ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​លោក ប៉ែន សុវណ្ណ ត្រូវ​តម្កល់​នៅ​ទីក្រុង​ភ្នំពេញ​៤​ថ្ងៃ​ទៀត​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​សម្ដែង​ការ​គោរព


ពិធី​រំកិល​សព​លោក​ ប៉ែន សុវណ្ណ​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​វិចិ្ឆកា​ ឆ្នាំ​២០១៦​ នៅ​ក្រុង​ដូន​កែវ​ ខេត្តតាកែវ។
ពិធី​រំកិល​សព​លោក​ ប៉ែន សុវណ្ណ​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​វិចិ្ឆកា​ ឆ្នាំ​២០១៦​ នៅ​ក្រុង​ដូន​កែវ​ ខេត្តតាកែវ។

លោក​ ប៉ែន​ សុវណ្ណ​ គឺ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​លើក​ដំបូង​របស់​កម្ពុជា​ ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​១៩៨២ ហើយ​លោក​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាង​១០​ឆ្នាំ។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ នា​ថ្ងៃ​ពុធ​នេះ​ បាន​ដង្ហែ​នាំ​យក​សព​លោក ​ប៉ែន សុវណ្ណ​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​ មក​តម្កល់​នៅ​ក្នុង​វត្ត​នួនមណីរាម​ ហៅវត្ត​ថាន់​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​បូជា​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ​ខែ​វិច្ឆិកា។

លោក​ ប៉ែន​ សុវណ្ណ​ គឺ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​លើក​ដំបូង​របស់​កម្ពុជា​ ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​១៩៨២ ហើយ​លោក​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាង​១០​ឆ្នាំ។

លោក​បាន​ទទួល​មរណភាព​ក្នុង​វ័យ​៨០​ឆ្នាំ​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ទី​២៩​ ខែ​តុលា ដោយ​រោគាពាធ។

​នៅ​មុន​ការ​ដង្ហែ​សព​លោក ​ប៉ែន​ សុវណ្ណ​ មក​កាន់​រាជធានី​ភ្នំពេញ​ សព​អតីត​មេដឹកនាំ​បដិវត្តន៍​ខ្មែរ​ត្រូវ​បាន​តម្កល់​ទុក​នៅ​ឯ​គេហដ្ឋាន​លោក​ក្នុង​ក្រុង​ដូនកែវ​ ខេត្ត​តាកែវ​ តាំងពី​ការ​ទទួល​មរណភាព​របស់​លោក​ ដោយ​ជំងឺ​លើស​ឈាម​ និង​ទឹកនោម​ផ្អែម។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ថ្លែង​ថា​ លោក​ ប៉ែន សុវណ្ណ​ ជា​អ្នក​នយោបាយ​ដែល​មិន​គាំទ្រ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក​ កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​លោក​ ប៉ែន សុវណ្ណ​ ថា​ជា​វីរបុរស​ខ្មែរ​មួយ​រូប​ ដែល​បាន​លះបង់​ជីវិត​ចុងក្រោយ​ចូលរួម​ចលនា​នយោបាយ​ដែល​មាន​គោល​ដៅ​កសាង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​នៅ​កណ្តាល​ជជែក​ជាមួយ​ព្រះសង្ឃ​ ពេល​រថយន្ត​ដឹក​សព​លោក​ ប៉ែន ​សុវណ្ណ​ បាន​មក​ដល់​ទីស្នាក់​ការ​កណ្តាល​គណ​បក្ស​ប្រឆាំង​នាថ្ងៃ​២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦។​
លោក​ កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​នៅ​កណ្តាល​ជជែក​ជាមួយ​ព្រះសង្ឃ​ ពេល​រថយន្ត​ដឹក​សព​លោក​ ប៉ែន ​សុវណ្ណ​ បាន​មក​ដល់​ទីស្នាក់​ការ​កណ្តាល​គណ​បក្ស​ប្រឆាំង​នាថ្ងៃ​២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦។​

ថ្លែង​នៅ​ពី​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្បែរ​រថយន្ត​ដឹក​សព​លោក​ ប៉ែន សុវណ្ណ​ លោក ​កឹម សុខា​ បាន​បញ្ជាក់​ពី​ការ​ដឹង​គុណ​របស់​លោក​ចំពោះ​ក្រុម​គ្រួសារ​សាច់​ញាតិ​លោក​ ប៉ែន​ សុវណ្ណ​ ដែល​បាន​យល់​ព្រម​ឲ្យ​លោក​ ប៉ែន​ សុវណ្ណ​ ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង។

«អរគុណ​ណាស់​ដល់​ក្រុម​គ្រួសារ​របស់​ឯកឧត្ដម​ ប៉ែន សុវណ្ណ​ ទាំង​អស់​ដែល​បាន​ធ្វើ​ការ​លះបង់​ឲ្យ​ឪពុក​ ឲ្យ​ប្ដី​ ឲ្យ​ជីតា​ បាន​ម​ក​ធ្វើ​ការ​តស៊ូ​ជាមួយ​យើង​ខ្ញុំ ដើម្បី​ជួយ​ជាតិ​នេះ។ សូម​អរគុណ​មែន​ទែន​ ដែល​បាន​លះបង់»។

នៅ​គ្រា​ដែល​សព​លោក​ ប៉ែន សុវណ្ណ​ ​ត្រូវ​បាន​តម្កល់​នៅ​ក្នុង​វត្ត​ថាន់​ ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បញ្ជាក់​ថា​ ការ​បូជា​សព​អាច​នឹង​ធ្វើ​ឡើង​នៅ​មុខ​វត្តបទុមវតី​ ឬ​យ៉ាងណា​នោះ​ឡើយ។

ក៏ប៉ុន្តែ​លោក​ យ៉ែម បុញ្ញាឫទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ការ​បូជា​សព​លោក​ ប៉ែន សុវណ្ណ​ នឹង​ត្រូវ​ធ្វើឡើង​នៅ​មុខ​វត្តបទុមវតី​ ជា​ទី​ដែល​សព​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ត្រូវ​បាន​បូជា​នៅ​ទី​នោះ​ រួមមាន​ លោក​ ជា ស៊ីម​ អតីត​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា។

កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៥​ លោក ប៉ែន សុវណ្ណ ​មាន​បញ្ហា​ស្ទះ​សរសៃ​ឈាម​នៅ​ជិត​បេះដូង និង​ក្នុង​ខួរ​ក្បាល។

តាំង​ពី​ពេល​នោះ​មក​ លោក​ ប៉ែន សុវណ្ណ​ ក៏​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ស្ថានភាព​ដុនដាប​ និង​ខកខាន​មិន​បាន​បំពេញ​តួនាទី​របស់​លោក​ជា​អ្នក​តំណាង​រាស្ត្រ​នៅ​រដ្ឋសភា។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​តាកែវ​ និយាយ​ថា​ ពួក​គេ​ពុំ​សូវ​ស្គាល់​អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ​នោះ​ទេ​ គឺ​ពួកគេ​ស្គាល់​តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ​នេះ។

ក្រុម​គ្រួសារ​សាច់​ញាតិ​លោក​ ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ បាន​មក​ដល់​វត្តថាន់​ ក្នុង​រាជធានី​ភ្នំពេញ​ នាថ្ងៃ​ទី​២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦។
ក្រុម​គ្រួសារ​សាច់​ញាតិ​លោក​ ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ បាន​មក​ដល់​វត្តថាន់​ ក្នុង​រាជធានី​ភ្នំពេញ​ នាថ្ងៃ​ទី​២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦។

លោក​ហ៊ុន សែន​ ក៏​ត្រូវ​គេ​ដឹង​ថា​ ជា​អ្នក​ធ្លាប់​តស៊ូ​ជាមួយ​លោក​ ប៉ែន សុវណ្ណ។​

អ្នក​ស្រី មាន​ គន្ធា​ វ័យ​៣៨​ឆ្នាំ​ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​សំរោង​ ខេត្ត​តាកែវ​ ប្រាប់​ VOAថា​ ការ​ស្លាប់​របស់​លោក ​ប៉ែន​ សុវណ្ណ​ គឺ​ជា​ការ​បាត់បង់​អ្នក​ស្រលាញ់​ជាតិ​ខ្មែរ​ និង​ការពារ​ប្រយោជន៍​ខ្មែរ​ពិត​ប្រាកដ។

អ្នក​ស្រី​និយាយ​ថា​ កូន​ខ្មែរ​ជំនាន់​ក្រោយ​គួរ​ធ្វើ​ការ​ចង​ចាំ​វីរភាព​របស់​ លោក​ ប៉ែន សុវណ្ណ។

«គួរ​តែ​ចងចាំ​ និង​ចង់​ដូច​ថា​ គាត់​ជា​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​រូប​ដែល​គាត់​តស៊ូ​ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​ច្រើន។​ ខ្ញុំ​សោក​ស្ដាយ​ ​និង​មិន​ចង់​ឲ្យ​គាត់​បាត់​បង់​ទេ​ នៅ​តែ​សោក​ស្ដាយ​គាត់​ណា៎ពូ»។

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បានថ្លែងលើ​ទំព័រ​ Facebook របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា​ លោក​ ប៉ែន សុវណ្ណ​ ​ជា​នាយក​រដ្ឋមន្ត្រី​ដំបូង​គេ​បង្អស់​នៃ​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា​ និង​ជា​បិតា​៧​មករា​ ឆ្នាំ​១៩៧៩។

មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​បន្ថែម​ថា​ នៅ​ចុង​ឆ្នាំ​១៩៨១​ លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​កងទ័ព​វៀតណាម​ចាប់​យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​ទីក្រុង​ហាណូយ​ ដោយ​សារ​លោក​ ប៉ែន សុវណ្ណ​ ហ៊ាន​ប្រឆាំង​គម្រោង​ផែន​ការ​ «ក៥»​ ដែល​ជា​ការ​រៀប​ចំ​កេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ស្លាប់​រាប់​សែន​នាក់ ដោយ​គ្រុនចាញ់​ និង​ជាន់​មីន​ ក្រោម​លេស​ការពារ​ព្រំ​ប្រទល់​ដែន​ខ្មែរ-ថៃ។

ក៏ប៉ុន្តែ​ អ្នកនាំពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ បាន​លើក​ឡើង​ផ្ទុយ​ពី​លោក​ សម រង្ស៊ី​ ថា​ការ​ប្រឆាំង​ផែន​ការ​ «ក៥»​ ជា​ទង្វើ​ចង់​បើក​ផ្លូវ​ឲ្យ​ក្រុម​ខ្មែរ​ក្រហម​មក​កាន់​កាប់​កម្ពុជា​សារ​ជាថ្មី។

មន្ត្រី​នាំ​ពាក្យ​ដដែល​នោះ បាន​បន្ថែម​ថា បើ​លោក​ ប៉ែន​ សុ​វណ្ណ​ បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​នោះ​ នោះ​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នឹង​មិន​កើត​មាន​បាន​នោះ​ឡើយ។

ការ​ដង្ហែ​សព​លោក​ ប៉ែន សុវណ្ណ​ ដោយ​ម៉ូតូ​ និង​រថយន្ត​នា​ថ្ងៃ​ពុធ​នេះ​ ពុំ​បាន​ប្រឈម​នឹង​ការ​រារាំង​ណា​មួយ​នោះ​ទេ។

ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​គេ​មើល​ឃើញ​ថា​ បាន​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ក្បួន​ដង្ហែ​សព​ពី​ក្រុង​ដូនកែវ​ ខេត្ត​តាកែវ​ មក​កាន់​រាជធានី​ភ្នំពេញ។

ក្រុមតំណាងរាស្ត្រ​នៃ​គណ​បក្ស​ប្រឆាំង​ និង​អ្នក​ហែ​សព​លោក​ ប៉ែន សុវណ្ណ​ ​រួម​ទាំង​ព្រះ​សង្ឃ​រាប់​សិប​អង្គ​នាក់​បាន​ធ្វើ​ដំណើរ​ និង​និមន្ត​ដោយ​ថ្មើរ​ជើង​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ មក​កាន់​វត្ត​ថាន់​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន៕

XS
SM
MD
LG