អ៊ីរ៉ង់នឹងមិនបញ្ជូនកម្លាំងទៅប្រទេសលីបង់ឬតំបន់ហ្កាហ្សាដើម្បីតតាំងជាមួយអ៊ីស្រាអែលទេ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ។
ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលរាប់សិបនាក់បានមកជួបជុំគ្នាដើម្បីចុះហត្ថលេខាលើកតិកាសញ្ញានេះ ដែលជាការបើកកិច្ចប្រជុំកម្រិតខ្ពស់ប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ។
ការជជែកដេញដោលគ្នាអំពីទោសបែបនេះ បានឡើងដល់តុលាការធម្មនុញ្ញតៃវ៉ាន់ ដែលបានសម្រេចកាលពីថ្ងៃសុក្រថា ខ្លួននឹងរក្សាទោសប្រហារជីវិតនេះឲ្យនៅដដែល។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថាព្យុះសង្ឃរានេះ បង្កឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ១ពាន់៦រយលានដុល្លារ ដោយផ្អែកលើការវាយតម្លៃជាបឋមរបស់រដ្ឋាភិបាល។
អនុរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការស៊ើបការណ៍ហិរញ្ញវត្ថុនិងភេរវកម្មនៃក្រសួងហិរញ្ញ វត្ថុអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាទណ្ឌកម្មនេះ ធ្វើឡើង «ដើម្បីឱ្យអ្នកពាក់ព័ន្ធនឹងការជួញដូរមនុស្សទទួលខុសត្រូវ»។
ចំនួនមនុស្សស្លាប់ទាំងអស់នៅទូទាំងប្រទេសទាំង៤នោះមានជិត៣០០នាក់ រួមទាំងមនុស្ស២៣៣នាក់នៅក្នុងប្រទេសវៀតណាម ក៏ប៉ុន្តែ ដោយមនុស្សជាច្រើនទៀតកំពុងបាត់ខ្លួននោះ គេរំពឹងថាចំនួននេះនឹងកើនឡើង។
មនុស្សរាប់ពាន់នាក់បានត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួនកាលពីថ្ងៃអង្គារនៅពេលដែលទឹកជំនន់ដ៏ធំបានធ្វើឱ្យលិចលង់តំបន់ភាគខាងជើងប្រទេសវៀតណាមបន្ទាប់ពីព្យុះសង្ឃរា Yagi ខណៈដែលចំនួនមនុស្សស្លាប់បានឡើងដល់១២៧នាក់។
អ្នកឧតុនិយមវិទ្យាថា ខ្យល់ព្យុះ Yagi នេះគឺជាព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតដែលបក់បោកចំភាគខាងជើងប្រទេសវៀតណាមនៅក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។
កងទ័ពជើងទឹកនិងកងទ័ពជើងអាកាសនឹងចូលរួមនៅក្នុងសមយុទ្ធ «ទិសឧត្ដររួមឆ្នាំ ២០២៤» នៅលើអាកាសនិងជុំវិញដែនសមុទ្ររុស្ស៊ីនៅឯសមុទ្រជប៉ុន (Sea of Japan) និងសមុទ្រ Okhotsk។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិចិន។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សលោក Volker Turk ថ្លែងក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា៖ «ខ្ញុំបារម្ភចំពោះពលរដ្ឋអ៊ុយក្រែនក្នុងរដូវរងាដែលនឹងមកដល់ឆាប់ៗនេះ»។
ដំណើរទស្សនកិច្ចរបស់លោក Lai ទៅកាន់ប្រជុំកោះ Penghu នៅច្រកសមុទ្រតៃវ៉ាន់នេះបានធ្វើឡើង ស្របពេលដែលចិនបានបង្កើនសម្ពាធយោធានិងនយោបាយលើតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ការចរចាចុះឡើងជាច្រើនខែដែលត្រូវបានសម្របសម្រួលដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដូហានិងក្រុងគែរ៍រហូតមកទល់ពេលនេះបានខកខានមិនធ្វើឱ្យមានការបញ្ចប់ជម្លោះនៅក្នុងតំបន់ហ្កាហ្សានិងជួយឱ្យមានការដោះលែងចំណាប់ខ្មាំងនិងដោះដូរពួកអ្នកទោសទេ។
អង្គការសុខភាពពិភពលោក(WHO)បានបញ្ជាក់កាលពីថ្ងៃអង្គារថាយុទ្ធនាការនៃការ ចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងប៉ូលីយ៉ូគ្រាអាសន្នរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាបានធ្វើឱ្យសម្រេចច្រើនជាងការរំពឹងទុក
មេដឹកនាំប្រទេសនានានៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃសុក្របានគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់មួយខាងការត្រួតពិនិត្យរួមគ្នា និងបានប្រឆាំងទៅនឹងវិធានការរបស់សម្ព័ន្ធមិត្តនានារបស់ចិននៅក្នុងតំបន់នោះដែលចង់ធ្វើឱ្យតៃវ៉ាន់នៅឯកោ។
ប្រទេសអ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើតំបន់ West Bank កាលពីថ្ងៃសុក្រ នៅពេលដែលប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់ខ្លួនបានចូលដល់ថ្ងៃទី ៣ ដោយភាគីទាំងពីររាយការណ៍ថាជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១៦ នាក់បានស្លាប់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនមិនបារម្ភថាប្រទេសម៉ុងហ្គោលីអាចចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅសប្ដាហ៍ក្រោយ
ចៅក្រម J. Campbell Barker បានអនុញ្ញាតឱ្យផ្អាកជាបណ្តោះអាស័ន្នចំនួន ១៤ថ្ងៃកាលពីថ្ងៃចន្ទនៅក្នុងរឿងក្តីដែលបានលើកឡើងដោយអគ្គរដ្ឋអាជ្ញាបក្សសាធារណរដ្ឋរបស់រដ្ឋចំនួន១៦ ដើម្បីជំទាស់ប្រឆាំងនឹងគោលនយោបាយនេះ។
ប្រទេសចិន ត្រូវបានចោទប្រកាន់ថាបានដាក់គុកជនជាតិវីហ្គ័រ (Uyghurs) និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមដទៃទៀតជាង១លាននាក់ នៅតំបន់ Xinjiang ប៉ែកពាយព្យប្រទេស។ តែ ចិនបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់នេះ។
យន្តហោះ «ស៊ើបការណ៍ Y-9» របស់ចិនបានហោះចូលដែនអាកាសជប៉ុននៅម៉ោង ១១ និង ២៩ នាទីព្រឹក ម៉ោងក្នុងស្រុក អស់រយៈពេលប្រមាណ ២ នាទី។ នេះបើតាមក្រសួងដដែល។
យោធាឥណ្ឌូណេស៊ីបានបញ្ជាក់ថា ទាហានសហរដ្ឋអាមេរិកប្រហែល ១.៨០០ នាក់និងទាហានមកពីប្រទេសផ្សេងទៀតចំនួនរាប់រយនាក់ក៏នឹងចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ។
ព័ត៌មានផ្សេងទៀត