ការវាយប្រហារនៅមជ្ឈិមបូព៌ាកាន់តែខ្លាំង ពេលក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនដំបូងបង្អស់នៃឆ្នាំថ្មីចាប់ផ្តើម
យោធាអាមេរិកនិយាយថា ខ្លួនបានវាយប្រហារទីតាំងចំនួនបីកាលពីថ្ងៃអង្គារនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ Kataib Hezbollah ។ នេះគឺជាការវាយប្រហារសងសឹកចុងក្រោយបង្អស់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីច្រើនជាង ១៥០លើក ចាប់តាំងពីពាក់កណ្តាលខែតុលា។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា សហរដ្ឋអាមេរិកអាចនឹងជាប់ពាក់ព័ន្ធក្នុងពេលឆាប់ៗនេះនៅក្នុងសង្រ្គាមមួយផ្សេងទៀតនៅមជ្ឈិមបូព៌ា ខណៈដែលខ្លួនគាំទ្រអ៊ីស្រាអែលក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស និងដៃគូអឺរ៉ុបរបស់ខ្លួនគឺអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំក្រសួងការពារជាតិសហរដ្ឋអាមេរិក រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕