សម្ព័ន្ធមិត្តអង្គការអូតង់កាលពីថ្ងៃពុធបានសន្យាថានឹងគាំទ្រអ៊ុយក្រែនក្នុងដំណើរដែល«មិនអាចត្រឡប់ក្រោយបាន»ដើម្បីចូលរួមជាសមាជិកអង្គការអូតង់នៅពេលអំពាវនាវឲ្យចិនបញ្ឈប់ការគាំទ្រនានាលើការប្រឹងប្រែងរបស់រុស្ស៊ីដើម្បីឈ្លានពានអ៊ុយក្រែន។
មន្ត្រីអាមេរិកមានការព្រួយបារម្ភថា ក្រុមរដ្ឋអ៊ីស្លាម-សូម៉ាលី ដែលជាឈ្មោះសាខាមួយត្រូវគេស្គាល់ក្នុងតំបន់ បានផ្លាស់ប្តូរពីការក្លាយជាស្នូលដ៏សំខាន់នៅក្នុងបណ្តាញហិរញ្ញវត្ថុសកលរបស់រដ្ឋអ៊ីស្លាម ក្លាយជាអ្នករៀបចំទទួលមេដឹកនាំកំពូលរបស់ក្រុមនេះ។
យោធាសហរដ្ឋអាមេរិកបានចាប់ផ្តើមសាងសង់ផែនៅឆ្នេរសមុទ្រដោយសង្ឃឹមថា នឹងផ្តល់ជំនួយបន្ថែមទៀតដល់ជនស៊ីវិលដែលជាប់នៅក្នុងអំពើហិង្សា
លោក Austin បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកថា៖ «ខ្ញុំមិនឃើញមានសញ្ញាណាមួយនាពេលថ្មីៗនេះដែលថាមានចេតនាណាមួយដើម្បីធ្វើការវាយប្រហារឡើយ»។
សមាជិកសភាអាមេរិកឈប់សម្រាកនិងចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ដោយមិនបានសម្រេចលើច្បាប់ផ្តល់ថវិកាបន្ថែមដើម្បីផ្តល់អាវុធដល់អ៊ុយក្រែននិងសម្ព័ន្ធមិត្តដទៃផ្សេងទៀតឡើយ។
សហរដ្ឋអាមេរិកកំពុងបញ្ជូនកងទ័ពដើម្បីសាងសង់ផែបណ្តែតទឹកមួយសម្រាប់ការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។ អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំក្រសួងការពារជាតិសហរដ្ឋអាមេរិកអ្នកស្រី Carla Babb រាយការណ៍ថា បេសកកម្មនោះនឹងត្រូវចំណាយពេលជាច្រើនសប្តាហ៍ដើម្បីបញ្ចប់។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕
កប៉ាល់ពាណិជ្ជកម្មប្រមាណ ១៥ គ្រឿងបានរងការខូចខាតដោយសារការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់ក្រុមហ៊ូធីតាំងពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុនមក។ អាមេរិកបានបញ្ជាក់ថា បច្ចុប្បន្ននេះមាននាវារបស់សម្ព័ន្ធភាពនេះពី ៤ ទៅ ៨ គ្រឿងចល័តនៅសមុទ្រក្រហមដើម្បីការពារកប៉ាល់អន្តរជាតិ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានរៀបចំកិច្ចប្រជុំតាមអនឡាញកាលពីថ្ងៃទី ១៤កុម្ភៈជាមួយសម្ព័ន្ធមិត្ត ដើម្បីពិភាក្សាលើការគាំទ្រប្រទេសអ៊ុយក្រែន ខណៈពេលខួប ២ ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីជិតចូលមកដល់។
មន្ត្រីសហរដ្ឋអាមេរិកពីររូបបានបញ្ជាក់អះអាងប្រាប់ VOA ថា មេបញ្ជាការរូបនោះគឺជាមន្ត្រីប្រតិបត្តិការឈ្មោះ Wisam Mohammad al-Saedi។ រូបភាពនៅលើបណ្ដាញសង្គមអនឡាញបានបង្ហាញថា អត្តសញ្ញាណប័ណ្ណអ៊ីរ៉ាក់របស់មេបញ្ជាការរូបនេះត្រូវបានគេដកចេញពីសាកសពរបស់ជននេះ។
ពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅមជ្ឈិមបូព៌ាមិនត្រូវបានរារាំងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងយេម៉ែនកាលពីចុងសប្តាហ៍កន្លងទៅទេ ដោយបានបើកការវាយប្រហារបីលើកនៅក្នុងប្រទេសស៊ីរី និងបណ្តាលឱ្យសហរដ្ឋអាមេរិកវាយប្រហារការពារខ្លួនយ៉ាងហោចណាស់ពីរលើកនៅក្នុងប្រទេសយេម៉ែន។
មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា សហរដ្ឋអាមេរិកអាចនឹងជាប់ពាក់ព័ន្ធក្នុងពេលឆាប់ៗនេះនៅក្នុងសង្រ្គាមមួយផ្សេងទៀតនៅមជ្ឈិមបូព៌ា ខណៈដែលខ្លួនគាំទ្រអ៊ីស្រាអែលក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស និងដៃគូអឺរ៉ុបរបស់ខ្លួនគឺអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
មន្ត្រីផ្នែកការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារនេះបានចំលើគោលដៅជាច្រើននៅទូទាំងទីតាំងចំនួន ៨ ដែលក្នុងនោះរួមមានទាំងកន្លែងស្តុកទុកអាវុធក្រោមដីមួយកន្លែង ក៏ដូចជាកន្លែងបាញ់មីស៊ីលនិងទីតាំងផ្សេងទៀតដែលពាក់ព័ន្ធនឹងសមត្ថភាពឈ្លបតាមដានរបស់ក្រុមហ៊ូធីផងដែរ។
មិនមានសេចក្តីរាយការណ៍ពីការរងរបួសឬការខូចខាតណាមួយដល់នាវា M/V Chem Ranger ដែលជានាវាកម្មសិទ្ធរបស់អាមេរិក ដែលដោតទង់ជាតិប្រទេស Marshall Island និងធ្វើប្រតិបត្តិការជានាវាដឹកប្រេងដោយប្រទេសក្រិក។ នេះបើតាមទីបញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក។
«យើងបានវាយប្រហារខ្លាំងនិងចំគោលដៅល្អ»។ នេះបើយោងលើមន្ត្រីការពារជាតិអាមេរិកម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់វីអូអេ ដោយបន្ថែមថា ការវាយប្រហារនោះក៏សំដៅទៅលើប្រព័ន្ធរ៉ាដានិងប្រព័ន្ធការពារដែនអាកាសរបស់ក្រុមហ៊ូធី ដែលមិនបានធ្វើការវាយតបវិញនោះឡើយ។
លោក Austin បានទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតកាលពីចុងខែធ្នូកន្លងទៅ នេះ និងបានទៅស្វែងរកការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃទី ១ ខែមករា ដោយសារមានបញ្ហាក្រោយការព្យាបាល។
ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានបង្កើនការវាយប្រហារលើទាហានសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ហើយក្រុមហ៊ូធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេមែនបានប្រើគ្រាប់ផ្លោងមីស៊ីលនិងដ្រូនវាយប្រហារលើនាវាចម្បាំងនិងនាវាពាណិជ្ជកម្មជាច្រើនគ្រឿង។
មន្ត្រីផ្នែកការពារកំពូលៗរបស់សហរដ្ឋអាមេរិកបាននិយាយថា លោក Austin បានធ្វើដំណើរទៅទីក្រុងកៀវដើម្បីពិភាក្សាអំពីការប្រយុទ្ធនៅរដូវរងាដែលនឹងចូលមកដល់ឆាប់ៗខាងមុខ និងដើម្បីធ្វើផែនការសម្រាប់ជំនួយផ្នែកសន្តិសុខនាពេលអនាគត។
កាលពីសប្តាហ៍មុន អាមេរិកបានសងសឹកដោយវាយប្រហារយ៉ាងជាក់លាក់ទៅលើកន្លែងនានានៅស៊ីរីដែលមានជាប់ពាក់ព័ន្ធនឹងក្រុមឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់និងក្រុមសម្ព័ន្ធមិត្ត ប៉ុន្តែការវាយប្រហារលើទាហានអាមេរិកភាគច្រើនដែលមិនទទួលជោគជ័យនោះ មិនទាន់ឈប់នៅឡើយទេ។
លោក Austinបានមានប្រសាសន៍ថា សហរដ្ឋអាមេរិក«ដឹងគុណកេនយ៉ាចំពោះការដឹកនាំរបស់ខ្លួននៅក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅក្នុងតំបន់និងជុំវិញពិភពលោក» ហើយបានថ្លែងអំណរគុណចំពោះការមានឆន្ទៈដើម្បីដឹកនាំកងកម្លាំងសន្តិសុខពហុជាតិដើម្បីប្រយុទ្ធអំពើហិង្សាដែលបង្កឡើងដោយពួកឥន្ធពាលនៅប្រទេសហៃទី។
សហរដ្ឋអាមេរិកផ្តល់ជំនួយយោធារហូតដល់២៥០លានដុល្លារថែមទៀតឱ្យអ៊ុយក្រែនក្នុងកញ្ចប់ជំនួយមួយដែលមានរួមមានរ៉ុក្កែតថែមទៀតសម្រាប់យានបាញ់មីស៊ីល HIMARS និង AIM-9M Sidewinder ដែលអាចត្រូវប្រើដើម្បីការពារដែនអាកាសអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត