ភ្នំពេញ —
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ខែកក្កដាប្រហែលជាបានធ្វើឲ្យផ្លាស់ប្តូរផ្នត់គំនិត និងចលនារបស់ប្រជាពលរដ្ឋកម្ពុជា។
ការផ្លាស់ប្តូរនេះត្រូវគេកត់សម្គាល់តាមរយៈការសម្តែងមតិការចូលរួមសកម្មភាពនយោបាយជាចំហ ការពិភាក្សាអំពីនយោបាយនៅទីសាធារណៈ ជាដើម ដែលនិន្នាការទាំងនេះកម្រប្រទះឃើញក្នុងអាណត្តិមុនៗ។
លោកសុ ធា អាយុ២២ឆ្នាំកំពុងអង្គុយនៅលើកៅអីមួយក្នុងសួនច្បារខាងលិចវត្តភ្នំ ក្រុងភ្នំពេញ។ និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យន័រតុនផ្នែកសំណង់ស៊ីវិលរូបនេះបានឲ្យដឹងថា លោកផ្ទាល់ក៏ទើបតែចាប់អារម្មណ៍ចូលរួមនឹងបញ្ហានយោបាយក្នុងឆ្នាំ២០១៣នេះដែរ។
លោកនិយាយថា៖ «អាណត្តិមុនៗគឺថា ពួកយើងព្រួយបារម្ភ ហើយភ័យខ្លាចការគាបសង្កត់ ការសម្លុតសម្លាប់ តែអាណត្តិនេះ ខ្ញុំឃើញចលនារបស់ប្រជាពលរដ្ឋ ការក្លាហានរបស់ពួកគាត់ស្ទុះឡើងយ៉ាងខ្លាំង អញ្ចឹងធ្វើឲ្យចិត្តខ្ញុំមានការក្លាហានដូចពួកគាត់ដែរ»។
កំពុងជជែកលេងជាមួយមិត្តភ័ក្រ្តនៅក្នុងបរិវេណសណ្ឋាគារ Raffles Hotel Le Royal លោកហ៊ា វឌ្ឍនា វ័យ៣៣ឆ្នាំ ជាអ្នកបើកបររថយន្តឲ្យសណ្ឋាគារនេះ។ លោកលើកឡើងថា វត្តមានរបស់អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការបង្ហាញគំនិតខ្លួនជាសាធារណៈ។
លោកនិយាយថា៖ «ពីព្រោះ ឥឡូវមានអង្គការសង្គមស៊ីវិល និងអ្នកព័ត៌មានច្រើន គេតាមដានផ្សព្វផ្សាយក្នុងវិទ្យុ អញ្ចឹងគាត់ទុកចិត្តថា សេរីភាពក្នុងការបញ្ចេញមតិរបស់គាត់ឥឡូវមានភាពទូលំទូលាយជាងមុន»។
ស្ថិតក្នុងទីលានប្រជាធិបតេយ្យ លោកស៊ាន ម៉េងសែមានអាយុ៦២ឆ្នាំ។ ឈ្មួញកណ្តាលលក់រថយន្តរូបនេះត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងមហាបាតុកម្មអហិង្សាជាមួយគណបក្សសង្គ្រោះជាតិ។ គណបក្សនេះគ្រោងនឹងដឹកនាំមហាបាតុកម្មមួយនៅថ្ងៃទី៧ខែកញ្ញាដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលគណបក្សនេះលើកឡើងថា មិនមែនជាលទ្ធផលត្រឹមត្រូវដោយសារតែមានភាពមិនប្រក្រតីជាច្រើន។
លោកស៊ាន ម៉េងសែជាអ្នកក្រុងភ្នំពេញម្នាក់ក្នុងចំណោមអ្នកក្រុងភ្នំពេញមួយចំនួនទៀត ដែលហ៊ានបង្ហាញជំហរនយោបាយរបស់ខ្លួននៅតាមទីសាធារណៈ។
លោកនិយាយ៖ «លែងខ្លាចហើយ! វាទូទៅអញ្ចឹងហើយ។ ការនិយាយស្តីលែងខ្លាច មកពីដល់ក។ ប្រជាពលរដ្ឋគាត់គ្មានទំនុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល។ ការឈឺចាប់រាល់ថ្ងៃ វាលើសពីរបបខ្មែរក្រហមទៀត។ ភាពឈឺផ្សារ បើអាចវះបេះដូងអាចមើលឃើញ វះហើយ»។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានកត់សម្គាល់ពីនិន្នាការថ្មីរបស់ប្រជាពលរដ្ឋខ្មែរនេះ។
សម្រាប់លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ការផ្តាស់ប្តូរនិន្នាការសង្គមនេះ មួយផ្នែកធំដោយសារតែក្រុមយុវជនជំនាន់ថ្មីចាប់ផ្តើមយល់ដឹងពីបញ្ហាប្រទេសជាតិកាន់តែច្រើន និងមួយផ្នែកទៀតដោយសារតែការរីកចម្រើនផ្នែកប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណែត និងក្រុមពលករខ្មែរនៅប្រទេសជឿនលឿនបញ្ជ្រាបព័ត៌មានមកកាន់គ្រួសាររបស់ពួកគេ។
ដោយឡែកលោកហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅថា«និកហ្វិក» គិតថា ការយល់ដឹងពីសិទ្ធិកាន់តែច្រើនបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឲ្យមានសេចក្តីក្លាហានចំពោះការចូលរួមសកម្មភាពនយោបាយ និងការបកស្រាយពីនយោបាយ។
លោកនិយាយថា៖ «ទីមួយគាត់យល់កាន់តែច្រើនអំពីការងារសិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យ។ ទី២ការយល់ដឹងអំពីសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ដែលរឹតតែធ្វើឲ្យពួកគាត់មានសន្ទុះចិត្ត ឆន្ទៈបន្ថែមទៀតក្នុងការចូលរួមក្នុងការងារបោះឆ្នោត និងការងារសង្គម»។
លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ យល់ថា ទំនោរថ្មីរបស់ប្រជាពលរដ្ឋកម្ពុជានឹងជួយពង្រឹងវិស័យលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
លោកនិយាយថា៖ «គេគិតអំពីផលប្រយោជន៍នៃជាតិ អ្វីដែលជាសិទ្ធិសេរីភាពរបស់គេ។ ហើយអ្វីដែលគិតថា នឹងអាចជួយជាតិបាន ជួយប្រជាពលរដ្ឋបានទៅថ្ងៃក្រោយគឺជាការសម្រេចរបស់បុគ្គលម្នាក់ៗ ហើយឆន្ទៈទាំងអស់នេះហើយដែលជំរុញឲ្យបុគ្គលទាំងនោះលែងខ្លាច ទោះបីជាមានការគម្រាមកំហែង ការរារាំងយ៉ាងណាក៏គេលែងខ្លាចដែរ។ ការចូលរួមរបស់ប្រជាជនជាការជំរុញឲ្យលទ្ធិប្រជាធិតេយ្យនៅកម្ពុជាមានការរីកចម្រើនទៅមុខ»។
លោកជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន អះអាងថា បញ្ហាសង្គមដែលកើតឡើងកាន់តែច្រើនដូចជាអំពើពុករលួយ បញ្ហាដីធ្លី អយុត្តិធម៌សង្គម បានបណ្តុះសេចក្តីក្លាហានឲ្យមានការផ្តាស់ប្តូរទម្លាប់របស់ពួកគេ។
លោកនិយាយថា៖ «នេះជាចំណុចរបត់នយោបាយមួយដែលអ្នកនយោបាយក្តី ប្រជាពលរដ្ឋក្តី និងយុវជនខ្លួនឯក្តី មិននឹកស្មានដល់ថា នឹងមានសន្ទុះចូលរួមដល់ថ្នាក់នឹងទេ។ ហើយការចូលរួមយ៉ាងសកម្មរបស់គាត់នេះ មិនត្រឹមតែមានឥទ្ធិពលទៅលើយុវជនគ្នាឯងទេ ថែមទាំងមនុស្សវ័យចំណាស់ផងដែរ»។
ទោះជាមានការរីកចម្រើនលើផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងពេលនេះក្តី ក៏ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ប្រជាពលរដ្ឋកម្ពុជានៅតែត្រូវការសិក្សាបន្ថែមទៀតនៅឡើយដើម្បីពង្រឹងភាពជាម្ចាស់របស់ខ្លួន៕