ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា «យើងគាំទ្រអ៊ីស្រាអែល» បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលកាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សជាង ១.០០០នាក់ រួមទាំងជនជាតិអាមេរិកយ៉ាងតិច ១៤ នាក់។
អាជ្ញាធរគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានរាប់ឃើញជនចំណាកស្រុក ២៣២.៩៧២នាក់ នៅតាមព្រំដែននិរតីកាលពីខែសីហា ដែលជាតួលេខមាននៅពេលនោះ។
ក្រុមកម្មករផលិតរថយន្តក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក កំពុងធ្វើយុទ្ធនាការឱ្យបង្កើនប្រាក់បៀវត្សរ៍ចំនួន ៤០ ភាគរយ ដល់ពួកគេ និងធ្វើការចំនួន ៣២ ម៉ោង ក្នុងមួយសប្តាហ៍វិញ។
លោកប្រធានាធិបតី Zelenskyyនិងនាយករដ្ឋមន្ត្រីកាណាដា លោកTrudeau ក៏មានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើងដើម្បីពង្រឹងចំណងទាក់ទងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។
សេតវិមានបានសរសើរកិច្ចប្រជុំក្រុមប្រទេស G-20 នៅឆ្នាំនេះថា ទទួលបាន ជោគជ័យ ដោយនិយាយថា សេចក្ដីថ្លែងការណ៍រួមចុងក្រោយមានបញ្ចូលនូវ «កថាខណ្ឌសំខាន់ៗ» អំពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
From foe to friend: Biden administration seeks closer ties with Vietnam, neighbor of emboldened China
ការពិភាក្សានៅថ្ងៃចន្ទនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីសហរដ្ឋអាមេរិកនិងវៀតណាមបានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»។
លោក Joe Biden នឹងធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍នេះ ទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌាដែលប្រព្រឹត្តឡើងនៅចុងសប្តាហ៍ ដោយមានគោលដៅធំនិងក្តីសង្ឃឹមខ្ពស់ថា ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងកំពុងអភិវឌ្ឍបំផុតទាំង២០ ឬ G20 អាចធ្វើការរួមគ្នាលើបញ្ហាសាកលធំៗបាន។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បន្តនាំមុខគេក្នុងចំណោមបេក្ខជនគណបក្សសាធារណរដ្ឋឯទៀត ដែលប្រណាំងប្រជែងគ្នាដើម្បីក្លាយខ្លួនជាបេក្ខជនប្រធានាធិបតី ទោះជាលោកកំពុងប្រឈមជាមួយការចោទប្រកាន់ជាច្រើនក៏ដោយ។
ស្ត្រីទី ១ សហរដ្ឋអាមេរិក អ្នកស្រី Jill Biden បានប្រកាសពីការចូលរួមឡើងវិញរបស់សហរដ្ឋអាមេរិកក្នុងទីភ្នាក់ងារអប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ឬយូណេស្កូ នៅទីស្នាក់ការកណ្ដាលរបស់អង្គការនេះក្នុងទីក្រុងប៉ារីស។
បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកអង្គការអូតង់ (NATO) បានជួបប្រជុំនៅថ្ងៃពុធនេះជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ស្របពេលពួកគេបិទបញ្ចប់កិច្ចប្រជុំនៅក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានី
អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បាននិយាយនៅថ្ងៃអង្គារនេះថា លោកមាន «ទំនុកចិត្តទាំងស្រុង» ថា ប្រទេសតួកគីនឹងអនុម័តលើសមាជិកភាពរបស់ប្រទេសស៊ុយអែតនៅក្នុងអង្គការអូតង់ និងថា បណ្ដាមេដឹកនាំអង្គការអូតង់ដែលបានជួបប្រជុំគ្នារយៈពេល ២ ថ្ងៃ
សេតវិមានបានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនាថា វា«នៅឆាប់ពេក» ក្នុងការនិយាយថាតើព្រឹត្តិការណ៍ដ៏រសើប ដែលបានកើតឡើងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសរុស្ស៊ីនឹងអាចផ្លាស់ប្តូរទិសដៅនៃបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានគូសបញ្ជាក់ពីភាពខ្លាំងនៃភាពជាដៃគូរវាងប្រទេសទាំងពីរ និងលើកសរសើរពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ
លោកប្រធានាធិបតី Joe Biden បានថ្លែងសុន្ទរកថាប្រាប់និស្សិតក្នុងពិធីទទួលសញ្ញាបត្រនៅបណ្ឌិត្យសភាកងយោធាជើងអាកាស នៅពេលដែលសន្តិភាពពិភពលោកកំពុងជួបប្រទះនឹងភាពមិនច្បាស់លាស់ ស្របពេលមានជម្លោះក្នុងប្រទេសអ៊ុយក្រែន និងពេលដែលប្រទេសចិនកំពុងពង្រីកឥទ្ធិពលយោធា។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សាយថា មីស៊ីលដែលមានឈ្មោះថា Fattah ឬមានន័យថា «អ្នកចម្បាំង» អាចបាញ់បានក្នុងរង្វង់ចម្ងាយរហូតដល់១.៤០០គីឡូម៉ែត្រ ដែលជារយៈចម្ងាយដែលអាចបាញ់ជិតដល់រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងហ្ស៊េរុយសាឡិម របស់ប្រទេសអ៊ីស្រាអែល។
លោក Joe Biden និងលោក Kevin McCarthy បានជួបពិភាក្សាគ្នាម្ដងទៀតកាលពីថ្ងៃចន្ទអំពីការដំឡើងពិដានបំណុលរបស់អាមេរិក ហើយជាថ្មីម្ដងទៀតមិនសម្រេចបានការព្រមព្រៀងណាមួយទេ ស្របពេលដែលកាលបរិច្ឆេទផុតកំណត់ដែលអាមេរិកមិនអាចសងបំណុលរបស់ខ្លួនបានជាលើកដំបូងបង្អស់ឈានជិតចូលមកដល់។
គោលនយោបាយពាក់ព័ន្ធស្តីពីការបណ្តេញចេញជនចំណាកស្រុកក្នុងអំឡុងពេលជំងឺកូវីដ១៩ បានផុតកំណត់អនុវត្តកាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមមន្ត្រីអាមេរិកបានឃើញចំនួនជនចំណាកស្រុកមានការហក់ឡើងខ្ពស់យ៉ាងគំហុក នៅតាមបណ្តោយព្រំដែន ដើម្បីព្យាយាមចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក។
សមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានចេញពីកិច្ចប្រជុំកិច្ចយ៉ាងតានតឹងនៅសេតវិមានកាលពីថ្ងៃអង្គារ ជាមួយលោកប្រធានាធិបតី Joe Biden ស្តីពីកម្រិតប្រាក់បំណុល ដោយមានការមួរម៉ង និងមិនបានទទួលលទ្ធផល។
ព័ត៌មានផ្សេងទៀត