កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
កម្មវិធីសំខាន់ៗនៃមហោស្រពជាតិស្តីពីវិទ្យាសាស្ត្រ និងវិស្វកម្មនេះ រួមមានការតាំងពិព័ណ៌ឧបករណ៍បច្ចេកវិទ្យា និងវិស្វកម្ម ការពិសោធន៍លក្ខណៈវិទ្យាសាស្ត្រដោយផ្ទាល់ និងការប្រកួតប្រជែងដណ្តើមជ័យលាភីស្ទែមជាដើម ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនកម្ពុជាចំពោះមុខវិជ្ជា និងមុខជំនាញ STEM។
អ្នកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា ហៅកាត់ថា (GADC) ថ្លែងប្រាប់ VOA ថាស្ត្រីមិនគួរត្រូវបានគេកំណត់ថាអ្វីដែលស្ត្រីគួរធ្វើ ឬមិនគួរធ្វើនោះទេ។ ប៉ុន្តែ ស្ត្រីគួរទទួលបាននូវការផ្ដល់ឱកាស ការគាំទ្រ និងការលើកទឹកចិត្តចំពោះការសម្រេចចិត្តរបស់ពួកគេ។
កញ្ញា សេង រាសី នៃអង្គការសីលកា លើកឡើងថាការរើសអើងស្ត្រីក្នុងវិស័យនយោបាយ ការមិនឲ្យអាទិភាពស្ត្រីក្នុងការដណ្តើមយកសំឡេងឆ្នោត និងការសង្ស័យពីសមត្ថភាពជាអ្នកដឹកនាំរបស់ស្ត្រី គឺជាឧបសគ្គរាំងស្ទះចម្បងៗ ដែលមិនអនុញ្ញាតឲ្យស្ត្រីក្លាយជាតំណាងក្នុងវិស័យនយោបាយ។ តំណាងស្ត្រីថ្នាក់មូលដ្ឋានមានចំនួនត្រឹមតែ១៧% ខណៈតំណាងស្ត្រីថ្នាក់ជាតិមានត្រឹមតែជាង២០%ប៉ុណ្ណោះ។
លោក Christian des Pallieres ដែលជាស្ថាបនិកនៃអង្គការដើម្បីស្នាមញញឹមនៃកុមារ បានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។
គិតត្រឹមថ្ងៃទី៦ ខែមីនាឆ្នាំ២០១៧នេះ អ្នកទាំង៥ត្រូវបានឃុំខ្លួនអស់រយៈពេលចំនួន៣១២ថ្ងៃ ឬប្រហែល១០ខែ។ ក្នុងអំឡុងពេលនេះ អ្នកទាំង៥ត្រូវបានតុលាការបដិសេធការស្នើសុំនៅក្រៅឃុំ៦ដងមកហើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល។
លោកម៉ម វណ្ណៈនិយាយថា កង្វះការយល់ដឹងរបស់ភាគីនិយោជក និងកម្មករនិយោជិតអំពីច្បាប់ការងារ និងច្បាប់សហជីព នៅតែជាបញ្ហាប្រឈមនៅក្នុងការដោះស្រាយវិវាទការងារ។
ក៏ប៉ុន្តែ អ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា យល់ថា មានគណបក្សក្រៅរដ្ឋសភា តិចតួចប៉ុណ្ណោះ ដែលអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ក្នុងអំឡុងពេលជាង៣សប្ដាហ៍ដំបូងនៃការឡើងកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ប្រជាពលរដ្ឋអាមេរិក និងពិភពលោក បង្ហាញការភ្ញាក់ផ្អើលចំពោះចំណាត់ការរបស់លោកប្រធានាធិបតីរូបនេះ ដែលអ្នកខ្លះចាត់ទុកថាផ្ទុយពីរដ្ឋធម្មនុញ្ញរបស់អាមេរិកហើយក៏បារម្ភពីលទ្ធផលនៃការដឹកនាំរបស់លោក។
លោកព្រំ សុធី វ័យ៦៤ឆ្នាំ ដែលជាអ្នកបើករ៉ឺម៉កកង់បីក្នុងរាជធានីភ្នំពេញ គាំទ្រការសម្រេចចិត្តរបស់លោកសម រង្ស៊ី។ លោកចាត់ទុកថា ការសម្រេចចិត្តនេះគឺជារឿងត្រឹមត្រូវ។
បញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត គឺជាបញ្ហាចម្រូងចម្រាសមួយចំពោះការបោះឆ្នោតអាណត្តិមុនៗ។ បញ្ហាទាំងនោះ រួមមាន ការបាត់ឈ្មោះ បញ្ជីឈ្មោះប៉ោង និងឈ្មោះស្ទួន និងអ្នកមានសញ្ជាតិដទៃមានសិទ្ធិបោះឆ្នោតជាដើម។
លោកថា ការដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជូនប្រជាពលរដ្ឋ គឺជាវិញ្ញាសាសំខាន់មួយចំពោះប្រជាប្រិយភាពរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននៅក្នុងការបោះឆ្នោតដែលកាន់តែខិតជិតមកដល់។
របាយការណ៍ដែលមាន២៨ទំព័រ ចេញផ្សាយជាសាធារណៈ នាចុងខែមករានេះ បានដាក់ពិន្ទុឲ្យកម្ពុជា៣១លើ១០០ពិន្ទុ ដែលមានន័យថា កម្ពុជានៅតែជាប្រទេសមិនមានសេរីភាពខាងសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋ។
មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៥ ត្រូវរៀបចំដោយក្រសួងធម្មការនិងសាសនា រយៈពេល២ថ្ងៃដើមសប្តាហ៍នេះ ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហានានាដែលព្រះសង្ឃនៅកម្ពុជាកំពុងប្រឈម។
ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣០ និង៣១ ខែមករា ឆ្នាំ២០១៧ រៀបចំមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៥ នៅក្នុងសាលមហោស្រពចតុមុខ ក្នុងរាជធានីភ្នំពេញ។ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសនេះ ត្រូវបានរៀបចំឡើងដើម្បីលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋ ឲ្យបានស្ថិតស្ថេរ និងរីកចម្រើន។ ទិន្នន័យរបស់ក្រសួងធម្មការ និងសាសនាឲ្យដឹងថា គិតត្រឹមដើមឆ្នាំ ២០១៧នេះ ប្រទេសកម្ពុជា មានវត្តចំនួនជាង៤ពាន់៨រយ និងមានព្រះសង្ឃចំនួន ជិត៧ម៉ឺនអង្គ។
អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith) អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាល និងតុលាការកម្ពុជាចំណាយពេលយូរ ចំពោះដំណើរការសំណុំរឿងរបស់មន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប.។
កម្ពុជាជាប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៦។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយជាផ្លូវការនៅថ្ងៃពុធនេះដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលមានស្នាក់ការនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។
រ៉ឺម៉កកង់បីសម្រាប់ជនពិការ ឬដែលគេហៅថា Mobilituk គឺជារ៉ឺម៉កកង់បីដែលត្រូវបានកែច្នៃឡើងដោយតភ្ជាប់ជាមួយជម្រាលបន្ទះដែក ដែលបានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អាចរុញកៅអីជនពិការឡើង ឬចុះបាន។
ក្រសួងសេដ្ឋកិច្ចនឹងតាមដានការចំណាយរបស់ក្រសួងនីមួយៗ ដើម្បីធានាថាការចំណាយទាំងនោះស្របតាមការកំណត់របស់ច្បាប់ថវិកាជាតិឆ្នាំ២០១៧។
ក្រោមជំនួយបច្ចេកទេស និងថវិកាចំនួន១៨លានដុល្លារសហរដ្ឋអាមេរិកពីអង្គការJICA របស់ប្រទេសជប៉ុន គម្រោងដំឡើងប្រព័ន្ធភ្លើងស្តុបថ្មី ចំនួន១០០កន្លែងនេះ ត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាសំខាន់មួយក្នុងរាជធានី។
រយៈពេល៣ថ្ងៃនៃការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីឈ្មោះបោះឆ្នោតថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដោះស្រាយពាក្យបណ្តឹង ចំនួន៣៩ ក្នុងចំណោមបណ្តឹងសរុបចំនួន១២៨ ដែលគ.ជ.បទទួលបាន។
ព័ត៌មានផ្សេងទៀត