ក្រុមប្រទេស G-20 អំពាវនាវឱ្យមានសន្តិភាពនៅអ៊ុយក្រែន ដោយឈប់និយាយថា រុស្ស៊ីជាអ្នកគឃ្លើន
សេតវិមានបានសរសើរកិច្ចប្រជុំក្រុមប្រទេស G-20 នៅឆ្នាំនេះថា ទទួលបាន ជោគជ័យ ដោយនិយាយថា សេចក្ដីថ្លែងការណ៍រួមចុងក្រោយមានបញ្ចូលនូវ «កថាខណ្ឌសំខាន់ៗ» អំពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ទោះបីជាមេដឹកនាំចិននិងរុស្ស៊ីមិនបានចូលរួមនៅក្នុងកិច្ចប្រជុំនៅក្នុងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌាក៏ដោយ ក៏មន្ត្រីអាមេរិកបាននិយាយថា ប្រទេសជាសមាជិកនេះបានព្រមព្រៀងគ្នាលើបញ្ហាជាច្រើន។ អ្នកស្រី Anita Powell រាយការណ៍អំពីរឿងនេះពីរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៣ កុម្ភៈ ២០២៥
ឥណ្ឌានិងចិនស្តារជើងហោះហើរត្រង់ទៅវិញទៅមក
-
១១ កុម្ភៈ ២០២៥
ជនជាតិអ៊ុយក្រែននៅរដ្ឋ Colorado បើកអាជីវកម្មលក់ម្ហូបតាមរថយន្ត
-
១១ កុម្ភៈ ២០២៥
មេដឹកនាំពិភពលោកគ្រោងនឹងជួបគ្នានៅសន្និសីទសន្តិសុខក្រុង Munich