បាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតោនមានលក្ខណៈសន្តិវិធីជាទូទៅ ដោយក្រុមអ្នកចូលរួមស្រែកពាក្យថា«នេះជាផ្លូវរបស់អ្នកណា?» គេឆ្លើយថា«នេះជាផ្លូវរបស់យើង»។ គេបន្តទៀតថា «ប្រសិនបើយើងមិនទទួលបានយុត្តិធម៌នោះទេ ពួកគេក៏មិនបានសន្តិភាពដែរ»។
លោក Trump បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តរបស់លោកដែលថា ករណីផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលនៅពេលនេះបានសម្លាប់ពលរដ្ឋអាមេរិកអស់ជាង២៣១.០០០ហើយនោះ នៅតែជាព័ត៌មានដ៏សំខាន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ការវាយប្រហារនេះកើតឡើងក្នុងអំឡុងពេលនៃព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅនៅទីនោះ ដែលត្រូវបានចូលរួមដោយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន។
ប៉ូលិសទីក្រុងហុងកុងបានចាប់ខ្លួនមនុស្សចំនួន៧នាក់កាលពីថ្ងៃអាទិត្យចំពោះការប្រតាយប្រតប់គ្នាមួយដែលបានកើតឡើងនៅក្នុងរដ្ឋសភានៃទីក្រុងនេះក្នុងអំឡុងពេលដែលមានការប៉ះទង្គិចគ្នាមួយរវាងក្រុមអ្នកតំណាងរាស្ត្រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនិងអ្នកតំណាងរាស្ត្រដែលគាំទ្ររដ្ឋាភិបាល
នៅក្នុងសេចកក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន EON producers បានបញ្ជាក់ថា៖ «លោក Sean Connery ឬ James Bond នឹងត្រូវគេចងចាំមិនភ្លេចថា ជាតួអង្គ James Bond ដំបូង»។
អភិបាលក្រុង Izmir គឺលោក Yavuz Selim Kosger បានថ្លែងថា មានមនុស្ស៧០នាក់ ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែកនៃអគារចំនួន៤ ដែលត្រូវបំផ្លាញ ហើយនឹងសំណង់ជាង១០ផ្សេងទៀតដែលដួលរលំ។
អ្នកកាន់សាសនាឥស្លាមប្រមាណ ២ ពាន់នាក់ ដែលប្រារព្ធថ្ងៃខួបកំណើតរបស់ព្រះ Muhammad បានចេញមកតវ៉ានៅភាគខាងកើតនៃទីក្រុង Lahore។ ក្រុមបាតុករដែលដឹកនាំដោយគណបក្សឥស្លាមជាច្រើន បានស្រែកពាក្យស្លោកប្រឆាំងបារំាង។
មនុស្សយ៉ាងហោចណាស់ចំនួន ៣៥ នាក់ បានស្លាប់និង ៥០ ផ្សេងទៀតបានបាត់ខ្លួន ដោយសារខ្យល់ព្យុះមួយនេះ។ នេះបើតាមការផ្សាយឲ្យដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម។
លោកបន្តថា លោកនឹងបន្តបំពេញការងាររបស់លោកពីកន្លែងដែលលោកធ្វើចត្តាឡីស័ក។
លោក Trump និងលោក Biden ឃោសនាបោះឆ្នោតក្នុងរដ្ឋផ្សេងៗគ្នា។
យោងតាមមន្រ្តីបោះឆ្នោតមូលដ្ឋាន មានសន្លឹកឆ្នោតប្រមាណ៥៨,៦លានសន្លឹកត្រូវបានបោះរួចហើយរហូតមកដល់ពេលនេះ។
ចៅក្រមតុលាការនៅមិនទាន់ជឿជាក់នៅឡើយទេ នៅពេលដែលព្រះរាជអាជ្ញារបស់រដ្ឋាភិបាលសហព័ន្ធមួយរូប បានចោទប្រកាន់ និងឃុំខ្លួនបុរស អាយុ ២៥ ឆ្នាំម្នាក់ រហូតដល់ពេលមានសវនាកាត់ក្តីលោក ពីបទមានគ្រាប់បែកសាំងក្នុងដៃ នៅពេលបុរសនោះចូលរួមការប្រឆាំងតវ៉ាមួយ កាលពីខែឧសភា។
គណបក្សសហភាពនៃកម្លាំងប្រជាធិបតេយ្យក្នុងប្រទេសហ្គីណេ និយាយនៅព្រឹកថ្ងៃអង្គារថា យុវជន ៣ រូប ដែលមានអាយុ ១៣, ១៤, និង ១៨ ឆ្នាំ ត្រូវបានគេសម្លាប់ កាលពីយប់ថ្ងៃចន្ទ នៅពេលដែលកងកម្លាំងសន្តិសុខបានបង្ក្រាបពិធីអបអរជ័យជម្នះរបស់គណបក្សប្រឆាំង។
លោក Josu Urrutikoetxea (ចូស៊ូ យូរ៉ូទីខិតស៊ៀ) ធ្លាប់ដឹកនាំក្រុម ETA ក្នុងអំឡុងពេលដែលមានការបង្ហូរឈាមដ៏ខ្លាំងបំផុតមួយ ដែលក្នុងនោះរួមមានទាំងជនរងគ្រោះជាកុមារផងដែរ ត្រូវបានគេដាក់គ្រាប់បែកសម្លាប់ក្នុងគ្រាដែលពួកគេកំពុងរត់លេង។
បេក្ខជនទាំងពីរ គឺលោកប្រធានាធិបតី Donald Trump និងអតីតអនុប្រធានាធិបតីលោក Joe Biden កំពុងព្យាយាមទាក់ទាញការគាំទ្រនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងមួយចំនួន ដែលអាចជួយពួកគេឲ្យឈានឆ្ពោះទៅកាន់ជ័យជម្នះ។
ក្រុមអវកាសយានិក៣រូបរបស់អាមេរិកនិងរុស្ស៊ី បានធ្វើដំណើរដោយជោគជ័យទៅកាន់ស្ថានីយអវកាសអន្តរជាតិ ជាលើកទីមួយ ដោយប្រើប្រាស់យានអវកាសដែលមានល្បឿនលឿនហើយប្រើរយៈពេលតែ៣ម៉ោង ដើម្បីធ្វើដំណើរទៅដល់ស្ថានីយអវកាសដែលវិលរណបជុំវិញភពផែនដីនោះ។
ចំនួនមនុស្សដែលត្រូវការជំនួយមនុស្សធម៌អន្តរជាតិ អាចកើនឡើង៥០% ត្រឹមឆ្នាំ២០៣០ បើប្រៀបធៀបនឹងចំនួនមនុស្សប្រមាណ១៨០លាននាក់ ដែលត្រូវការជំនួយនេះក្នុងឆ្នាំ២០១៨នោះ។
ប្រទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃចន្ទថា ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា ប្រទេសនេះមានអ្នកស្លាប់ពីជំងឺកូវីដ១៩ក្នុងមួយថ្ងៃខ្ពស់បំផុត គឺចំនួន២៧២នាក់។
ព័ត៌មានផ្សេងទៀត