លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរនៅពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកិច្ចការជំនាញ កម្រិតខ្ពស់ពាក់ព័ន្ធនឹងវិស័យព័ត៌មានបច្ចេកវិទ្យា ធ្វើឲ្យកម្ពុជានៅតែត្រូវការជនបរទេសដើម្បីធ្វើការងារប្រភេទនេះ។
«ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា។ បើទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ»។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះ បានថ្លែងការពារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុងការលើកស្ទួយការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា កងទ័ពកម្ពុជានឹងប្រើសម្ភារៈយោធាដែលជាជំនួយរបស់បរទេសដើម្បីបង្ក្រាបចលនាបដិវត្តន៍ ឬចលនានានាដែលបង្កឲ្យមានគ្រោះអាសន្នដល់ប្រទេសជាតិ។
ប្រព័ន្ធខ្ចីប្រាក់ក្នុងប្រទេសកម្ពុជា បានរីកធំ ចាប់តាំងពីប្រទេសដ៏ក្រីក្រនេះ បានបើកចំហជើងមេឃរបស់ខ្លួនទទួលការវិនិយោគពីក្រៅប្រទេស ដោយឈរលើគោលការណ៍ទីផ្សារសេដ្ឋកិច្ចសេរី។
ក្រុមអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមនៅកម្ពុជា និយាយថា ការចាត់វិធានការដាក់ពិដានលើអត្រាការប្រាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានជាប់ពាក់ព័ន្ធនឹងការកេងចំណេញប្រយោជន៍នយោបាយ។
អង្គការសមាជិកសភាអាស៊ាន ដើម្បីគោរពសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយដែលមានចំណងជើងថា «ប្រផ្នូលនៃការស្លាប់លទ្ធិប្រជាធិបតេយ្យ៖ ការវាយប្រហារទៅលើតំណាងរាស្ត្រនិងការគំរាមកំហែងមកលើស្ថាប័ននានារបស់កម្ពុជា»។
លោក ប៊ិន ឈិន ដែលត្រូវគេដឹងផងដែរថា ជាមនុស្សដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទុកចិត្តបំផុតនោះគឺ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីភ្លាមៗ ក្រោយពីមានការផ្សព្វផ្សាយលិខិតស្នើប្រាក់ចំនួន៣.០០០លានរៀល (ឬ ៧៥០.០០០ដុល្លារ) ដែលចេញដោយរដ្ឋមន្ត្រីស្តីទីម្នាក់ទៀត គឺលោក ប៊ុន អ៊ុយ សម្រាប់រៀបចំពិធីបុណ្យសពលោក សុខ អាន។
អង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សចាត់ទុក ការវាយប្រហារលើដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការស្លាប់របស់លោក សុខ អាន នៅក្នុងប្រទេសចិននេះបង្ហាញដល់សាធារណជនខ្មែរថា គុណភាពនៃការព្យាបាលជំងឺធ្ងន់ធ្ងរក្នុងប្រទេស គឺស្ថិតក្នុងកម្រិតមួយដែលមិនទាន់អាចទុកចិត្តបាននោះទេ។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នកឃ្លំាមើលដំណើរវិវត្តន៍របស់សង្គមកម្ពុជា។
ក្រុមអ្នករិះគន់ជាច្រើន បានរិះគន់តាមរយៈបណ្តាញសង្គមនិងអ៊ីនធឺណិត រួមទាំងហ្វេសប៊ុកដ៏ពេញនិយមនៅកម្ពុជា។ ក្នុងនោះអ្នកប្រើប្រាស់ប្រព័ន្ធដ៏មានឥទ្ធិពលនេះ បានឡើងថា ការចាយវាយលើពិធីបុណ្យសពលោក សុខ អាន ដ៏ច្រើនោះ គួរត្រូវបានយកទៅចំណាយលើកិច្ចការមនុស្សធម៌ ពង្រឹងវិស័យអប់រំ និងកសាងផ្ទះសម្បែងដល់ប្រជាពលរដ្ឋក្រីក្រ ដែលជាផ្នែកមួយនៃកិច្ចអភិវឌ្ឍប្រទេស។
ការស្លាប់របស់លោក សុខ អាន បានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហ មុនី បានប្រោសព្រះរាជទានគោរមងារលោក ជា «សម្ដេចវិបុលបញ្ញា សុខ អាន»។
អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បានលើកឡើងកាលពីពេលកន្លងមកថា ការដាក់ពិដាននេះ មិនមែនជាគោលនយោបាយល្អមួយសម្រាប់ដោះស្រាយបញ្ហាអត្រាការប្រាក់ខ្ពស់នោះទេ។
លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ ប្រាប់ VOA ថា លោកមិនមានគោលបំណងបង្កភាពអនាធិបតេយ្យដោយការបញ្ចាំងខ្សែភាពយន្តបង្ហាញពីការបាញ់សម្លាប់លោក កែម ឡី នោះទេ។ លោកអះអាងថា អាជ្ញាធរទំនងជាព្រួយបារម្ភអំពីការខាតបង់ប្រយោជន៍នយោបាយ ដូច្នេះពួកគេខិតខំរាំងខ្ទប់មិនឲ្យមានការដាក់បញ្ចាំងភាពយន្តឯកសារខ្លីនេះ។
តុលាការកំពូលបាន បដិសេធសំណើរបស់មេធាវីការពារក្តី ដោយផ្អែកលើការសម្រេចរបស់សាលាឧទ្ធរណ៍ និងយោងតាមមាត្រា ២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការមិនអនុញាតិឲ្យកូនក្តីលោកបានស្ថិតនៅក្រៅឃុំ។
សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសារទុកសុំនៅក្រៅឃុំរបស់ស្រ្តីជនជាតិអូស្ត្រាលីឈ្មោះ Tammy Davis-Charles កាលពីថ្ងៃពុធម្សិលមិញនេះ ដោយតុលាការបញ្ជាក់ថា សំណុំរឿងរបស់ស្រ្តីធ្វើអាជីវកម្មក្នុងការផ្តល់សេវាពរពោះកូនជំនួសរូបនេះ កំពុងបន្តនៅសាលាដំបូងរាជធានីភ្នំពេញ។
លោកនាយឧត្តមសេនីយ៍ទៀ បាញ់ បានស្នើឲ្យមានការសាងសង់វិមានអនុស្សាវរីយ៍ឈ្នះឈ្នះទំហំតូចៗបន្ថែមទៀត នៅក្នុងទីតាំងដែលអាចបញ្ជាក់ពីរឿងរ៉ាវកាលពីអតីតកាលពាក់ព័ន្ធនឹងការអភិវឌ្ឍក្រោយសម័យសង្គ្រាម។
សកម្មភាពប្រព្រឹត្តអំពើពុករលួយធំៗ ដែលកើតចេញពីការរំលោភអំណាច និងបក្សពួកនិយមនៅតែជាបញ្ហាចម្បងមួយរបស់កម្ពុជា។
អ្នកស្រីទេព វន្នី ដែលជាជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices បាននិយាយថា តុលាការមិនមានឯករាជ្យភាពក្នុងការផ្តល់យុត្តិធម៌ឲ្យអ្នកស្រីនោះឡើយ និងបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនស្នើទៅព្រះមហាក្សត្រខ្មែរដើម្បីផ្តល់ព្រះរាជទានលើកលែងទោសដល់អ្នកស្រី។
ប្រជាពលរដ្ឋទាំងនេះ ស្ថិតក្នុងចំណោមប្រជាពលរដ្ឋជាង ៣០០០គ្រួសារ ដែលត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេជាថ្នូរនឹងសំណងតិចតួចដើម្បីបុព្វហេតុអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
ព័ត៌មានផ្សេងទៀត