លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោក ហ៊ុន សែនថា ចិននឹងនៅជាខ្នងបង្អែករឹងមាំរបស់កម្ពុជា។ អ្នកវិភាគលើកឡើងថា ការគាំទ្ររបស់ចិនគឺជាការទទូចចង់បានរបស់លោក ហ៊ុន សែនក្នុងការដឹកនាំកម្ពុជា។
ក្រុមសមាជិកសភាអាមេរិកស្នើឲ្យកម្ពុជាកែប្រែស្ថានការណ៍នយោបាយដែលកំពុងដុនដាប ប្រសិនបើចង់បានផលចំណេញខាងសេដ្ឋកិច្ច។ ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការណ៍នោះគឺគ្រាន់តែជាសេចក្តីអំពាវនាវរបស់សមាជិកសភាអាមេរិកមួយចំនួនតូចតែប៉ុណ្ណោះ
ក្រុមបញ្ញវន្តថ្លែងថា សន្តិភាពអាចបន្តបានជានិរន្តនៅកម្ពុជា ប្រសិនបើមេដឹកនាំ និងអ្នកជំនាន់ក្រោយមិនយកចិត្តហិង្សាមកដឹកនាំប្រទេស ហើយចេះទទួលយកគំនិតផ្ទុយគ្នាសម្រាប់ស្ថាបនាប្រទេស។
ពេលរដ្ឋាភិបាលរបស់លោកមានភាពតានតឹងជាមួយស.រ.អា. លោកហ៊ុន សែន នាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់ស្មារតីជាតិនិយមប្រឆាំងនឹងការឈ្លានពានរបស់បរទេស។
ជនជាតិម៉ុងតាញ៉ា ជារឿយៗត្រូវគេដឹងថា បានលបចូលសម្ងំលាក់ខ្លួននៅប្រទេសកម្ពុជា ដោយសារការរឹតត្បិតខាងសាសនានៅប្រទេសវៀតណាម។
«កាសែតឡឺ ម៉ុងដ៏ (Le Monde) ដែលជាកាសែតដ៏ល្បីល្បាញជាងគេនៅប្រទេសបារាំង បានសរសេរលើទំព័រមុខរបស់ខ្លួនថា ប្រទេសកម្ពុជា កំពុងតែធ្លាក់ចូលក្រោមអំណាចផ្ដាច់ការ។ គេបានរំលឹកថា លោក ហ៊ុន សែន ជាអតីតមេកងពលខ្មែរក្រហម ដែលបានរក្សាផ្នត់គំនិត និងទម្លាប់ជាខ្មែរក្រហមយ៉ាងសាហាវ មកដល់សព្វថ្ងៃ»
រដ្ឋមន្ត្រីការបរទេសកម្ពុជាគឺលោក ប្រាក់ សុខុន បានទទូចឲ្យប្រមុខការទូត និងតំណាងស្ថានបេសកកម្មការទូតប្រចាំនៅកម្ពុជា កុំលូកដៃក្នុងបញ្ហាផ្ទៃក្នុងកម្ពុជា បន្ទាប់ពីកម្លាំងប្រដាប់អាវុធឆ្មក់ចូលផ្ទះលោក កឹម សុខា និងចាប់ខ្លួនលោក។
កូនស្រីលោក កឹម សុខា រៀបរាប់ហេតុការណ៍ចាប់ខ្លួនលោក កឹម សុខា ដោយមានការរឹបអូសទូរស័ព្ទ យកកាំភ្លើងភ្ជង់សមាជិកក្នុងផ្ទះ អ្នកចំអិនអាហារ។ កញ្ញាបានបន្ថែមថា ពួកគេ ដែលជា «ប៉ូលិស» បានប្លន់ទូរស័ព្ទ និងប្រាក់សន្សំរបស់អ្នកទាំងនោះ និងគំរាមកម្ទេចផ្ទះចោល។
សហគមន៍អន្តរជាតិបន្តប្រតិកម្មនឹងការចាប់ខ្លួនលោក កឹម សុខា ប៉ុន្តែព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចិត្តធ្វើការចោទប្រកាន់លើលោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។
រដ្ឋអំណាចប្រើប្រាស់សេចក្តីថ្លែងការណ៍របស់លោក កឹម សុខា នៅចំពោះមុខអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុម នៅប្រទេសអូស្ត្រាលី ក្នុងខែវិច្ឆិកា ២០១៣ ដើម្បីចោទប្រកាន់លោកពីបទក្បត់ជាតិ និងឃុបឃិតជាមួយបរទេសនោះ គឺជាលេស ដើម្បីកម្ចាត់ក្បាលម៉ាស៊ីន គណបក្សប្រឆាំង មិនដល់មួយឆ្នាំផង មុនការបោះឆ្នោតជាតិ ដែលគ្រោងរៀបចំឡើង នៅខែកក្កដា ២០១៨។
លោកបណ្ឌិត Noel Morada ថ្លែងថា ប្រទេសកម្ពុជា ត្រូវបន្តបង្កើនការយល់ដឹងអំពីបទដ្ឋានការអនុវត្តកាតព្វកិច្ចក្នុងការទប់ស្កាត់ ដើម្បីបើកផ្លូវឲ្យការអនុវត្តន៍ផែនការកម្រិតជាតិនានាប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពក្នុងការរារាំងមិនឲ្យមានអំពើហិង្សាអមនុស្សធម៌នេះ។
គ.ជ.ប. ទុកពេល៧០ថ្ងៃឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ តែអ្នកសងេ្កតការណ៍បោះឆ្នោតថ្លែងថា ពលករខ្មែរចំណាកស្រុកអាចនឹងខ្វះថវិកាក្នុងការធ្វើដំណើរមកចុះឈ្មោះ ឬមិនមកចុះឈ្មោះដោយក្តីបារម្ភពីភាពច្របូកច្របល់ខាងនយោបាយ។
សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារនេះ កើតមានឡើងក្រោយព្រឹត្តិបត្រសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដែលបានលើកឡើងថា សេរីភាពសារព័ត៌មាន កំពុងស្ថិតក្រោមការវាយប្រហារនៅក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាលដែលកំពុងសំដៅមកបិទកាសែត ឌឹ ខេមបូឌា ដេលី។
ក្រុមអ្នកភូមិនៅស្រុកសេសានបន្តតវ៉ាប្រឆាំងការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោមពីរនិងបញ្ឈប់សកម្មភាពគំរាមកំហែងផ្សេងៗមកលើពលរដ្ឋដែលជម្នះរស់នៅក្នុងភូមិដ្ឋានចាស់ មិនផ្លាស់ទៅទីតាំងថ្មីតាមការចង់បានរបស់អាជ្ញាធរស្រុក។
លោក ហ៊ុន សែន បន្តជួបកម្មករ ខណៈដែលការចរចាប្រាក់ឈ្នួលរវាងក្រុមសហជីពនិងនិយោជកខិតជិតមកដល់។ លោកអំពាវនាវឲ្យកម្មករចូលរួមជាមួយអាជ្ញាធរក្នុងការរក្សាសន្តិភាព សិ្ថរភាព និងសណ្តាប់ធ្នាប់។
លោក Kelvin Tang នាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន KrisEnergy បានប្រាប់ក្រុមមន្ត្រីរដ្ឋាភិបាល និងតំណាងក្រុមហ៊ុននានាថា ក្រុមហ៊ុននឹងចាប់ផ្តើមដាក់ពង្រាយឧបករណ៍ ជាមួយបច្ចេកវិទ្យា និងក្រុមការងារជាមួយបទដ្ឋានត្រឹមត្រូវ នៅក្នុងការបង្កើតអណ្តូងប្រេងនៅកម្ពុជា ក្នុងរយៈពេល២៤ ខែទៅមុខទៀត។
នៅថ្ងៃពុធនេះ ម្ចាស់កាសែត The Cambodia Daily បានអំពាវនាវឲ្យអគ្គនាយកដ្ឋានពន្ធដារគោរពទៅតាមច្បាប់ពន្ធដាររបស់ប្រទេសកម្ពុជា ហើយបានចោទមេដឹកនាំអគ្គនាយកដ្ឋាននេះថា បានបំពានច្បាប់ ក្នុងការទម្លាយចំនួនលុយពន្ធ ដែលកាសែតនេះត្រូវបង់ដល់សាធារណជន។
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានស្ថាប័នក្រៅរដ្ឋាភិបាលមួយដែលលោកអះអាងថា មិនបានបង់ពន្ធជូនរដ្ឋរយៈពេល ១០ឆ្នាំ នៅក្នុងវេទិកាជាតិលើកទីពីរ ស្តីពីការការពារ និងគ្រប់គ្រងធនធានធម្មជាតិ ធ្វើឡើងនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ។
ម្ចាស់កាសែត The Cambodia Daily (ឌឹ ខេមបូឌា ដេលី) បានប្រកាសច្រានចោលលុយពន្ធចំនួនជាង ៦លានដុល្លារ ដែលអគ្គនាយកដ្ឋានពន្ធដារតម្រូវឲ្យកាសែតនេះបង់ជូនរដ្ឋ ហើយហៅការចាប់បង្ខំឱ្យបង់ពន្ធនេះថា ជាការសង្កត់សង្កិនមានលក្ខណៈនយោបាយ និងចេតនាបិទកាសែតដែលដំណើរការក្នុងប្រ
បីឆ្នាំក្រោយការបង្ក្រាបហិង្សាទៅលើកម្មករដែលធ្វើការតវ៉ាអំពីប្រាក់ឈ្នួលក្បែរផ្លូវវ៉េងស្រេង នាយករដ្ឋកម្ពុជាលោក ហ៊ុន សែន ត្រូវគេមើលឃើញថា កំពុងព្យាយាមលួងចិត្តកម្មករ ដោយការប្រកាសជាមុននូវប្រាក់ឈ្នួលអប្បបរមាថ្មីនៅមុនការចចារត្រីទ្វេភាគីរវាងនិយោជកសហជីព និងរដ្ឋាភិបាល ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញាខាងមុខនេះ។ លោក ហ៊ុន សែន បានប្រកាសនៅថ្ងៃអាទិត្យថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងឧស្សាហកម្មកាត់ដេរ នឹងកើនដល់ ១៦៨ ដុល្លារក្នុងមួយខែ។ មេដឹកនាំសហជីពដែលបម្រើប្រយោជន៍កម្មករស្វាគមន៍តួលេខនេះ តែអំពាវនាវឲ្យរដ្ឋាភិបាលទប់ស្កាត់អត្រាអតិផរណា។
ព័ត៌មានផ្សេងទៀត