មានពិរុទ្ធក្នុងបទឃាតកម្មនិងមនុស្សឃាតដោយអចេតនា ជិតមួយឆ្នាំបន្ទាប់ពីលោកបានលុតជង្គង់លើកញ្ចឹងកលោក George Floyd រយៈពេល៩នាទីនិង២៩វិនាទី។
លោក Derek Chauvin អតីតមន្ត្រីប៉ូលិសក្រុង Minneapolis បានប្រើសិទ្ធិរបស់លោកក្នុងការអនុវត្តវិសោធកម្មទី៥ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដោយមិនផ្តល់សក្ខីកម្មនៅក្នុងពេលសវនាការកាត់ក្ដីលោកពីបទឃាតកម្មកាលពីថ្ងៃព្រហស្បតិ៍។
ក្រុមរដ្ឋអាជ្ញាបន្តរឿងក្តីរបស់ពួកគេកាលពីថ្ងៃអង្គារ ខណៈដែលសវនាការជំនុំជម្រះក្តីលោក Derek Chauvin អតីតមន្ត្រីប៉ូលិសនៅទីក្រុង Minneapolis ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd បានចូលដល់សប្តាហ៍ទី ២។
ការប្រារព្ធទិវាសិទ្ធិនារីនៅឆ្នាំនេះបានកើតឡើងចំពេលដែលអង្គការសហប្រជាជាតិរាយការណ៍ថា ស្ត្រី ជាពិសេសស្ត្រីជនជាតិភាគតិចប្រឈមអត្រាអត់ការងារធ្វើខ្ពស់។
តាមទិន្នន័យពីអង្គការពលកម្មអន្តរជាតិ (ILO) របស់អង្គការសហប្រជាជាតិបង្ហាញថា ស្ត្រីទូទាំងសាកលលោក បានបាត់បង់ការងារដោយសារការរាតត្បាតដោយជំងឺកូវីដ១៩ ច្រើនជាងបុរស។
ពេលយោធាមីយ៉ាន់ម៉ាដណ្តើមអំណាច សេវាអ៊ីនធឺណិត ត្រូវបានកាត់ផ្តាច់។ ទង្វើនេះតែងកើតឡើងទូទាំងសកលលោកក្នុងគ្រាដែលមានចលាចល។
ការលើកលែងទោសរបស់លោកប្រធានាធិបតី Donald Trump ឲ្យលោក Micheal Flynn គឺជាលើកទី៤៥ដែលលោកប្រធានាធិបតីបានធ្វើ ក៏ប៉ុន្តែអ្នកជំនាញច្បាប់ថា លោក Trump បានធ្វើការអត់ឱនទោសតិចជាងប្រធានាធិបតីមុនៗលោក។
ចាប់តាំងពីទីក្រុង Philadelphia ដល់ទីក្រុង Phoenix មានការដាក់ពង្រាយមន្ត្រីប៉ូលិស ដើម្បីរក្សាគម្លាតពីគ្នារវាងពួកអ្នកគាំទ្រគណបក្ស និងបាតុករពីក្រុមអ្នករាប់សន្លឹកឆ្នោត នៅខាងក្នុងអគារនិងកន្លែងសំខាន់ៗទៀត។
រដ្ឋ North Carolina ដែលលោកប្រធានាធិបតី Donald Trump បានឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ត្រូវបានចាត់ទុកថាជារដ្ឋមានការប្រទាញប្រទង់ខ្លាំងនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
សុន្ទរកថារបស់អ្នកទាំងពីរ ផ្ដោតលើប្រធានបទនៃយុទ្ធនាការឃោសនារបស់ពួកគេ ដោយបានសង្កត់ធ្ងន់អំពីការដឹកនាំរបស់ពួកគេនៅក្នុងការជួយពលរដ្ឋអាមេរិកាំង ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ នេះ និងភាពចលាចលសេដ្ឋកិច្ចដែលកំពុងកើនឡើង។
ខណៈដែលសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ រហូតដល់ជាង ៥ លានករណី ការចរចាគ្នារវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅសភាសម្រាប់កញ្ចប់ថវិកាជំនួយថ្មីដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ នៅជាប់គាំងនៅឡើយ។
ការស្ទង់មតិក្រុមយុវជនដោយសាកលវិទ្យាល័យ Harvard នៅរដូវស្លឹកឈើលាស់ឆ្នាំ២០២០ឲ្យដឹងថា ៣៥ភាគរយនៃពលរដ្ឋអាមេរិកាំងមានអាយុតិចជាង៣០ឆ្នាំនិយាយថា ពួកគេជាក្រុមឯករាជ្យ ឬមិនមែនជាសមាជិកនៃគណបក្សណាមួយទេ។
ករណីឆ្លងជំងឺកូវីដ១៩ មានចំនួនជាង ៤ លាន ៦ សែនករណីនៅស.រ.អា ហើយស្ថិតិកាលពីខែមិថុនាបង្ហាញថា អត្រាអ្នកគ្មានការងារធ្វើមានជាង ១១%។ សមាជិកគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា និងសមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភា នៅតែខ្វែងគំនិតគ្នាលើសំណើច្បាប់ថវិកាជំនួយថ្មីសម្រាប់ពលរដ្ឋអាមេរិកាំង។
ដោយសារករណីឆ្លងជំងឺកូវីដ១៩ នៅតែបន្តកើនឡើងនៅក្នុងសហរដ្ឋអាមេរិក និងការផ្ដល់ប្រាក់ឧបត្ថម្ភពេលគ្មានការងារធ្វើផុតកំណត់នៅចុងសប្ដាហ៍នេះ អ្នកដែលគ្មានការងារធ្វើនៅតែស្រពិចស្រពិលអំពីអនាគតរបស់ពួកគេ។
សេចក្តីណែនាំថ្មីដែលត្រូវបានចេញកាលពីសប្តាហ៍មុនដោយទីភ្នាក់ងារអន្តោប្រវេសន៍ថា នឹងតម្រូវឲ្យនិស្សិតអន្តរជាតិចាកចេញពីសហរដ្ឋអាមេរិក ប្រសិនបើពួកគេមិនអាចទៅរៀនក្នុងថ្នាក់រៀននៅសាលានោះទេ។
ក្រុមបាតុករនៅតែមានអារម្មណ៍ថា ការប្តូរគ្រោះថ្នាក់មកធ្វើបាតុកម្មគឺមានប្រយោជន៍ជាង។ មនុស្សជាច្រើនថ្លែងថា គ្មានមូលហេតុផ្សេងទៀតសម្រាប់ការស្លាប់របស់លោក George Floyd នោះទេ ដូចបានឃើញក្នុងវីដេអូដែលបានចែកចាយពេញប្រទេសយ៉ាងដូច្នេះ។
ការគាំទ្របេក្ខភាពរបស់អភិបាលក្រុងលោក Pete Buttigieg ប្រែប្រួលអាស្រ័យតាមតំបន់ដែលអ្នកបានទៅនៅក្នុងក្រុង South Bend រដ្ឋ Indiana។
ព័ត៌មានផ្សេងទៀត