លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
កម្ពុជាបានសម្តែងការសោកស្តាយចំពោះការស្លាប់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា គឺលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ដែលបានបាត់បង់ជីវិតដោយជំងឺ នៅប្រទេសកំណើតរបស់លោកនាជន្មាយុ៧១ឆ្នាំ។ អ្នកឃ្លាំមើលថ្លែងថា ស្នាដៃរបស់លោកក្នុងការជួយសង្គ្រោះកុមារកម្ពុជា គឺជាគុណសម្បត្តិដ៏ធំធេងរបស់លោក ដែលមិនមែនជាជនជាតិកម្ពុជា។ អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា មន្ទីរពេទ្យគន្ធ បុប្ផា នឹងដំណើរការទៅដោយប្រក្រតី។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ VOA ថា ការដំឡើងឋានន្តរស័ក្តិរបស់លោកហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោកនេះ បានធ្វើឡើង ដោយផ្អែកលើបទពិសោធន៍ការងារ និងសមត្ថភាពក្នុងកិច្ចការពារប្រទេស។
កិច្ចប្រជុំនេះ គ្រោងនឹងរៀបចំនៅថ្ងៃទី១០ ខែកញ្ញា វេលាម៉ោង៩ព្រឹក នាទីស្តីការក្រសួងការងារក្នុងទីក្រុងភ្នំពេញ។ ក្នុងការប្រជុំដដែលនេះ នឹងមានភាគីនិយោជកចំនួន១៦រូប និងភាគីរដ្ឋាភិបាលចំនួន១៦រូបផងដែរ។
គណបក្សប្រជាជនកម្ពុជាដែលបានក្តោបយកអាសនៈទាំងអស់នៅ រដ្ឋសភាចំនួន១២៥ បានបញ្ចេញឲ្យដឹងនូវសមាសភាពនៃរដ្ឋាភិបាលថ្មីរបស់ខ្លួន ដែលមានចំនួនដល់ទៅ៥៦រូប។ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមកម្ពុជា មិនទាន់មានការផ្តល់អធិប្បាយណាមួយទៅលើប្រសិទ្ធភាពរបស់រដ្ឋាភិបាលថ្មីនេះទេ តែថា រដ្ឋាភិបាលថ្មីនៅមានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ រួមមានទាំងបញ្ហាដីធ្លីនិងទីផ្សារសម្រាប់ផលិតកសិកម្ម។ រដ្ឋាភិបាលថ្មីនេះក៏នឹងប្រឈមជាមួយនឹងសម្ពាធអន្តរជាតិផងដែរ ទាក់ទិននឹងភាពស្របច្បាប់របស់រដ្ឋាភិបាល។
សវនាការរវាងក្រុមហ៊ុនស្រាបៀអង្គរ និងក្រុមសហជីពនៅខេត្តព្រះសីហនុ ត្រូវបានផ្អាក ដោយសារអវត្តមានរបស់ក្រុមភាគីជម្លោះ ហើយក្រុមប្រឹក្សាជំនុំជម្រះមិនបានបញ្ជាក់ពីកាលបរិច្ឆេទថ្មីនៃសវនាការលើកក្រោយទេ។
នៅព្រឹកថ្ងៃពុធស្អែកនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការ ដែលមានដើមចោទជាក្រុមហ៊ុនផលិតស្រាបៀរអង្គរ និងចុងចម្លើយ គឺជាមេដឹកនាំសហជីពពីររូប ក្នុងវិស័យចំណីអាហារ និងសេវាកម្ម។ ប្រធានរដ្ឋបាលរោងចក្រផលិតស្រាបៀរអង្គរបដិសេធមិនផ្តល់ព័ត៌មានលម្អិតចំពោះការប្តឹងប្រឆាំងនឹងការធ្វើកូដកម្មរបស់កម្មករនៅរោងចក្រផលិតស្រាបៀរអង្គរកាលពីពីរឆ្នាំមុននោះទេ។
បន្ទាប់ពីការកោះហៅសាក្សីមកបំភ្លឺសំណុំរឿងចម្លែករបស់លោកកឹម សុខាបានស្ងប់ស្ងាត់មួយរយៈមកនោះ តុលាការក្រុងភ្នំពេញ កាលពីខែសីហាបានផ្តើមកោះហៅសាក្សីបន្ថែមទៀត។ លោក វន់ ពៅ មេដឹកនាំសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានចៅក្រមកោះហៅឲ្យចូលខ្លួននៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៨។ លោកវន់ ពៅ គឺជាសាក្សីទីប្រាំបួនដែលតុលាការបានកោះហៅមកបំភ្លឺសំណុំរឿងក្បត់ជាតិដ៏គូរឲ្យមន្ទិលរបស់លោក កឹម សុខាដែលត្រូវបានតុលាការឃុំខ្លួនអស់រយៈពេលមួយឆ្នាំមកហើយ។
បន្ទាប់ពីការធ្វើកូដកម្មប្រឆាំងនឹងការរើសអើងសហជីពនៅរោងចក្រផលិតស្រាបៀរអង្គរបានបញ្ចប់ទៅពីរឆ្នាំមកហើយនោះ សាលាឧទ្ធរណ៍បានកោះហៅមេដឹកនាំសហជីពពីររូបឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងការធ្វើកូដកម្មនោះ។ លោក ស ម៉ូរ៉ា ប្រធានសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាអះអាងថា អ្វីដែលខាងសហជីពបានធ្វើនោះគឺជាការការពារផលប្រយោជន៍របស់កម្មករតែប៉ុណ្ណោះ។
ទោះបីជាស្ថាប័នតុលាការជាន់ទាបបានកោះហៅលោកមកបំភ្លឺរឿងប្រមាថព្រះមហាក្សត្រចំនួនពីរដងរួចមកហើយក៏ដោយ ក៏លោក សម រង្ស៊ី ហាក់មិនខ្វល់ឡើយហើយបានហៅតុលាការថា ជាតុលាការអាយ៉ង ព្រមទាំងថា លោក ហ៊ុន សែនបានចាប់អង្គព្រះមហាក្សត្រជាចំណាប់ខ្មាំងខាងនយោបាយ។
ក្រោយការបោះឆ្នោតជាតិអាណត្តិទី៦មិនបានមួយខែផងនោះ គេសង្កេតឃើញថា មានការដោះលែងសកម្មជនដីធ្លី និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា (OHCHR Cambodia) ស្វាគមន៍ចំពោះការដោះលែងនេះ ហើយរំពឹងថា នឹងមានការដោះលែងអ្នកទោសនយោបាយឯទៀត រួមមានលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេរំលាយចោលកាលពីឆ្នាំមុនក្រោមបទសង្ស័យថា បានប្រព្រឹត្តអំពើក្បត់ជាតិ។
សាលាដំបូងរាជធានីភ្នំពេញ បានបន្តកោះហៅលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនបំភ្លឺ បទចោទប្រកាន់ថា លោកបានប្រមាថចំពោះអង្គព្រះមហាក្សត្រ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ពេលនេះ ជាវេលានៃការរួបរួមគ្នា ជាជាងការប្តឹងផ្តល់ ដែលអាចនឹងបង្អាក់ដំណើរការអភិវឌ្ឍប្រទេសទាំងខាងសេដ្ឋកិច្ច និងសង្គម។
បន្ទាប់ពីបានជាប់នៅក្នុងពន្ធនាគារអស់រយៈពេល៦ខែ លោក ហេង សុខ តំណាងពលរដ្ឋចំនួន៥០គ្រួសារ ក្នុងសហគមន៍ព្រែកខ្សាច់ ខេត្តកោះកុង ត្រូវបានតុលាការក្នុងខេត្តនេះ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ក្នុងសំណុំរឿងវិវាទដីធ្លីជាមួយលោក លី យ៉ុងផាត់។ មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង បានហៅការកាត់ទោសនេះថា ជាការសម្រេចចិត្តយ៉ាងអយុត្តិធម៌ប្រឆាំងនឹងសកម្មជនការពារសិទ្ធិដីធ្លី។
បន្ទាប់ពីតុលាការក្រុងភ្នំពេញបានដោះលែងអ្នកការពារសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់គ.ជ.ប.មួយរូបកាលពីពាក់កណ្តាលឆ្នាំ២០១៧កន្លងទៅ អយ្យការអមតុលាការក្រុងបានចេញដីកាកោះឲ្យពួកគេចូលខ្លួនដើម្បីចូលរួមសវនាការនៅថ្ងៃទី២៧ ខែសីហា។ អ្នកនាំពាក្យរបស់សមាគមអាដហុកជឿថា យុត្តិធម៌នឹងត្រូវបានផ្តល់ដោយតុលាការដល់អ្នកទាំងប្រាំ។
តុលាការក្រុងភ្នំពេញបានបន្ត បើកសវនាការសំណុំរឿងចារកម្មរបស់អ្នកផលិតភាពយន្តសញ្ជាតិអូស្រា្តលី កាលពីរសៀលថ្ងៃចន្ទ។ តុលាការបានសួរនាំសាក្សីម្នាក់អំពីទំនាក់ទំនងជាមួយអ្នកផលិតភាពយន្តឯកសាររូបនោះ។ សាក្សី ដែលជាស្រ្តីមានផ្ទៃពោះ ឈ្មោះ ចាប ភី បានបញ្ជាក់ប្រាប់តុលាការថា អ្នកស្រីមិនដែលដឹងថា អ្នកផលិតកុនឯកសារនោះជាអ្នកកាសែត ហើយដឹងតែម្យ៉ាងថា គាត់ជាអ្នកមានគុណរបស់អ្នកស្រី។
កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកការពារសិទ្ធិដីធ្លីនៅខេត្តបន្ទាយមានជ័យមួយរូប គឺអ្នកស្រីឡុង សុគន្ធី។ កាលពីសប្តាហ៍មុន ក្រុមអ្នកគាំទ្រអ្នកស្រីបាននាំគ្នាមកតវ៉ានៅទីក្រុងភ្នំពេញ ដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លីរូបនេះ ដែលកំពុងមានជំងឺក្នុងមន្ទីរឃុំឃាំង។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសឡាវបានប្រកាសថា ខ្លួននឹងពិនិត្យឡើងវិញរាល់គម្រោងវិនិយោគទំនប់វារីអគ្គិសនីនានានិងផ្អាកការសាងសង់ទំនប់វារីអគ្គិសនីផងដែរ។ ជំហរនេះកើតមានឡើងបន្ទាប់ពីការបាក់ទំនប់ក្នុងប្រទេសនេះ ដែលបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ។
លោកគឹម សុខ បានទទួលសេរីភាពវិញនៅថ្ងៃសុក្រនេះ ក្រោយពីលោកបានជាប់ពន្ធនាគារ១៨ខែ ដោយសារប្តឹងពីបទបរិហារកេរ្តិ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការអធិប្បាយថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។ មន្ត្រីសិទ្ធិមនុស្សយល់ថា បទបរិហារកេរ្តិ៍គួរតែត្រូវបានលុបចោលដើម្បីធានាដល់សេរីភាពបញ្ចេញមតិ។
កាលពីថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការកាត់អង្គសេចក្តីលើការសុំនៅក្រៅឃុំរបស់លោក លោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្ត្រាលី ដោយសម្រេចមិនដោះលែងផលិតកររូបនេះឲ្យនៅក្រៅឃុំ។
ក្នុងសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨បានបញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជា មានសេចក្តីរីករាយសូមប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានធ្វើឡើងដោយសេរី យុត្តិធម៌ និងមានតម្លាភាព។
សេចក្តីប្រកាសដែលចេញផ្សាយដោយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) បានបញ្ជាក់ឲ្យដឹងបន្តថា អ្នកស្រី បាស្យេឡេ ទើបបញ្ចប់ការងារជាប្រធានាធិបតីនៃប្រទេសស៊ីលី (ពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១០ និងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨)។
ព័ត៌មានផ្សេងទៀត