កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
កម្មវិធីតាមទូរស័ព្ទ ដែលមានឈ្មោះថា«សំឡេងម្ចាស់ឆ្នោត» ឬ Cambodian Voter's Voice បានដាក់ឲ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ជាផ្លូវការដោយឥតគិតថ្លៃនាថ្ងៃព្រហស្បតិ៍នេះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះធ្វើឡើងក្នុងមណ្ឌល ប្រឡងចំនួន១៥០មណ្ឌល ដែលស្មើនឹង៣.៥៧៦បន្ទប់ ដោយមានបេក្ខជនមានឈ្មោះប្រឡងចំនួនជាង៨ម៉ឺននាក់។
យុវជនរូបនេះ ទទួលបានជ័យជម្នះចំណាត់ថ្នាក់លេខ២នៅក្នុងការប្រកួតផ្នែកព័ត៌មានវិទ្យា 2015 Microsoft Office Specialist World Championship នៅសហរដ្ឋអាមេរិក។
ក្នុងពេលថ្មីៗនេះ វិស័យកីឡា និងកីឡាករកម្ពុជាហាក់ដូចជាទទួលបានការយកចិត្តទុកដាក់ជាងមុន បើប្រៀបធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសនៅពេលដែលកីឡាករទាំងនោះត្រឡប់មកដល់មាតុប្រទេសវិញក្នុងនាមជាជ័យលាភីនៃការប្រកួតលំដាប់អន្តរជាតិនៅក្រៅប្រទេស។
ថ្មីៗនេះរដ្ឋាភិបាលបានប្រកាសពីគម្រោងផ្លាស់ប្តូរទីតាំងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈពីទីតាំងបច្ចុប្បន្នទៅនៅជាយក្រុងភ្នំពេញវិញដោយទុកទីនេះដើម្បីពង្រីកសារមន្ទីរជាតិដែលនៅជាប់នោះ។
ការសិក្សានៅក្នុងឆ្នាំ២០១៤ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួងសុខាភិបាលកម្ពុជានិងគម្រោង Flagship ក្រោមជំនួយឧបត្ថម្ភដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក USAID បានរកឃើញថាចំនួនបុរសស្រឡាញ់បុរសសរុបនៅក្នុងប្រទេសកម្ពុជាមានចំនួនជាង៣ម៉ឺននាក់។
អត្តពលិកកម្ពុជាបានឈ្នះមេដាយមាសចំនួន១ និង សំរិទ្ធ ចំនួន២ នៅក្នុងការប្រកួតកីឡា Special Olympic ដែលជាកីឡាសម្រាប់ជនពិការស្មារតី នាថ្ងៃពុធម្សិលមិញ។ នេះបើតាមការឲ្យដឹងពីមន្ត្រីការទូតកម្ពុជាប្រចាំនៅទីក្រុង Los Angeles សហរដ្ឋអាមេរិច។
ព្រាប កុល ៖ «បើយើងធ្វើការប្រៀបធៀបកាលពី៣ឆ្នាំមុន និងពេលឥឡូវនេះ យើងសង្កេតឃើញថា មានអ្នកសារព័ត៌មានវិជ្ជាជីវៈកាន់តែច្រើនជាងមុនដែលហ៊ាននិងមានចំណេះដឹងសរសេរទាក់ទងនឹងអំពើពុករលួយ»
ប្រទេសចិនបានផ្តល់ជំនួយជាកាមេរ៉ាសុវត្ថិភាពចំនួន២០០គ្រឿងដើម្បីដាក់នៅតាមភ្លើងស្តុបនានាក្នុងរាជធានីភ្នំពេញ។
នេះជាលើកទី៣ហើយ ដែលប្រទេសកម្ពុជានឹងចូលរួមប្រកួតអូឡាំពិកពិសេសរដូវក្តៅពិភពលោក បន្ទាប់ពីការប្រកួតនៅទីក្រុងសៀងហៃក្នុងឆ្នាំ២០០៧។
អត្តពលិកខ្មែរចំនួន៨រូបត្រូវបានជ្រើសរើសទៅប្រកួតកីឡាអូឡាំពិកនៅសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងកង្វះខាតថវិកា ដោយសារគ្មានអ្នកជួយឧបត្ថម្ភ។
បើទោះជាមានការរារាំងពីក្រុមអាជ្ញាធរក្រុងភ្នំពេញ អ្នកគាំទ្រនិងសកម្មជនសិទ្ធិមនុស្ស បានព្យាយាមមកប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាជាតិ កាលពីព្រឹកថ្ងៃអង្គារនេះ។ ពួកគេនាំគ្នាហ៊ោកញ្ជៀវនិងរាំដើម្បីប្រឆាំងនឹងការអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស។
សហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងកំណត់ឱ្យបណ្តាប្រទេសអាស៊ានទាំងដប់មានលំហូរទំនិញដោយសេរី ដោយកាត់បន្ថយតម្លៃពន្ធរហូតដល់ត្រឹមចន្លោះពី៥% ទៅ០%។
ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាជាក្រុមឈានមុខក្នុងចំណោមប្រទេសនេះមានក្រុមប្រឹក្សាដូចគ្នានេះនៅក្នុងប្រទេសជាង៨០។
នាងស៊ន សៀវម៉ី គឺជាកីឡាការិនីប្រដាល់ក្បាច់តៃក្វាន់ដូក្រោមទម្ងន់៧៣គីឡូក្រាមដែលបាននាំមេដាយមាសពីកីឡាអាស៊ី បន្ទាប់ពីកម្ពុជាបានចូលរួមប្រកួតដោយមិនបានជោគជ័យដល់កម្រិតកំពូលអស់រយៈពេល៦០ឆ្នាំ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការដំឡើងប្រាក់បៀវត្សមួយទ្វេជាពីរដល់មន្ត្រីរាជការថ្នាក់មូលដ្ឋាន។ អ្នកវិភាគឯករាជ្យយល់ថា ការដំឡើងប្រាក់បៀវត្សដោយកម្រោលបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់ថវិកាជាតិ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥កាលពីថ្ងៃទី២៨ខែកក្កដាប្រហែលជាបានធ្វើឲ្យផ្លាស់ប្តូរផ្នត់គំនិត និងចលនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងនយោបាយ។
ស្ទើរតែរាល់ពេលដែលមានសកម្មភាពតវ៉ាបញ្ហាដីធ្លី គេតែងតែឃើញវត្តមានមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិលំនៅដ្ឋានគឺកញ្ញាឡុង គីមហ៊ាងចូលរួមក្នុងការសម្របសម្រួលជានិច្ច។
ជនរងគ្រោះដោយសារការបណ្តេញលំនៅដ្ឋានដោយបង្ខំរំពឹងថា រដ្ឋាភិបាលអាណត្តិថ្មីនឹងមានដំណោះស្រាយ និងយកចិត្តទុកដាក់ដល់ពួកគេប្រសើរជាងមុន។ មន្ត្រីផ្នែកសិទ្ធិលំនៅដ្ឋានឲ្យដឹងថា ជម្លោះដីធ្លីនឹងថយចុះក្នុងអាណត្តិថ្មីនេះ។
សភាពឃោសនាគណបក្សនានានៅក្នុងខេត្តកណ្តាលស្ងប់ស្ងាត់ បើប្រៀបធៀបនឹងរាជធានីភ្នំពេញ ព្រោះគេត្រៀមធ្វើការឃោសនាថ្ងៃចុងក្រោយ។
ព័ត៌មានផ្សេងទៀត