លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
កាលពីឆ្នាំ ២០១៥ ការផ្គត់ផ្គង់ថាមអគ្គិសនីធ្លាប់ត្រូវបានកាត់ផ្តាច់ស្ទើរទូទាំងប្រទេស ដោយសារតែមានបញ្ហាបច្ចេកទេសនៃការបញ្ជូនអគ្គិសនីពីប្រទេសវៀតណាម។
លោក កៅ គឹមហួន និយាយថា ថា រដ្ឋាភិបាលវៀតណាម បានផ្ដល់ថវិកាចំនួន២លានដុល្លារអាមេរិក ដើម្បីកសាងផ្សារមួយនៅខេត្តត្បូងឃ្មុំ ដើម្បីសម្រួលការធ្វើជំនួញតាមព្រំដែន។
គណបក្សសង្គ្រោះជាតិ រក្សាទុកអនុប្រធានគណបក្សចំនួនបីនាក់ដែលក្រសួងមហាផ្ទៃ មិនព្រមទទួលស្គាល់។ ការរក្សាទុកអនុប្រធានគណបក្សទាំងបីនាក់នេះ កើតមានឡើង ក្រោយការធ្វើវិសោធនកម្មប្រការ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនទាន់អាចបញ្ជាក់បានថា តើក្រសួងនឹងទទួលស្គាល់ការកែសម្រួលលក្ខន្តិកៈរបស់គណបក្សប្រឆាំងនេះឬយ៉ាងណានោះឡើយទេ។
លោក ថៃ នរៈសត្យា ជឿថា វត្ថុបុរាណរបស់កម្ពុជា ជាច្រើនផ្សេងទៀត កំពុងស្ថិតក្នុងបណ្តាប្រទេសនានាក្នុងពិភពលោក ដោយសារតែវត្ថុបុរាណទាំងនោះ ត្រូវបានគេលួច និងត្រូវបានគេនាំយកចេញពីប្រទេស នៅក្នុងគ្រាដែលប្រទេសធ្លាក់ចូលក្នុងសង្គ្រាម និងជម្លោះផ្សេងៗ ទៀត ដែលបានកើតឡើងកាលពីអតីតកាល។
លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ អះអាងថាប្រទេសកម្ពុជានឹងមិនធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាថ្មីម្តងទៀតនោះទេ ប្រសិនបើប្រជាពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រឆាំងដឹកនាំប្រទេស ជំនួសគណបក្សប្រជាជនកម្ពុជា។ តែអ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេសថ្លែងថា ភាពវឹកវក្នុងសង្គមនឹងអាចកើតមានឡើង ដោយសារតែគោលនយោបាយបែបរើសអើងរបស់គណបក្សប្រឆាំង ដូចជាផែនការរឹបអូសដីធ្លីពីក្រុមអ្នកមាន មកបែងជាថ្មី នៅពេលខ្លួនដឹកនាំប្រទេសជាដើម។
បរិមាណបន្លែផ្គត់ផ្គង់នៅប្រទេសកម្ពុជាជារៀងរាល់ឆ្នាំមានចំនួនប្រមាណជា ០,៩ លានតោន ក្នុងនោះមានការផ្គត់ផ្គង់បន្លែក្នុងស្រុក៤៤ភាគរយ និងបន្លែនាំចូល៥៦ភាគរយ។
ប្រមុខបេសកកម្មការទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងនិយាយថា ពលករខ្មែរខុសច្បាប់ទាំងនោះប្រឈមនឹងហានិភ័យជាច្រើនពាក់ព័ន្ធនឹងសន្តិសុខផ្ទាល់ខ្លួន និងការកេងប្រវ័ញ្ច។
ពិធីរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ក្នុងរបប ប៉ុល ពត ត្រូវគេដឹងថា ជា«ទិវាចងកំហឹងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ២០ ឧសភា» ដែលរដ្ឋាភិបាលបានប្រារព្ធជារៀងរាល់ឆ្នាំនៅក្នុងប្រទេស។
លោកស្រី មូរ សុខហួរ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមសកម្មជន សមាជិក និងមន្ត្រីរបស់គណបក្សប្រឆាំងដែលកំពុងស្ថិតក្នុងពន្ធនាគារ បានទទូចសុំឲ្យម្ចាស់ឆ្នោតទាំងអស់ទៅបោះឆ្នោត ដើម្បីការផ្លាស់ប្តូរជាវិជ្ជមានមួយ។
គណបក្សសង្គ្រោះជាតិ នឹងរៀបចំសមាជវិសាមញ្ញជាថ្មីនៅថ្ងៃទី ២៥ ខែ មេសា ដើម្បីបំពេញភាពស្របច្បាប់នៃសមាសភាពអនុប្រធានគណបក្សសង្គ្រោះជាតិដែលមានចំនួនបីរូប។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ (គ.ជ.ប) បានស្នើឲ្យម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ លក់ ឬជួលម៉ោងផ្សព្វផ្សាយ ឲ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយនិងកម្មវិធីនយោបាយរបស់គណបក្សក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដោយឈរលើគោលការណ៍ស្មើភាពគ្នា។
រដ្ឋាភិបាលកម្ពុជា បានអរគុណប្រទេសចិនជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ ចំពោះជំនួយឥតសំណង ចំនួន១៥៧ លានដុល្លារអាមេរិក សម្រាប់ការសាងសង់ពហុកីឡាដ្ឋានថ្មីមួយ មានឈ្មោះថា “ពហុកីឡាដ្ឋានជាតិមរតកតេជោ” ស្ថិតនៅជាយរាជធានីភ្នំពេញ។
កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្ម ឬហៅកាត់ថា (TFA) គឺជាកិច្ចព្រមព្រៀងដំបូងមួយ ដែលត្រូវបានសម្រេចដោយសមាជិកទាំងអស់របស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ក្រៅពីប្រឡូកក្នុងកិច្ចការនយោបាយដើម្បីបម្រើរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច លោក ជា វ៉ាន់ដេត ក៏ជាអ្នកជំនួញមួយរូបផងដែរ។
លោក អេង ឆៃអ៊ាង បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះថា ការដកពាក្យស្លោកដែលមានចំណងជើងថា«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» នឹងមិនធ្វើឲ្យប៉ះពាល់ដល់ការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនៅពេលខាងមុខនោះទេ។
សាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះ បានបដិសេធមិនធ្វើតាមសំណើរបស់អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកតទល់ជាមួយលោកដោយផ្ទាល់ក្នុងសវនាការ ពាក់ព័ន្ធនឹងបទចោទប្រកាន់អំពីការបង្កអំពើញុះញង់ នាំឲ្យមានមានភាពវឹកវរដល់សង្គម។
មេដឹកនាំ និងក្រុមមន្ត្រីនៃគណបក្សប្រឆាំងបានធ្វើពិធីរំឭកខួប២០ឆ្នាំនៃការគប់គ្រាប់បែកដៃនៅមុខរដ្ឋសភាចាស់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦ និងជាង១០០នាក់រងរបួសកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ហៅកាត់ថា OHCHR កាលពីថ្ងៃពុធ បានចេញសេចក្តីវិភាគអំពីវិសោធនកម្មច្បាប់ស្តីអំពីគណបក្សនយោបោយដ៏ចម្រូងចម្រាស។
ស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) កំពុងមានជំងឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យលោក លាលែងពីការងារក្នុងផ្នែកមនុស្សធម៌នេះ។ មានកុមារជាង ១២លាននាក់ ដែលបានទទួលការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា។
ព័ត៌មានផ្សេងទៀត