ភ្នំពេញ —
ស្ទើរតែរាល់ពេលដែលមានសកម្មភាពតវ៉ាទាក់ទងនឹងបញ្ហាដីធ្លី គេតែងតែមើលឃើញវត្តមានមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិលំនៅដ្ឋានគឺកញ្ញាឡុង គីមហ៊ាងចូលរួមក្នុងការសម្របសម្រួលជានិច្ច។
សកម្មជនសិទ្ធិមនុស្សស្ត្រីវ័យក្មេង និងជាមន្ត្រីទំនាក់ទំនងជាន់ខ្ពស់រូបនេះកំពុងដាក់បេក្ខភាពខ្លួនចូលជាសមាជិករបស់គម្រោងតស៊ូមតិអន្តរជាតិ។ កញ្ញាធ្លាប់ត្រូវបានអញ្ជើញដោយសហគមន៍អឺរ៉ុបឲ្យចូលរួមក្នុងវេទិកាអន្តរជាតិលើកកម្ពស់សិទ្ធិមនុស្ស ព្រមទាំងជាតួអង្គក្នុងភាពយន្តឯកសារ Cyberwar in Cambodia ផលិតដោយអ្នកកាសែតជនជាតិដាណាម៉ាកផងដែរ។
ប្រទេសកម្ពុជាបានវិលវល់ក្នុងវិបត្តិដីធ្លីជាច្រើនឆ្នាំមកហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋក្រីក្ររាប់សែននាក់ត្រូវគេអះអាងថា ទទួលរងគ្រោះ។ ហើយជនរងគ្រោះទាំងនោះតែងតែអះអាងថា អាជ្ញាធររបស់រដ្ឋាភិបាល ដែលមានសមត្ថកិច្ច មិនបានអើពើនឹងបញ្ហារបស់ពួកគេ ឬមិនបានដោះស្រាយឲ្យបានសមស្របទេ។ ដូច្នេះជនរងគ្រោះតែងតែធ្វើការតវ៉ាដោយប្រមូលផ្តុំគ្នាដោយស្ម័គ្រចិត្ត ឬស្វែងរកជំនួយពីអង្គការក្រៅរដ្ឋាភបាល។
កញ្ញាឡុង គឹមហ៊ាងតែងតែបង្ហាញវត្តមានរបស់ខ្លួនស្ទើរតែគ្រប់សកម្មភាពតវ៉ានានាអំពីបញ្ហាដីធ្លីក្នុងរាជធានីភ្នំពេញ។ នាងគឺជាមន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយផ្តោតការយកចិត្តទុកដាក់លើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋនិងការតាំងលំនៅរបស់ពួកគេ។
ស្ថិតក្នុងវ័យ២៧ឆ្នាំ កញ្ញាឡុង គីមហ៊ាងតែងតែតាមឃ្លាំមើលជាប់ជានិច្ចនូវចលនាប្រជាពលរដ្ឋដែលស្ថិតក្រោមការគំរាមកំហែងដល់ការរស់នៅរបស់ពួកគេ។ ជាពិសេសនាងមានវត្តមានរាល់ពេលដែលមានភាពចម្រូងចម្រាស់ និងជម្លោះដីធ្លីកើតឡើងក្នុងចំណោមប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡាជាដើម។
មានប្រភពពីគ្រួសារក្រីក្រមួយក្នុងខេត្តបន្ទាយមានជ័យដែលបានរត់ភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួនសាយធូ (Site II) គឹមហ៊ាង ហាក់ដូចជាមានគោលការណ៍ប្តេជ្ញាចិត្តចំពោះការងាររបស់ខ្លួន។
កញ្ញានិយាយថា៖ «ទីមួយគឺកត្តាគ្រួសារ ទីពីរគឺសមត្ថភាព និងចំណេះដឹង និងទី៣គឺកត្តាបទពិសោធន៍។ នេះហើយដែលធ្វើឲ្យខ្ញុំមានទំនុកចិត្តក្នុងការធ្វើការ និងផ្តល់សេវាដល់ប្រជាពលរដ្ឋក្នុងផ្នែកការងាររបស់ខ្ញុំរាល់ថ្ងៃ។ ការងាររបស់ខ្ញុំរាល់ថ្ងៃទាក់ទងនឹងដីធ្លីគឺជាអ្នកផ្តល់ព័ត៌មាន ចែកចាយព័ត៌មាន ឃ្លាំមើលសកម្មភាពតវ៉ារបស់សហគមន៍»។
ស្ថិតក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់សិទ្ធិលំនៅដ្ឋាន កញ្ញ៉ាឡុង គឹមហ៊ាងមានសម្បុរស្រឯម ពាក់វ៉ែនតាម៉្ញូប និងមានមាឌដំបង។
គីមហ៊ាងបានគូសបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញមាន៤១០សហគមន៍ដែលរដ្ឋាភិបាលកំណត់ថា ជាប្រភេទសំណង់បណ្តោះអាសន្ន។ សហគមន៍ទាំងនេះអាចនឹងត្រូវបណ្តេញចេញ។ ក្នុងនោះមាន៧៦សហគមន៍កំពុងតែប្រឈមខ្លាំងនឹងការបណ្តេញចេញទាំងបង្ខំដោយរដ្ឋាភិបាល។
នាងនិយាយថា៖ «បញ្ហាដីធ្លីក្នុងក្រុងភ្នំពេញនៅតែដដែល ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ មិនទាន់មានដំណោះស្រាយល្អនៅឡើយទេ។ យើងមើលករណីតំបន់ទំនាស់សំខាន់ៗ ដូចជាបឹងកក់ បុរីកីឡា ព្រលានយន្តហោះ និងសហគមន៍ផ្សេងៗ។ អ្នកស្រីយ៉ោម បុប្ផាមិនទាន់បានដោះលែង ហើយមកទល់ពេលនេះ ទាំងអស់គ្នានៅមិនទាន់មានដំណោះស្រាយនៅឡើយទេ»។
ឡុង គឹមហ៊ាងមានម្តាយជាអ្នកលក់ដូរតូចតាចក្នុងស្រុកកំណើតនាខេត្តបន្ទាយមានជ័យ និងមានឪពុកជាអ្នករត់តាក់ស៊ី។ នាងជាកូនស្រីច្បងក្នុងចំណោមបងប្អូនសរុប៧នាក់។
អតីតនិស្សិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យធនធានមនុស្សរូបនេះលើកឡើងថា ការងារជាមន្ត្រីសិទ្ធិមនុស្សបានដាក់ក្តីសង្ឃឹមមួយសម្រាប់នាង នោះគឺនាងចង់ឃើញការរំលោភបំពាន និងអំពើហិង្សាត្រូវបញ្ចប់នៅកម្ពុជានា ពេលអនាគត។
កញ្ញាថ្លែងថា៖ «ខ្ញុំមិនខុសពីនិស្សិតដទៃទេ។ ពេលដែលរៀនចប់គឺរត់រកការងារធ្វើ។ ពេលដែលខ្ញុំចុះទៅធ្វើការងារឃ្លាំមើលអ្នកស្រុក ពេលមានបញ្ហា ធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ធ្វើឲ្យខ្ញុំដឹងថា ស្ថានភាពសង្គមរបស់យើងមានអំពើពុករលួយ អយុត្តិធម៌ ការរំលោភអំណាច ការប្រើប្រាស់ហិង្សា ការរំលោភបំពានដីធ្លី សិទ្ធិមនុស្ស បានកើតមានឡើងលើប្រជាពលរដ្ឋ ហើយរឿងទាំងនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍ធ្វើការងារនេះដើម្បីបញ្ឈប់អំពើទាំងហ្នឹង»។
កញ្ញាឡុង គីមហ៊ាងបានចូលបម្រើការងារនៅអង្គការសិទ្ធិលំនៅដ្ឋានពិសេសនេះតាំងពីឆ្នាំ២០០៩មកម្ល៉េះ ដោយផ្តើមចេញពីបុគ្គលិកហាត់ការ ក្រោយមកជាបុគ្គលិកពេញសិទ្ធិរហូតក្លាយជាមន្រ្តីជាន់ខ្ពស់ផ្នែកទំនាក់ទំនង ដូចពេលបច្ចុប្បន្ននេះ។
កញ្ញាក៏បានលើកឡើងថា នាពេលបច្ចុប្បន្ននេះមិនមែនមានតែកញ្ញាម្នាក់ទេដែលកំពុងចូលរួមក្នុងសកម្មភាពទាំងនោះ ពោលគឺមានបណ្តាយុវជនជាច្រើនផ្សេងទៀតដែលកំពុងតែចាប់អារម្មណ៍ និងចូលរួមក្នុងសកម្មភាពស្រដៀងគ្នានេះ។
ទោះបីមានឆន្ទៈមោះមុតបែបណាក្នុងការបំពេញតួនាទីខ្លួនក្តី គីមហ៊ាងក៏បានអះអាងពីការលំបាកប្រឈមចំពោះការងារប្រភេទនេះ ជាពិសេសសកម្មជនដែលជាមនុស្សស្រី្តដូចជារូបនាង។
នាងនិយាយថា៖ «ការគំរាមកំហែងផ្នែកសន្តិសុខផ្ទាល់ខ្លួន ការជេរប្រមាថពីមន្ត្រីអាជ្ញាធរ និងរដ្ឋាភិបាល ព្រមទាំងមានការចោទប្រកាន់ មួលបង្កាច់មកលើរូបខ្ញុំដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស។ សម្រាប់យើងជាស្ត្រី វាកាន់តែប្រឈមកាន់តែពិបាកទៀត នោះគឺដោយ សារតែយើងពិបាកក្នុងការដើរហើរម្នាក់ឯង ឬទៅណាឆ្ងាយគឺជាការប្រឈមខ្លាំងជាងគេបុរស ហើយវាប្រឈមនឹងការបៀតបៀន»។
ប៉ុន្តែការលំបាកទាំងនេះមិនបានបង្ខាំងគីមហ៊ាងពីការបំពេញការងាររបស់ខ្លួននោះទេ។ ផ្ទុយទៅវិញគីមហ៊ាងនៅតែប្រកាន់គោលជំហរយ៉ាងរឹងមាំទៅនឹងការងាររបស់ខ្លួន។ នាងសន្យាថា នឹងមិនផ្លាស់ប្តូរការងាររបស់នាងនោះឡើយ ដរាបណាបញ្ហាសង្គមនេះនៅតែមាន។
ថ្មីៗនេះ អ្នកសារព័ត៌មានអន្តរជាតិជនជាតិដាណាម៉ាកមួយរូបបានផលិតភាពយន្តឯកសារមួយអំពីការតស៊ូរបស់នាងដែលជាសកម្មជនសិទ្ធិមនុស្សស្ត្រីវ័យក្មេងសម្រាប់បញ្ហាដីធ្លីដ៏ក្តៅគគុកក្នុងប្រទេសកម្ពុជា។ ភាពយន្តឯកសារនេះមានចំណងជើងថា Cyberwar in Cambodia មានន័យថា សង្គ្រាមតាមអ៊ីនធើណិត។
ភាពយន្តនេះបង្ហាញពីជម្លោះដីធ្លីរ៉ាំរ៉ៃរបស់សហគមន៍បឹងកក់នៅក្នុងឆ្នាំ២០១២កន្លងទៅនេះ។ ហើយកញ្ញាឡុង គឹមហ៊ាងបង្ហាញមុខក្នុងការចូលរួមសម្របសម្រួលដោះស្រាយជម្លោះ ជាអ្នកថតរូបវីដេអូ និងដើរតួជាអ្នកអប់រំដល់ពលរដ្ឋក្នុងសហគមន៍ក្រីក្រ និងមានវិបត្តិដីធ្លី។
ឯកសារនេះត្រូវបានដាក់បញ្ចាំងនៅក្នុងប្រទេសមួយចំនួននៃសហគមន៍អឺរ៉ុប រួមមានប្រទេសស្វីស អាល្លឺម៉ង់ ដាណឺម៉ាក និងនៅប្រទេសកាណាដាជាដើម។
ជាងនេះទៅទៀត កាលពីខែមេសាកន្លងទៅនេះ ស្រ្តីវ័យក្មេងរូបនេះក៏ត្រូវបានសហគមន៍អឺរ៉ុបអញ្ជើញតំណាងឲ្យសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា ឲ្យចូលរួមក្នុងវេទិកាអន្តរជាតិមួយឈ្មោះថា «European Instrument for Human Rights and Democracy»ដែលមានបំណងដើម្បីពង្រឹង និងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ទាញយកកែវកាហ្វេដែលនៅខាងស្តាំដៃផឹកបន្តិចរួច ទើបគីមហ៊ាងនិយាយបន្តថា៖ «ខ្ញុំនៅតែបន្ត ហើយនៅតែពេញចិត្ត និងសប្បាយចិត្ត ពីព្រោះមានមនុស្សតែមួយក្រុមតូច ដែលបានមកប្រមាថ ឬទិទៀនការងាររបស់ខ្ញុំដែលខ្ញុំបានចូលរួមជួយសង្គម ប៉ុន្តែមានមនុស្សភាគច្រើនដែលគេពេញចិត្តគាំទ្រសរសើរ»។
កញ្ញាឡុង គឹមហ៊ាងធ្លាប់បានធ្វើការងារជាជាងដេរ គ្រូបង្រៀនភាសាអង់គ្លេស គ្រូអប់រំសហជីព ជាមន្រ្តីផ្តល់ព័ត៌មាននៅសាកលវិទ្យាល័យធនធានមនុស្ស និងជាមន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុរបស់អង្គការមិនមែនរដ្ឋាភិបាលផងដែរ។
កញ្ញាក៏ធ្លាប់ជាយុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហម ផ្នែកមិត្តអប់រំមិត្ត ព្រមទាំងជាអតីតបេក្ខជនក្នុងកម្មវិធីយុវជនឆ្នើមដែលរៀបចំដោយក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)ផងដែរ។
ផ្តើមចេញពីចំណុចសូន្យ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យគីមហ៊ាងបានធ្វើចំណាកស្រុកពីខេត្តបន្ទាយមានជ័យ មកកាន់រាជធានីភ្នំពេញដើម្បីបន្តការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យធនធានមនុស្ស។ កាលនោះគីមហ៊ាងរៀនបណ្តើរ ធ្វើការបណ្តើរដើម្បីផ្គត់ផ្គង់ជីវភាព និងថ្លៃសិក្សាថ្នាក់មហាវិទ្យាល័យ។ បច្ចុប្បន្នគីមហ៊ាងកំពុងតែបន្តសិក្សាថ្នាក់បរិញ្ញាបត្រមួយបន្ថែមទៀតគឺផ្នែកអក្សរសាស្ត្រអង់គ្លេសឆ្នាំទី៤។
នាងពោរពេញទៅដោយមហិច្ឆិតា ចង់ក្លាយជាគ្រូបង្រៀននៅមហាវិទ្យាល័យ ចង់ប្រឡងធ្វើជាមេធាវី និងជាចុងក្រោយនាងចង់ក្លាយជាអ្នកនយោបាយស្ត្រីមួយរូប។
នាងនិយាយថា៖ «ព្រោះតែអំពើអយុត្តិធម៌សង្គម ការរំលោភបំពាន ឬបញ្ហាភាពក្រីក្រ ដែលកើតមានឡើងក្នុងសង្គមកម្ពុជា។ បញ្ហានេះមានតែអ្នកនយោបាយដែលអាចដោះស្រាយបានពេញទំហឹង»។
កាលពីខែកក្កដា កញ្ញាឡុង គីមហ៊ាងបានដាក់បេក្ខភាពចូលជាសមាជិករបស់គម្រោងតស៊ូមតិអន្តរជាតិមួយដែលមានឈ្មោះថា ក្រុមការងារតស៊ូមតិសកល ឬGlobal Advocacy Team។
នាងត្រូវជ្រើសរើសក្នុងចំណោមបេក្ខជន២៥នាក់ចុងក្រោយនៃបេក្ខជនសរុបចំនួន១០០រូបមកពីប្រទេសផ្សេងៗគ្នា។
Global Advocacy Team នឹងត្រូវសម្រេចរើសយកសមាជិកបន្ថែមតែប្រាំមួយរូបតែប៉ុណ្ណោះ។ ប្រសិនបើកញ្ញាឡុង គឺមហ៊ាងនឹងត្រូវបានជ្រើសរើសនោះ នាងនឹងត្រូវអញ្ជើញឲ្យធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនិងបណ្តាប្រទេសមួយចំនួនទៀត សរុបចំនួនបីសប្តាហ៍។
កញ្ញាឡុង គីមហ៊ាងរំពឹងថា ការដែលក្លាយជាសមាជិកក្នុងក្រុមនេះនឹងអាចជាឱកាសល្អមួយឲ្យកញ្ញាលើកឡើងនូវបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ឲ្យមានដំណោះស្រាយ និងជាវេទិកាមួយដែលនឹងជួយឲ្យសកម្មភាព និងការតស៊ូមតិរបស់អង្គការនាងវិវឌ្ឍន៍ពីកម្រិតជាតិទៅជាអន្តរជាតិ៕