ខេត្តកណ្តាល —
ថ្ងៃបោះឆ្នោតកាន់តែខិតជិតចូលមកដល់ យ៉ាងណាមិញ សភាពឃោសនាគណបក្សនៅក្នុងខេត្តកណ្តាលបែរជាស្ងប់ស្ងាត់ បើប្រៀបធៀបនឹងរាជធានីភ្នំពេញ ប្រជាពលរដ្ឋនៅទីនេះបានធ្វើការថ្លឹងថ្លែងពីគុណសម្បត្តិរបស់គណបក្សកាន់អំណាចក្នុងអាណត្តិមុន និងចាប់ផ្តើមគិតដល់បញ្ហាសំខាន់នានាដែលទាមទារឲ្យមានការដោះស្រាយក្នុងអាណត្តិក្រោយនេះ។
នៅក្នុងឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ការឃោសនារបស់គណបក្សប្រជាជនកម្ពុជាហាក់ដូចជាមិនពុះកញ្ជ្រោលដូចក្នុងរាជធានីភ្នំពេញនោះទេ ដោយរង់ចាំធ្វើការឃោសនាទ្រង់ទ្រាយធំនៅថ្ងៃឃោសនាទឹកផ្តាច់ព្រ័ត្រនៅថ្ងៃទី២៦ខែកក្កដា។
យ៉ាងណាក៏ដោយ នៅទីនេះ ដែលជាមណ្ឌលឈរឈ្មោះបេក្ខជនតំណាងរាស្ដ្ររបស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីជិតផុតអាណត្តិ ប្រជាពលរដ្ឋមួយចំនួន ដែលវីអូអេសំឡេងសហរដ្ឋអាមេរិកបានជួបសម្ភាស ហាក់ដូចជាមានការថ្លឹងថ្លែងចំពោះគណបក្សគ្រប់គ្រងប្រទេស។
លោកជឺ ភា ជាមេការកន្លែងលាងរថយន្តមួយនៅភូមិឫស្សី ឃុំព្រែកឫស្សី ដែលស្ថិតនៅចម្ងាយប្រមាណជាបីគីឡូម៉ែត្រពីទីប្រជុំជនខេត្តកណ្តាល។ លោកជឺ ភាកោតសរសើរស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។
លោកនិយាយថា៖ «ការដឹកនាំសព្វថ្ងៃនេះល្អណាស់ យើងសេរី រកបានប៉ុណ្ណា ចាយប៉ុណ្ណឹង បើយើងរៀនបានតិច ចង់បានប្រាក់ខែខ្ពស់ ម៉េចបានដូចគេ? បើគ្មានគាត់ទេ ពួកយើងក៏មិនបានសព្វថ្ងៃនេះដែរ មានឡាន មានថ្នល់ មានស្ពាន សាលារៀន វត្តអារាមគ្រប់បែបយ៉ាង»។
ដោយឡែកលោកហ៊ីង ពិសិដ្ឋហាក់ដូចជាថ្លឹងថ្លែង។ លោកនិយាយថា៖ «ចំណុចខ្លះគាត់បានកសាងជាតិ ក៏គ្រាន់បើដែរ តែបក្ខពួកនិយម និងអំពើពុករលួយនៅតែមានច្រើន ចង់ស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលជនអន្តោប្រវេសន៍សំដៅលើជនជាតិវៀតណាម ហើយនិងវិនិយោគរយៈពេលវែង ដូចជាសម្បទានសេដ្ឋកិច្ចដីធ្លីជាប់ព្រំដែនវៀតណាម សុំឲ្យគាត់គិតគូរឡើងវិញ»។
នៅក្នុងភូមិព្រែកឫស្សីនេះមានស្តង់ឃោសនាមួយរបស់គណបក្សប្រជាជនកម្ពុជាមានសមាជិកក្រុមការងារនៃគណបក្សនេះចំនួន៧នាក់កំពុងប្រចាំការដើម្បីចាក់សំឡេងឃោសនា។
លោកសំ សារ៉ាតជាអនុប្រធានភូមិព្រែកឫស្សីដែលទើបនឹងបានសុំលាលែងតំណែងដើម្បីចូលរួមក្នុងសកម្មភាពឃោសនា។ លោកបានបង្ហាញពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជាថា៖«គណបក្សប្រជាជនអត់ចេះទំនេរ ធ្វើរហូតហ្នឹង គណបក្សប្រជាជន»។
ឃុំព្រែកឫស្សីមានភូមិចំនួន៥គឺភូមិព្រែកហូរ ភូមិព្រែកអញ្ចាញ ភូមិក្រពើហារ ភូមិឫស្សី និងភូមិឫស្សីលើ។
ក្រៅពីការដាក់ស្តង់ឃោសនាដែលមានចងបដារូបគណបក្សប្រជាជនកម្ពុជា និងរូបលោកហ៊ុនសែនឈរពេញជំហរ ក្រុមឃោសនិកបានចាក់ចម្រៀងតាមឧឃោសនស័ព្ទ ដែលរំឭកអំពីសមិទ្ធិផលនានា ដែលខ្លួនបានកសាង រីឯបដាដែលចងតាមដងផ្លូវជាហូរហែរក៏បានផ្តល់ជាសារនយោបាយខ្លះៗដែរ តួយ៉ាងដូចជា «ភូមិខ្ញុំ ប្រទេសជាតិខ្ញុំ អនាគតខ្ញុំ សម្តេចតេជោសែនខ្ញុំ» និង«មានគណបក្សប្រជាជនកម្ពុជាគឺមានសន្តិភាព និងការអភិវឌ្ឍន៍»ជាដើម។
យ៉ាងណាក៏ដោយ អ្នកភូមិនៅទីនេះភាគច្រើនដែលត្រូវបានជួបសម្ភាសបានលើកពីបញ្ហាអំពើពុករលួយដែលចាំបាច់ត្រូវតែស្រាយចំពោះការដឹកនាំអាណត្តិក្រោយនេះ។
លោកពេច រុំជាអ្នកភូមិព្រែកឫស្សីលើដែលជាភូមិមួយនៅទល់មុខគ្នាជាមួយភូមិព្រែកឫស្សីដែរ។ អ្នកលក់ទឹកកកដុំរូបនេះចង់ឲ្យមានការដោះស្រាយមិនត្រឹមតែបញ្ហានៃអំពើពុករលួយទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធនិងបញ្ហាបរិស្ថានក៏ត្រូវចាត់ទុកជាអាទិភាពដែរ។
លោកនិយាយថា៖ «គណបក្សប្រជាជន ឬរាជរដ្ឋាភិបាល គេអភិវឌ្ឍបានល្អណាស់ តែក៏មានកំហុសខ្លះៗដែរ ឃើញពីការកាប់ព្រៃឈើ អំពើពុករលួយ។ សំណូមពរឲ្យមានការរៀបចំ ដូចជាហេដ្ឋារចនាសម្ព័ន្ធទៅលើផ្លូវផ្នល់ឲ្យបានល្អជាងហ្នឹង ដោះស្រាយបញ្ហាចរាចរណ៍ ពង្រឹងការអប់រំ ជាពិសេសអំពើពុករលួយដែរ។ ហើយការបំផ្លាញព្រៃឈើដូចជាសម្បើមណាស់»។
ដោយឡែក លោកផង រដ្ឋាជាអ្នកភូមិព្រែកហូរ ដែលមិនសូវមានភាពរីកចម្រើន។ លោកទទូចឲ្យមានការផ្លាស់ប្តូរ ស្របពេលដែលអ្នកភូមិមួយចំនួនទៀតត្អូញត្អែរពីតម្លៃប្រេងសាំងឡើងថ្លៃ។
លោកនិយាយថា៖ «មើលឃើញទៅដូចពិបាក នៅតែដដែលៗ មិនសូវរីកចម្រើនផង។ បើអាចប្តូរក៏ល្អដែរ»។
ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានបង្ហាញវត្តមានច្រើនជាងគេនៅក្នុងឃុំព្រែកឫស្សីនេះ ក៏មានគណបក្សនយោបាយផ្សេងៗទៀតដែរ ដូចជាគណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែរឈប់ក្រ បានចូលឃោសនាក្នុងឃុំនេះ ប៉ុន្តែការឃោសនានៃគណបក្សទាំងប៉ុន្មាននេះគ្រាន់តែមានជាបដាតំណាងគណបក្សមួយៗតាមផ្លូវតែប៉ុណ្ណោះ៕