លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
តុលាការក្រុងភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក គង់ រ៉ៃយ៉ា ដោយដាក់ឲ្យលោកស្ថិតនៅក្នុងពន្ធនាគារចំនួន១៨ខែ កាលពីខែមិនា ឆ្នាំ ២០១៦ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
លិខិតជូនដំណឹងរបស់លោក សេង លាង ដែលជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៦ បានឲ្យដឹងថា៖ «ក្រោយពីបានស៊ើបសួរ ប្រមូលភស្តុតាងដែលទាក់ទិនហើយ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ចប់បិទការស៊ើបសួរលើសំណុំរឿងនេះ»។
ការផ្ដល់ទស្សនៈអំពីការចង់បានអំណាច និងការរក្សាអំណាចរបស់អ្នកនយោបាយនៃគណបក្សទាំងពីរ កើតមាននៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលគ្រោងនឹងធ្វើនៅក្នុងរយៈពេលតែប្រមាណប្រាំមួយខែទៀតតែប៉ុណ្ណោះ។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានព្រមាន ក្រុមមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្នថាគណបក្សកាន់អំណាច អាចនឹងចាញ់ការបោះឆ្នោតឆ្នាំ២០១៨ ប្រសិនបើមន្ត្រីដែលមកពីគណបក្សប្រជាជនកម្ពុជាមិនខិតខំប្រឹងប្រែងធ្វើការងារដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋដោយស្មោះត្រង់ទេនោះ។
នៅថ្ងៃព្រហស្បតិ៍នេះ សភាជាតិបានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលសំណើរបស់តំណាងរាស្ត្រគណបក្សប្រឆាំងដែលបានស្នើឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅបំភ្លឺពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក កែម ឡី។
ការផ្អាកនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកធ្វើយុទ្ធនាការនេះរំពឹងថា រដ្ឋាភិបាល នឹងដោះលែងអ្នកជាប់ឃុំទាំងនេះ រួមទាំងអ្នកស្រី ទេព វន្នី ផងដែរ។
កំណែទម្រង់ដែលបានចងក្រងទុកទាំងនោះ រួមមានការកែទម្រង់គោលនយោបាយផែនការសកម្មភាពគ្រូបង្រៀន ការកែទម្រង់របបបង់ពន្ធ និងការផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ទីក្រុង។
លោក អ៊ូ ច័ន្ទឫទ្ធិ បានបញ្ជាក់បន្ថែមថា គណបក្សសង្គ្រោះជាតិ បន្តធ្វើការជាមួយគណបក្សកាន់អំណាចដើម្បីស្វែងរកដំណោះស្រាយឱ្យមន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខារងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមទាំង អ្នកស្រីទេព វន្នី សកម្មជនការពារ សិទ្ធិដីធ្លីនៅតំបន់បឹងកក់។
លោក នេត ភក្ត្រា មន្ត្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមថា តុលាការមិនអាចទុកជនត្រូវចោទលោក អោ អាន នៅក្នុងសំណុំរឿង ០០៤បាននោះទេ ដោយសារតុលាការយល់ថា លោក អោ អាន អាចនឹងត្រូវប្រើពេលយូរក្នុងការរង់ចាំដីកាដំណោះស្រាយ។
សាលាដំបូងរាជធានីភ្នំពេញ បានបន្តសាកសួរសកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ក្នុងសំណុំរឿងហិង្សា ដែលបានកើតឡើង ក្នុងអំឡុងឆ្នាំ ២០១០ និង២០១១។ ក្រុមអ្នករងគ្រោះដោយការរំលោភបំពានដីធ្លី បានចោទតុលាការថា កំពុងព្យាយាមធ្វើបាប អ្នកស្រី ទេព វន្នីបន្ថែមទៀត តាមការសើរើសំណុំរឿងនេះឡើងវិញ។
ក្រុមអ្នកការពារព្រៃឡង់នៃខេត្តចំនួនបួនក្នុងប្រទេសកម្ពុជាបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ថា ការកាប់បំផ្លាញព្រៃឈើ និងការរកស៊ីកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់ នៅតែបានបន្តកើតមាន ខណៈដែលមានការធូររលង់ក្នុងការអនុវត្តច្បាប់បង្ក្រាបបទល្មើសព្រៃឈើ។
ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងបន្តថា លោក Duterte ក៏បានស្នើឲ្យ រដ្ឋាភិបាលកម្ពុជាបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខដែលរួមមានការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។
ប្រជាពលរដ្ឋដែលយល់ព្រមផ្ដល់បទសម្ភាសន៍ក្នុងរបាយការណ៍នោះ បានឲ្យដឹងថា ស្ត្រីជាច្រើនបានរងផលប៉ះពាល់ពីទឹកជំនន់ដែលនាំឲ្យមានបញ្ហាប្រឈមផ្សេងៗ និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ។
លោក ស៊ាង ចែត ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ក្នុងពន្ធនាគារចំនួនប្រាំឆ្នាំ ពីបទសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា។
លោក កឹម សុខា ទៅរដ្ឋសភានាពេលនេះ ក្នុងនាមជាដៃគូសន្ទនាកិច្ចការប្រទេសជាតិ ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើសុំឲ្យមានការលើកលែងទោសប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
អ្នកស្រី អ៊ឹម ចែម គឺជាអតីតចៅហ្វាយស្រុកព្រះនេត្រព្រះក្នុងសម័យខ្មែរក្រហម។ តុលាការនៃសាលាក្តីខ្មែរក្រហម បានចោទប្រកាន់អ្នកស្រី អ៊ឹម ចែម កាលពីខែមីនា ឆ្នាំ ២០១៥ ពីបទមនុស្សឃាត និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
តុលាការខេត្តសៀមរាមបានចោទប្រកាន់លោក នី ចរិយាពីបទបរិហារកេរ្តិ៍ នៅពេលលោកបម្រើការងារជាមន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក។ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រូបនេះ កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ៦ខែ និងការពិន័យជាប្រាក់៦លានរៀល។
លោក ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ ក៏បានថ្លែងរិះគន់ខ្លាំងៗដល់ក្រុមអ្នកស្រាវជ្រាវ និងអ្នកនយោបាយដែលមិនពេញចិត្តបេក្ខជនប្រធានាធិបតីលោក ដូណាល់ ត្រាំ។
ប៉ុន្មានថ្ងៃក្រោយការលើកលែងទោសដោយព្រះមហាក្សត្រដល់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ តុលាការក្រុងភ្នំពេញ បានកាត់ទោសលោកមេឃុំនៃគណបក្សប្រឆាំងមួយរូប ឲ្យជាប់ក្នុងពន្ធនាគារប្រាំឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា។
លោក ស៊ុត ឌីណា គឺជាអតីតមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច តែក្រោយមកបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ លោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅនេះ។
ព័ត៌មានផ្សេងទៀត