កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
ពិធីបុណ្យពិសាខបូជា ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូណ៌មី ទី១៥កើត ខែពិសាខ។
នាង Sophie Busson ប្រធានផ្នែកតស៊ូមតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន អំពីបរិយាកាសនៃសេរីភាពសារព័ត៌មាននៅកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឯកសារសំណើសុំថវិកាដែលស្នើឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំនេះ បានបង្ហាញពីការគ្រោងកាត់ជំនួយអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិកពីកម្ពុជានិងពីប្រទេសដទៃទៀត។
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់កម្ពុជា។ ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៧នេះ ប្រារព្ធឡើងនៅថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា។
ប្រជាពលរដ្ឋកម្ពុជា ធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងខ្លួនៗ ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា។
បើតាមលោក រុន រ័ត្នវាសនា ថ្លែងប្រាប់ VOA ថា ការបើកបរល្បឿនលឿន ការបើកបរវ៉ា ឬជែងគ្នា និងការផឹកគ្រឿងស្រវឹងរួចបើកបរ គឺជាមូលហេតុចម្បងៗដែលបង្កឲ្យមានការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នាពេលបុណ្យទាន។
ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំរកា នឹងចូលមកដល់នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។ ក្រៅពីទៅវត្តអារាមដើម្បីឧទ្ទិសបុណ្យកុសលដល់បុព្វការីជនរបស់ខ្លួនតាមប្រពៃណី ប្រជាពលរដ្ឋខ្មែរនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាពេលមួយសម្រាប់ជួបជុំក្រុមគ្រួសារនិងធ្វើដំណើរកម្សាន្តតាមទីរមណីយដ្ឋាននានា។
យុវជនខ្មែរមួយក្រុមព្យាយាមរក្សាព្រលឹងសិល្បៈបុរាណខ្មែរតាមរយៈការប្រមូលផ្ដុំយុវជនឲ្យចូលរួមក្នុងពិធីបុណ្យភូមិ ដើម្បីឲ្យសាធារណជនខ្មែរ ជាពិសេសយុវជន ស្គាល់ និងយល់ដឹងអំពីវប្បធម៌ខ្មែរដ៏មានតម្លៃនេះ។
កម្មវិធីឈ្មោះ «បុណ្យភូមិ»នេះ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី៧ ៨ និង៩ ខែមេសា ឆ្នាំ២០១៧ នៅឯវត្តទួលក្រសាំង ដែលមានចម្ងាយប្រមាណ ៥គីឡូម៉ែតពីក្រុងតាខ្មៅ ខេត្តកណ្តាល។
គោរមងារ «សន្តិបណ្ឌិត» នេះ សំដៅដល់ជនដែលមានបញ្ញាឈ្លាសវៃ ប៉ិនប្រសព្វក្នុងការធ្វើឲ្យមានសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អក្នុងនគរ។ «សន្តិបណ្ឌិត» គឺជាសញ្ញាប័ត្របណ្ឌិតកិត្តិយស។ នេះបើតាមការពន្យល់របស់ លោក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។
ព្រឹត្តិការណ៍វាយប្រហារដោយការគប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ បានបង្កឲ្យមានមនុស្សស្លាប់ចំនួន១៦រូប និងជាង១០០នាក់ផ្សេងទៀតរងរបួស និងពិការ។
ការព្រួតគ្នារវាងហ្វូងមហាជន ក្នុងការដាក់ទោសទណ្ឌក្រៅផ្លូវច្បាប់ទៅលើជនប្រព្រឹត្តល្មើសរហូតដល់ជនល្មើសស្ទើរបាត់បង់ជីវិតដូចករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មិនមែនជាករណីថ្មីនៅកម្ពុជានោះទេ។
ស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) កំពុងមានជំងឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យលោក លាលែងពីការងារក្នុងផ្នែកមនុស្សធម៌នេះ។ មានកុមារជាង ១២លាននាក់ ដែលបានទទួលការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា។
«ទិវាមួយម៉ោងសម្រាប់ភពផែនដី» គឺជាចលនាសាកលមួយដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដែលតំណាងឲ្យការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន និងភពផែនដី។
សាលាភូមិន្ទវិចិត្រសិល្បៈ បានរៀបចំការតាំងពិព័រណ៍ទេពកោសល្យ និងស្នាដៃលើកទី៣ ក្រោមប្រធានបទ «ខួប១០០ឆ្នាំនៃសាលារចនា ១៩១៧~២០១៧» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០១៧។
នាថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យភាគីពាក់ព័ន្ធធានាឲ្យបាននូវបរិយាកាសបោះឆ្នោតដែលមានភាពសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា ព្រមទាំងស្នើឲ្យគណបក្សនយោបាយទាំងអស់ជៀសវាងការជេរប្រមាថគ្នា។
លោក គឹម សុខត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការបន្ទាប់ពីលោក ហ៊ុន សែន ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម។
កើតនៅក្នុងគ្រួសារកសិករ លោកសុខ អាន សម្រេចចាកចេញពីស្រុកកំណើតខ្លួន មករស់នៅ និងបន្តការសិក្សាក្នុងក្រុងភ្នំពេញ។ ក្រៅពីភាសាខ្មែរ ដែលជាភាសាកំណើតខ្លួន លោក សុខ អាន ក៏អាចប្រើប្រាស់ភាសាអង់គ្លេស បារាំង និងវៀតណាមបានស្ទាត់ជំនាញផងដែរ។
លោក កែវ រ៉េមី ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេតជុំវិញការបែកធ្លាយសំឡេងឯកជនទាំងនោះ ដើម្បីធានាថាសិទ្ធិឯកជនរបស់ពលរដ្ឋកម្ពុជាត្រូវបានការពារ។
មហោស្រពជាតិលើកទី៣នៅកម្ពុជា ស្តីពីវិទ្យាសាស្ត្រ និងវិស្វកម្ម ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី៩ ១០ និង១១ ខែមិនា ឆ្នាំ២០១៧ នៅឯស្តាតអូឡាំពិក កណ្តាលរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្ទែម និងអនុញ្ញាតឲ្យអ្នកចូលរួមសាកល្បងឧបករណ៍បច្ចេកវិទ្យា និងធ្វើការពិសោធន៍បែបវិទ្យាសាស្ត្រដោយផ្ទាល់។
ព័ត៌មានផ្សេងទៀត