លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោកស្រី ជូ ប៊ូអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្សនិងផ្លូវភេទលើស្ត្រី និងកុមារ ប្រាប់ VOA នាថ្ងៃពុធនេះថា អាជ្ញាធរកម្ពុជា មិនបានផ្ដល់ការគាំទ្រ ឲ្យមានការផ្ដល់សេវាពពោះកូនជំនួសនេះទេ។
លោក ហ៊ុន សែន ថ្លែងថា ចលនាបដិវត្តន៍ដែលបានកើតឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាប្រទេស បានបង្កឲ្យមានការបំផ្លិចបំផ្លាញ ហើយប្រទេសមួយចំនួនទៀតសោត កំពុងជាប់ផុងក្នុងសង្គ្រាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំពីការបង្អង់លក់ផលិតផលស្រូវនេះ នៅក្នុងពេលលោកចូលរួមក្នុងពិធីសម្ភោជដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែ ដែលបានមកពីជំនួយរបស់ប្រទេសចិន និងការចូលរួមថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជានៅក្នុងខេត្តរតនគីរី។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក អំពាវនាវដល់ប្រជារាស្ត្រខ្មែរដែលពុំទាន់បានចុះឈ្មោះបោះឆ្នោត ឲ្យទៅចុះឈ្មោះបោះឆ្នោត មុនពេលការចុះបញ្ជីឈ្មោះបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ។
មេដឹកនាំអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍បានស្នើឲ្យក្រសួងសុខាភិបាល បង្កើនការប្រយ័ត្នប្រយែងក្នុងការចេញសេចក្តីថ្លែងការណ៍នានាពាក់ព័ន្ធទៅនឹងស្ថានភាពនៃជំងឺឆ្លង ដើម្បីបញ្ចៀសការភ័ន្តច្រឡំក្នុងចំណោមសាធារណជនខ្មែរ។
កាលពីចុងខែតុលា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ការយល់ព្រមលើសេចក្ដីព្រាងកញ្ចប់ថវិកានេះ។
ចាប់តាំងពីបាតុកម្មបានកើតឡើង សេចក្ដីរាយការណ៍នានាបានឲ្យដឹងថា ក្រុមប៉ូលីសបានធ្វើការបង្ក្រាបនៅទីកន្លែងមួយចំនួន ដែលក្រុមបាតុករបានប្រើហិង្សា ហើយមានមនុស្សរាប់រយត្រូវបានចាប់ខ្លួន តែមិនទាន់មានសេចក្ដីរាយការណ៍បញ្ជាក់អំពីការស្លាប់របស់ក្រុមបាតុករនោះទេ។
យោងតាមរបាយការណ៍របស់អង្គការ Freedom Houseដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក ប្រទេសទទួលបានពិន្ទុតិចបំផុតដល់សូន្យគឺជាប្រទេសដែលមានសេរីភាពពេញលេញ តែផ្ទុយមកវិញប្រទេសដែលទទួលបានពិន្ទុខ្ពស់ ជាប្រទេសដែលសេរីភាពត្រូវបានរឹតត្បិតខ្លាំង។
ក្រុមអាជីវករបាននិយាយកាលពីថ្ងៃច័ន្ទថា ការផ្អាកពិធីបុណ្យអុំទូកញឹកញាប់ បានបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់ការលក់ទំនិញរបស់ពួកគេ នៅក្នុងពិធីបុណ្យដែលមានរយៈពេលបីថ្ងៃនៅរាជធានីភ្នំពេញ។
ប្រជារាស្ត្រខ្មែរដែលបានចូលរួមទស្សនាការប្រណាំងទូកនៅឆ្នាំនេះ បានសម្តែងក្តីរីករាយ និងការចងចាំសោកនាដកម្មលើស្ពានកោះពេជ្រ ដែលបានឆក់យកជីវិតមនុស្សប្រមាណជាង ៣៥០នាក់ ដោយ ឧបទ្ទវហេតុរត់ជាន់គ្នា។
សិល្បៈគំនូរបុរាណគឺស្ថិតក្នុងចំណោមទម្រង់សិល្បៈរបស់ខ្មែរ ដែលប្រជារាស្ត្រខ្មែរមិនសូវស្គាល់ នៅគ្រាដែលថវិកាសម្រាប់ការជំរុញសិល្បៈនេះនៅមានកម្រិត។ ការណ៍នេះបានក្លាយជាឧបសគ្គចម្បងដល់អ្នកសិល្បៈខ្មែរ។
យោងតាមស្ថិតិផ្តល់ដោយក្រសួងអប់រំ យុវជន និងកីឡា ចំនួនសិស្សដែលជ្រើសរើសជំនាញវិស្វកម្មនៃផ្នែកវិទ្យាសាស្ត្រគឺមានតែ៣ភាគរយប៉ុណ្ណោះ ធៀបនឹងចំនួនសិស្សជ្រើសរើសផ្នែកគ្រប់គ្រងជំនួញដែលមានចំនួនដល់ទៅ៤៥ភាគរយ។
លោក ដូណាល់ ត្រាំ គឺជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ រីឯលោកស្រី ហ៊ីឡារី គ្លីនតុន គឺជាបេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ។
លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមសារអេឡិចត្រូនិកតេឡេក្រាម ក្រោយបញ្ចប់សវនាការកាលពីល្ងាចថ្ងៃពុធនេះថា សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ នាម៉ោង២រសៀល។
លោក ប៉ែន សុវណ្ណ គឺជាអតីតនាយករដ្ឋមន្ត្រីលើកដំបូងរបស់កម្ពុជា ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨២ ហើយលោកធ្លាប់ត្រូវបានចាប់ខ្លួនបញ្ជូនទៅឃុំក្នុងពន្ធនាគារនៅប្រទេសវៀតណាមអស់រយៈពេលជាង១០ឆ្នាំ។
លោក ប៉ែន សុវណ្ណ គឺជាអតីតនាយករដ្ឋមន្ត្រីខ្មែរពីឆ្នាំ១៩៧៩-១៩៨១ មុនពេលលោកត្រូវរដ្ឋាភិបាលវៀតណាមចាប់យកទៅឃុំឃាំង ពីបទប្រឆាំងនឹងនយោបាយរបស់វៀតណាមនៅប្រទេសកម្ពុជា ជាពិសេសរឿងជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា។
ហានិភ័យនេះជាហេតុធ្វើឲ្យក្រុមប្រទេសទាំងនេះនាំគ្នាព្រាង«គោលការណ៍ណែនាំថ្នាក់តំបន់ សម្រាប់ការចូលរួមជាសាធារណៈក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន»។
ក្រៅពីចំណុចវិជ្ជមាននេះ អ្នកជំនាញមើលឃើញពីបញ្ហាប្រឈមជាច្រើនដែរ ទាក់ទងនឹងការចុះបញ្ជីធ្វើពាណិជ្ជកម្ម ការអនុវត្តកិច្ចសន្យាធ្វើពាណិជ្ជកម្ម ការដោះស្រាយបំណុលដែលមិនទាន់ទូទាត់ និងការផ្ដល់ដំណោះស្រាយដល់ការអនុញ្ញាតសាងសង់កន្លែងធ្វើអាជីវកម្ម។
ក្នុងចំណោមប្រទេសចំនួន១៩០ កម្ពុជាឈរនៅលំដាប់ទី១៣១ ពាក់ព័ន្ធនឹងបរិយាកាសធ្វើជំនួញ នាំមុខប្រទេសឡាវ ដែលឈរនៅលំដាប់ទី១៣៩ និងប្រទេសមីយ៉ាន់ម៉ាដែលឈរនៅលំដាប់ទី១៧០។
លោក សម រង្ស៊ី ថា លោកនឹងវិលចូលប្រទេសវិញ ឲ្យទាន់ការបោះឆ្នោតនានា ដែលគ្រោងនឹងរៀបចំនៅក្នុងមាតុប្រទេសរបស់លោក។ ក៏ប៉ុន្តែ លោកមិនបានពន្យល់ថា លោកនឹងវិលត្រឡប់ក្នុងពេលណា ឬដោយវិធីណានោះដែរ។
ព័ត៌មានផ្សេងទៀត