លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ក្រោយហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ក្នុងខេត្តព្រះសីហនុ ដែលបានសម្លាប់មនុស្ស២៨នាក់ កាលពីខែមិថុនាកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានចេញវិធានការមួយថ្មីទៀត បង្គាប់ឲ្យមន្ត្រីមូលដ្ឋានពង្រឹងសនិ្តសុខ និងសុវត្ថិភាពទប់ទល់នឹងអំពើរភេរវកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ។
ក្នុងស្ថានការណ៍ដែលសំឡេងអ្នកនយោបាយប្រឆាំងនៅកម្ពុជាត្រូវបានហាមឃាត់នោះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រកាសខ្លាំងៗនៅមុខក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចរាប់ពាន់នាក់ថា កម្ពុជាបានដើរតាមគន្លងប្រជាធិបតេយ្យ។
លោករ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ ដែលជាអ្នកបកប្រែ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសពីបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធទៅនឹងការចេញផ្សាយកុនឯកសាររឿង «ម្ដាយខ្ញុំលក់ខ្ញុំ» របស់បណ្ដាញទូរទស្សន៍រដ្ឋរុស្ស៊ី RT។
អង្គការ Freedom House ឲ្យពិន្ទុកម្ពុជាតែ២៦ លើ១០០ គឺប្រហាក់ប្រហែលនឹងបណ្តាប្រទេសមួយចំនួនទៀត មានដូចជាអាហ្វហ្គានីស្ថាននៅតំបន់អាស៊ីខាងត្បូង និង Djibouti នៅតំបន់អាហ្វ្រិកខាងកើត។
លោក មុនី វ័យ ៤៧ឆ្នាំ សកម្មជនសិទ្ធិពលករ និងជាអ្នកបកប្រែក្នុងការផលិតភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» របស់បណ្តាញព័ត៌មានទូរទស្សន៍ RT ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃអង្គារ ក្រុមសមាជិកព្រឹទ្ធសភា ៥៣រូប ដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ដែលមាន ៩ជំពូក និង៧២មាត្រាស្តីពីគ្រប់គ្រងប្រេងកាត និងផលិតប្រេងកាតដដែលនេះ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតដែលមាន៩ជំពូក និង៧២មាត្រានេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៧។
ក្នុងកិច្ចប្រជុំកំពូលលើកទី៣៤របស់អាស៊ាន បញ្ហាសមុទ្រចិនខាងត្បូងនៅតែបន្តស្ថិតជារបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ បន្ថែមលើរបៀបវារៈផ្សេងទៀត រួមមានការប្តេជ្ញាចិត្តក្នុងការបញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) នៅឆ្នាំ ២០១៩នេះ និងការតភ្ជាប់អាស៊ាន។
សាលាឧទ្ធរណ៍បានលើកឡើងថា អតីតអ្នកសារព័ត៌មានទាំងពីរនេះអាចនឹងមិនទៅបង្ហាញខ្លួននៅមុខអាជ្ញាធរមានសមត្ថកិច្ចដូចការទាមទាររបស់ខ្លួន ទោះបីតុលាការជាន់ខ្ពស់មួយនេះបដិសេធមិនទទួលយកសំណើសុំទម្លាក់ចោលការដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការក៏ដោយ។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបានទាមទារឲ្យអាជ្ញាធរនិងតុលាការកម្ពុជា ទម្លាក់បទចោទប្រឆាំងនឹងអ្នកបកប្រែរូបនេះ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌និយាយថា ការទាមទារដោយការចេញសេចក្តីថ្លែងការណ៍ណាមួយនោះគ្មានឥទ្ធិពលអ្វីនោះទេទៅលើប្រព័ន្ធយុត្តិធម៌កម្ពុជា។
មុនពេលប្រកាសសាលក្រមដែលនឹងប្រកាសនៅចុងខែមិថុនានេះ អង្គការការពារសិទ្ធិអ្នកកាសែតធំមួយបានចាត់ទុកការចោទរបស់តុលាការកម្ពុជាលើលោក រ៉ាត់ រត្នមុនី អ្នកបកប្រែឲ្យបណ្តាញទូរទស្សន៍រដ្ឋរុស្ស៊ី Russia Today ថាជាការប្រឌិត ហើយទាមទារឲ្យតុលាការទម្លាក់បទចោទនេះ។
ស្របពេលដែលអតីតអ្នកកាសែតពីរនាក់របស់វិទ្យុអាស៊ីសេរី (RFA) នឹងទៅបំភ្លឺនៅសាលាឧទ្ធរណ៍នៅថ្ងៃទី២១ ខែមិថុនាស្អែកនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានថ្លែងថា អាជ្ញាធរកម្ពុជាគួរតែទម្លាក់បទចោទប្រឆាំងនឹងអ្នកទាំងពីរតែម្តង។
ការលើកឡើងពីការកង្វល់នេះកើតមានឡើងនៅចំពេលដែលសាលាដំបូងខេត្តបាត់ដំបងបន្តកោះហៅមន្ត្រីគណបក្សប្រឆាំងឲ្យចូលខ្លួនបំភ្លឺសំណុំរឿងបំពានសាលដីកាតុលាការកំពូលកម្ពុជា ដែលរំលាយបក្សប្រឆាំងកាលពីឆ្នាំ២០១៧ និងហាមមន្ត្រីបក្សនេះចំនួន១១៨រូបមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។
អតីតអ្នកកាសែតអាស៊ីសេរីពីរនាក់នឹងទៅបំភ្លឺនៅសាលាឧទ្ធរណ៍ ហើយទាមទារឲ្យតុលាការដកការឃ្លាំមើល ដើម្បីអនុញ្ញាតឲ្យពួកគេទាំងពីរមានសេរីភាពក្នុងការធ្វើដំណើរ និងបំពេញការងារប្រចាំថ្ងៃ។ ពួកគេក៏ទាមទារឲ្យមានការប្រគល់សម្ភារៈដែលសមត្ថកិច្ចបានរឹបអូសផងដែរ។
ក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងការទូត នឹងចេញរបាយការណ៍ពាក់ព័ន្ធនឹងបេសកកម្មស្វែងរកការណ៍ពិតអំពីស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា នៅខែសីហាខាងមុខ ហើយភាគីកម្ពុជាមានពេលមួយខែ សម្រាប់ការជំទាស់។
ទូរទស្សន៍ Channel News Asia បានអះអាងថា ខ្លួនធ្វើសេចក្តីរាយការណ៍ដោយបានសិក្សាស្រាវជ្រាវលម្អិតជាមុន និងបានសម្ភាសន៍មនុស្សជាច្រើននាក់ រួមទាំងមន្ត្រីរបស់រដ្ឋាភិបាលខ្មែរ។
ស្ថានទូតចិនបានចោទអាមេរិកថា ជាបុគ្គលគ្មានភាពស្មោះត្រង់ក្នុងការចរចាពាណិជ្ជកម្ម ហើយថា អាមេរិកបានវាយបំបែកគោលនយោបាយពាណិជ្ជកម្មពហុភាគីនិយម។ ប៉ុន្តែស្ថានទូតអាមេរិកបានចោទចិនថា បានបំពានលក្ខខណ្ឌជាច្រើនក្នុងការធ្វើពាណិជ្ជកម្មដោយសុចរិត។
លោកឯកអគ្គរាជទូត ងួន សុខវេង បានការពារកំណើនគម្រោងវិនិយោគនិងចំនួនពលរដ្ឋចិននៅប្រទេសកម្ពុជា ដោយសារតែកំណើនទាំងអស់នេះ បានជួយជំរុញដំណើរការអភិវឌ្ឍក្នុងប្រទេសដែលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា ASEAN។
លោករ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ បានប្រាប់តុលាការថា លោកគ្មានតួនាទី និងភារកិច្ចក្នុងការចាត់ចែង ឬបង្គាប់បញ្ជាឲ្យតួអង្គសម្តែង និយាយនូវអ្វីដែលតួសម្តែងក្នុងរឿង «ម្តាយខ្ញុំលក់ខ្ញុំ» នោះបាននិយាយនោះទេ។
ព័ត៌មានផ្សេងទៀត