មានការអបអរសាទរនិងការធូរចិត្តនៅក្រុង Minneapolis បន្ទាប់ពីចេញសាលក្រមពិរុទ្ធលោកChauvin
លោក Derek Chauvin អតីតមន្រ្តីប៉ូលិសក្រុង Minneapolis ត្រូវបានរកឃើញថា មានពិរុទ្ធក្នុងបទឃាតកម្មនិងមនុស្សឃាតដោយអចេតនា ជិតមួយឆ្នាំបន្ទាប់ពីលោកបានលុតជង្គង់លើកញ្ចឹងកលោក George Floyd រយៈពេល៩នាទីនិង២៩វិនាទី។ អ្នកស្រី Esha Sarai រាយការណ៍អំពីប្រតិកម្មចំពោះសាលក្រមនេះនៅក្នុងទីក្រុង Minneapolis។ អ្នកស្រី ហុង ចិន្តា ជូនសេចក្ដីប្រែសម្រួល។