លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
អ្នកស្រី ទេព វន្នី វ័យ៣៨ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៦ ដោយបទចោទថា បានប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
នៅមុនការប្រកាសប្រាក់ឈ្នួលអប្បបរមាផ្លូវការកាលពីឆ្នាំមុន ដែលត្រូវបានដំឡើងដល់១៧០ដុល្លារក្នុងមួយខែនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករ រួមមានមធ្យោបាយធ្វើដំណើរ និងការថែទាំសុខភាព។
ប្រជាពលរដ្ឋសេសសល់នៅតំបន់បុរីកីឡា ដែលមិនទាន់បានការដោះស្រាយសំណងសមស្របពីក្រុមហ៊ុន ផានអ៊ីមិច របស់អ្នកស្រីស៊ុយ សុផាន បានផ្តើមការតវ៉ាជាថ្មីនៅមុខផ្ទះអ្នកស្រីស៊ុយ សុផាន។ ក្រុមអ្នកតវ៉ា បានចោទអ្នកស្រីស៊ុយ សុផាន ថា បានលែងឆ្កែពីរក្បាលឲ្យមកខាំអ្នកដែលទៅតវ៉ា មុខផ្ទះស្ត្រីដែលគេដឹងថាមានទ្រព្យសម្បត្តិស្តុកស្តមរូបនេះ។ អ្នកការពារសិទ្ធិមនុស្សនិយាយថា អ្នកស្រីស៊ុយ សុផាន ត្រូវទទួលខុសត្រូវតាមច្បាប់ បើសិនការចោទនោះ គឺជារឿងពិត។
តុលាការកំពូល បានសម្រេចលើកពេលសវនាការលើបណ្ដឹងសារទុក្ខរបស់គ្រូពេទ្យប្រចាំភូមិម្នាក់ ដែលត្រូវបានកាត់ទោសពីបទធ្វើឱ្យអ្នកភូមិរកា ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ជាង២០០នាក់ឆ្លងមេរោគអេដស៍កាលពីឆ្នាំ២០១៥។ ការលើកពេលនេះ ធ្វើឱ្យតំណាងជនរងគ្រោះ សម្ដែងការខកចិត្ត ដោយទាមទារឲ្យតុលាការកំពូល រក្សាទោសលើគ្រូពេទ្យនោះដដែល។
បណ្តាញព័ត៌មាននៅក្រៅប្រទេសមួយចំនួនបានធ្វើរបាយការណ៍ជាបន្តបន្ទាប់ស្តីពីបញ្ហារសើបខាងហិរញ្ញវត្ថុរបស់កម្ពុជា បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីខែកក្កដានេះ។ បណ្តាញព័ត៌មាននោះបានបរិយាយពីកត្តាប្រឈមខាងហិរញ្ញវត្ថុរបស់កម្ពុជា ប្រសិនបើប្រទេសនៅលោកខាងលិចធ្វើការរួមគ្នា សម្រេចដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចកម្ពុជា។
អ្នកស្រាវជ្រាវខាងហិរញ្ញវត្ថុដែលបានរកឃើញថាលទ្ធផលពីការបោះឆ្នោតថ្ងៃទី២៩កក្កដា បាននាំមកឲ្យកម្ពុជានូវហានិភ័យនៃការបាត់បង់ការទ្រទ្រង់ខាងហិរញ្ញវត្ថុពីអន្តជាតិ ជាពិសេសពីប្រទេសនៅបស្ចិមលោក។
ខណៈដំណើរវិលទៅរកការដឹកនាំដោយគណបក្សតែមួយនៅប្រទេសកម្ពុជាបានទាញការចាប់អារម្មណ៍ពីអ្នកសង្កេតការណ៍នយោបាយមួយចំនួន ក្រុមសហជីពនៅប្រទេសកម្ពុជាបារម្ភពីការដើរថយក្រោយនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនេះ នៅពេលដែលកម្ពុជាមិនអើពើនឹងសហគមន៍ប្រជាធិបតេយ្យ ហើយផ្ដេកផ្ដួលកាន់តែខ្លាំងទៅលើរដ្ឋាភិបាលក្រុងប៉េកាំង។
អនុគណៈកម្មាធិការសភាសហភាពអឺរ៉ុប បានស្នើដល់មន្ត្រីគណៈកម្មការសហភាពអឺរ៉ុបនិងសេវាកិច្ចការបរទេសរបស់អឺរ៉ុបឲ្យសិក្សា និងរាយការណ៍ពីកាតព្វកិច្ចកម្ពុជាខាងការគោរពសិទ្ធិមនុស្សដែលជាកត្តាដ៏សំខាន់មួយសម្រាប់ឲ្យប្រទេសនេះ ទទួលបានការអនុគ្រោះពន្ធលើទំនិញនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ មន្ត្រីនាំពាក្យគណបក្សកាន់អំណាចនិយាយថា កម្ពុជាគ្មានសោះឡើយ ការរំលោភបំពានសិទ្ធិមនុស្ស ហើយហៅទង្វើរបស់សហភាពអឺរ៉ុបនេះ ថាជាការគាបសង្កត់លើអធិបតេយ្យកម្ពុជា។
សមាគមខ្មែរនៅក្រៅប្រទេសមួយចំនួនពេញចិត្តចំពោះការបោះឆ្នោតនៅកម្ពុជា ខណៈដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យផ្សេងៗ ដែលរួមមានសរអា បារាំង និង កាណាដា នាំគ្នាហៅការបោះឆ្នោតនោះថា មិនសេរីនិងយុត្តិធម៌ទេ។
សហជីពទាំងឡាយក្នុងប្រទេសកម្ពុជាបារម្ភ ចំពោះការបាត់បង់គម្រោងអនុគ្រោះពន្ធសហភាពអឺរ៉ុប EBA ក្រោយការបោះឆ្នាតកាលពីថ្ងៃទី២៩ ខែកក្កដា ដែលបស្ចិមប្រទេសរិៈគន់ថាខ្វះភាពដែលអាចជឿទុកចិត្តបាន។
មិនមានការជំទាស់ពីគណបក្សនយោបាយតូចៗមួយចំនួនចំពោះលទ្ធផលបឋមនៃការបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដានោះទេ។ យ៉ាងណាក៏ដោយក្រុមមន្ត្រី និងមេដឹកនាំគណបក្សនយោបាយទាំងនោះបានផ្តល់ការយល់ឃើញខុសៗគ្នាចំពោះប្រតិកម្មពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀត ដែលបានថ្កោលទោស និងរិះគន់ខ្លាំងៗចំពោះការបោះឆ្នោតដែលមានតែអ្នកប្រកួតតែម្ខាង ពោលគឺមានតែគណបក្សកាន់អំណាច ដោយគ្មានគណបក្សសង្គ្រោះជាតិ។
គណបក្សនយោបាយដែលកើតថ្មីជាច្រើន បានចូលរួមការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដោយក្នុងនោះមានគណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយដែរ។ មេដឹកនាំមួយរូបរបស់គណបក្សនេះ បានទៅបោះឆ្នោតនៅខេត្តតាកែវ ជាទីដែលពលរដ្ឋមួយចំនួនមិនព្រមទៅបោះឆ្នោត ដោយសារគ្មានវត្តមានរបស់គណបក្សប្រឆាំង ឬទៅបោះឆ្នោតទាំងការភ័យខ្លាច។
យុទ្ធនាការឃោសនាបោះឆ្នោត ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី៧ ខែកក្កដាមកនោះ បានបញ្ចប់ហើយនៅថ្ងៃសុក្រនេះ ក្នុងបរិយាកាសសន្តិវិធី និងគ្មានអំពើហិង្សាណាមួយបានកើតឡើងនោះទេ។ ពលរដ្ឋសាមញ្ញរួមទាំងអ្នកគាំទ្រគណបក្សនយោបាយមួយចំនួន បានសម្ដែងការយល់ឃើញផ្សេងៗគ្នា ក្នុងពេលមានការរិះគន់ឥតឈប់ឈរជាអន្តរជាតិថា ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ គឺជាការបោកបញ្ឆោតមួយនោះ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលើកឡើងថា ការហាមឃាត់មិនឲ្យគណបក្សប្រឆាំងចូលរួមនោះ នឹងធ្វើឲ្យការបោះឆ្នោតនេះគ្មានន័យអ្វីទាំងអស់ រីឯសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស លើកឡើងថា ការបោះឆ្នោតដែលបោកបញ្ឆោតនេះ នឹងធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលកាន់តែជ្រៅទៅក្នុងសេចក្តីវេទនា និងការគាបសង្កត់បន្ថែមទៀត។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានរំឭកឲ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិរបស់ប្រជាជនខ្លួននៅក្នុងអំឡុងពេលបោះឆ្នោត។ សិទ្ធិមនុស្សមួយក្នុងចំណោមសិទ្ធិមនុស្សសំខាន់ៗបំផុត គឺសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចអំពីផលវិបាកនៃការបញ្ចេញមតិរបស់ខ្លួន។
បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសជាច្រើនដងប្រឆាំងជនណា ដែលធ្វើសកម្មភាពមិនឲ្យពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃអាទិត្យទី២៩ ខែកក្កដានោះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោកជូង ជូងីដោយចោទថា លោកបំពានបម្រាម ដែលហាមការរារាំងមិនឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត។
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) បានផ្តល់ការអធិប្បាយតាមទំព័រហ្វេសប៊ុកថា ជាការណ៍ដែលគួរឲ្យព្រួយបារម្ភដែលមានរបាយការណ៍ថា អាជ្ញាធរមូលដ្ឋានបានគំរាមដកហូតសេវាសាធារណៈ ពីអ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច។ រដ្ឋាភិបាលកម្ពុជា បានបង្ហាញការអាក់អន់ចិត្ត ហើយអះអាងថា ប្រជារាស្ត្រខ្មែរទាំងអស់ទទួលបានសេវាសាធារណៈ ដោយគ្មានការប្រកាន់និន្នាការនយោបាយ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការបំផ្លាញធនធានព្រៃឈើនោះឡើយ។ ផ្ទុយទៅវិញ លោកបានខិតខំដាំដើមឈើប្រមាណ១ម៉ឺនដើម ជារៀងរាល់ឆ្នាំ។
នៅមុនការបោះឆ្នោតសភានៅកម្ពុជាធ្វើឡើងនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ សមាជិកសភារបស់ម៉ាឡេស៊ីមួយរូបបានជំរុញឲ្យរដ្ឋាភិបាលខ្លួនពិនិត្យការបោះឆ្នោតដែលគ្មានគណបក្សប្រឆាំងនេះ ហើយអះអាងថា ម៉ាឡេស៊ីមានតួនាទីក្នុងការធានាឲ្យបានដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យត្រឹមត្រូវនៅក្នុងតំបន់។
នៅសល់មិនដល់២សប្តាហ៍ទៀតទេ ការបោះឆ្នោតសភាសម្រាប់អាណត្តិទី៦នឹងធ្វើឡើងនៅទូទាំងប្រទេស។ ស្ថាប័នបោះឆ្នោតជាតិ និងក្រសួងមហាផ្ទៃបានបង្កើនការខិតខំរបស់ខ្លួនផ្សព្វផ្សាយអំពីដំណើរបោះឆ្នោត និងឲ្យអាជ្ញាធរភូមិឃុំឲ្យបង្កើនល្បឿនចេញឯកសារបញ្ជាក់អត្តសញ្ញាណដល់អ្នកបោះឆ្នោត។
ព័ត៌មានផ្សេងទៀត