លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោក ម៉ឺន រតនា មានប្រសាសន៍បន្ថែមថា សវនាការរបស់តំណាងទំាងបួននាក់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃនេះ ត្រូវបានលើកពេលដោយមន្ត្រីរដ្ឋបាលសាលាដំបូងខេត្តស្វាយរៀង បញ្ជាក់ថា ព្រះរាជអាជ្ញា ដែលកាន់រឿងក្តីអ្នកទាំងបួន មិនបានមកធ្វើការ។
លោក ឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈនៃអាជ្ញាធរជាតិអប្សរា ថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា កត្តាសន្តិភាព និងស្ថិរភាពសង្គមនៅប្រទេសកម្ពុជា បន្តធ្វើឲ្យតំបន់បេតិកភណ្ឌពិភពលោកអង្គរ នៅជាគោលដៅកំសាន្តដ៏សំខាន់របស់ក្រុមទេសចរ ដែលអាចបានដឹងពីវប្បធម៌របស់កម្ពុជា នៅពេលពួកគេមកទស្សនាតំបន់អង្គរ។
ប្រកាសរបស់ក្រសួងការងារស្តីពីការបើកប្រាក់បំណាច់អតីតភាពការងារ ក៏បានរាប់បញ្ចូល ការបើករំឮកប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ របស់កម្មករនិយោជិត ដែលបាននឹងកំពុងបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថានផងដែរ។
ភាគីរដ្ឋាភិបាលខ្មែរក៏បានអរគុណភាគីចិន ក្នុងការបន្តជួយកម្ពុជាក្នុងវិស័យសេដ្ឋកិច្ច។
ក្រោយគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតជាតិលើកទីប្រាំមួយ ដោយគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិនោះ អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានចោទជាសំណួរអំពី «ភាពត្រឹមត្រូវពិតប្រាកដ» នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងខែកក្កដានោះ។ មន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាអះអាងថា ចំនួនពលរដ្ឋចេញទៅបោះឆ្នោតប្រមាណ៨០ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោត ជាចម្លើយត្រឹមត្រូវមួយដល់អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ។
បន្ទាប់ពីត្រូវបានតុលាការដោះលែងដ៏គួរឲ្យមន្ទិលក្នុងសំណុំរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាគួរឲ្យមន្ទិលរបស់លោក កឹម សុខានោះ លោក នី ចរិយា អតីតអ្នកការពារសិទ្ធិមនុស្ស ហើយបច្ចុប្បន្នជាមន្ត្រីស្ថាប័នបោះឆ្នោតជាតិ បានបន្តទាមទារឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ចំនួនបី ដែលអាចបង្កផលអាក្រក់ដល់ការងាររបស់លោកជាមន្ត្រីស្ថាប័នបោះឆ្នោតជាតិ។ ក្រុមអ្នកការពារសិទ្ធិមនុស្សថ្លែងថា រាល់បទចោទប្រកាន់ទាំងឡាយប្រឆាំងលោក នី ចរិយា គួរតែត្រូវបានទម្លាក់ចោល ព្រោះគ្មានភស្តុតាងគ្រប់គ្រាន់។
ការវាស់វែងដីជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន UDG ក្នុងឃុំព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង បានបញ្ចប់រួចរាល់ តែត្រូវរង់ចាំការសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ជាតិ ចំពោះការបែងចែកដី។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការបង្ហើយការវាស់វែងនេះ បង្ហាញសញ្ញាណវិជ្ជមានមួយ តែរដ្ឋាភិបាលត្រូវបន្តដោះស្រាយបញ្ចប់ទំនាស់ទាំងក្នុងឃុំព្រែកខ្សាច់ និងទីតាំងផ្សេងទៀត ដើម្បីរក្សាការគាំទ្ររបស់ពលរដ្ឋ ក៏ដូចជាមុខមាត់ កិត្តិយសរបស់រដ្ឋាភិបាល។
បន្ទាប់ពីមានការលើកឡើងរបស់ភាគីពាក់ព័ន្ធនៃភាពស្រដៀងគ្នាក្នុងការប្រើប្រាស់ទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងការវាយតម្លៃផលប៉ះពាល់ខាងបរិស្ថាន និងសង្គមឆ្លងដែនរវាងទំនប់វារីអគ្គិសនីប៉ាក់ ឡាយ និងប៉ាក់បេងនោះ គណៈកម្មការទន្លេមេគង្គ (Mekong River Commission) បានបង្ហាញជំហរត្រៀមពិនិត្យឡើងវិញនូវភាពស្រដៀងគ្នា ដើម្បីធ្វើឲ្យប្រសើរឡើងនៃការវាយតម្លៃផលប៉ះពាល់ទាំងឡាយ នៅមុនពេលម្ចាស់គម្រោងដែលជាក្រុមហ៊ុនចិនកសាងទំនប់វារីអគ្គិសនីប៉ាក់ ឡាយ។
គណៈកម្មការទន្លេមេគង្គ (Mekong River Commission) បានចាប់ផ្តើមវេទិកាតំបន់មួយដើម្បីពិភាក្សាគម្រោងសាងសង់ទំនប់វារីអគ្គិសនីប៉ាក់ឡាយ នៅគ្រាមានការរិះគន់ពីក្រុមអ្នកការពារបរិស្ថានដែលបានអំពាវនាវឲ្យមានការផ្តល់ព័ត៌មានវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថានឆ្លងដែនថ្មីមួយជំនួសឲ្យព័ត៌មានចាស់ ដែលត្រូវបានចម្លងចេញពីគម្រោងទំនប់វារីអគ្គិសនីប៉ាក់បេង។
លោកយាង សុធារិន និងលោកអ៊ួន ឈិន ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។
ពលករ និងពលការិនីខ្មែរចំនួន២២នាក់ ដែលបានធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ និងពលរដ្ឋចំនួន៣១នាក់ ដែលបានចូលទៅស្នាក់នៅ និងប្រកបរបរលក់ឆ្នោតដោយខុសច្បាប់នៅក្នុងប្រទេសវៀតណាម បានមកដល់កម្ពុជាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ក្រុមប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារ ដែលជាអតីតទាហានខ្មែរក្រហម បានបដិសេធមិនទទួលយកដំណោះស្រាយដីធ្លី ដែលផ្តល់ដោយក្រុមហ៊ុនក្នុងស្រុកមួយ ដែលតំណាងពលរដ្ឋចោទថា គ្មានបណ្ណកម្មសិទ្ធិកាន់កាប់ដីដែលកំពុងមានទំនាស់។ មន្ត្រីសិទ្ធិមនុស្សស្នើឲ្យអាជ្ញាធរធ្វើជាអាជ្ញាកណ្តាលដែលមិនមានភាពលម្អៀងទៅភាគីណាមួយ ដើម្បីសម្របសម្រួលដោះស្រាយទំនាស់នេះដោយសន្តិវិធី។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់រដ្ឋាភិបាលឡាវឲ្យរួមដៃជាមួយកម្ពុជាទប់ស្កាត់សកម្មភាពចោរព្រៃ ឬបទឧក្រិដ្ឋនានាក្នុងទីតាំងទំនាស់ក្នុងតំបន់អូរតាង៉ាវ។ លោកស្នើមិនឲ្យមានវត្តមានរបស់កងទ័ព និងប្រជាជនរបស់ប្រទេសទាំងពីរក្នុងតំបន់នោះ ហើយក៏សុំឲ្យមានការដើរល្បាតរួមគ្នាដើម្បីការពារសន្តិសុខផងដែរ។
ក្រុមប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារ ដែលជាអតីតទាហានខ្មែរក្រហម ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យស្នើឲ្យរុះរើលំនៅដ្ឋាន ដែលអាជ្ញាធរចោទថា ជាសំណង់អនាធិបតេយ្យ គឺចេញពីដីដែលកាន់កាប់ដោយក្រុមពលរដ្ឋ១៤គ្រួសារផ្សេងទៀត និងក្រុមហ៊ុនឯកជនមួយ។
ជាថ្មីម្តងទៀត ហើយក៏មិនខុសពីពេលមុននោះដែរ មន្ត្រីជាន់ខ្ពស់កម្ពុជាប្រចាំនៅមន្ទីរអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានសម្តែងការមិនពេញចិត្តចំពោះការប្រើពាក្យសម្តីរបស់មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សរបស់អ.ស.ប. ទាក់ទងនឹងស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកវិភាគនយោបាយកម្ពុជាថ្លែងថា វាជាទម្លាប់របស់មន្ត្រីរដ្ឋាភិបាលក្នុងការទាត់ចោលរាល់ការរិះគន់ ដែលមានលក្ខណៈស្ថាបនានោះ។
បន្ទាប់ពីបានការអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញឲ្យបានស្ថិតនៅក្រៅឃុំកាលពីខែសីហា អតីតអ្នកយកព័ត៌មានវិទ្យុអាសេរីពីររូបបានមកបង្ហាញខ្លួននៅសាលសវនាការតុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ ដើម្បីទទួលការកាត់សេចក្តីពាក្យបណ្តឹងរបស់ពួកគេប្រឆាំងនឹងការឃាត់ខ្លួនខុសពីនីតិវិធី។ តុលាការកំពូលបានលើកពេលប្រកាសសាលក្រមទៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
សាក្សីបន្ថែមពីរនាក់ផ្សេងទៀតដែលជាមេដឹកនាំសមាគម និងសកម្មជនដីធ្លីត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សាកសួរទាក់ទិននឹងទំនាក់ទំនងរបស់ពួកគេជាមួយគណបក្សសង្គ្រោះជាតិ ក្នុងព្រឹត្តិការណ៍តវ៉ាជាច្រើនក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ សាក្សីទាំងពីរអ្នកនោះ រួមមានលោក វន ពៅ មេដឹកនាំសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្រី ស ស៊ន សកម្មជនដីធ្លីនៅសហគមន៍បុរីកីឡា។
ព័ត៌មានផ្សេងទៀត