កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
ការសម្តែងការកោតសរសើររបស់លោកស្រី BU Jianguo ឯកអគ្គរដ្ឋទូតចិនរូបនេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីកម្ពុជាបង្ហាញជំហរអព្យាក្រឹតចំពោះសាលដីកាតុលាការអាជ្ញាកណ្តាលអន្តរជាតិអំពីជម្លោះសមុទ្រចិនខាងត្បូង។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវ ជាថ្មីម្តងទៀត កុំឲ្យប្រទេសនានា ដូចជាសហរដ្ឋអាមេរិកជាដើម ជ្រៀតជ្រែកក្នុងរឿងនយោបាយ និងកិច្ចការផ្ទៃក្នុងរបស់ប្រទេសតូចៗ។ លោក អះអាងថា ការជ្រៀតជ្រែកពីសហរដ្ឋអាមេរិកកន្លងមក មិនបានធ្វើឲ្យប្រទេសទាំងនោះមានស្ថានភាពប្រសើរឡើងនោះទេ។
កិច្ចប្រជុំយុវជន YSEALI ជាមួយលោកប្រធានាធិបតីអូបាម៉ា នឹងធ្វើឡើងនៅក្នុងប្រទេសឡាវ នាខែកញ្ញាខាងមុខនេះ មានយុវជនប្រមាណ២០០នាក់មកពីបណ្តាប្រទេសអាស៊ានទាំង១០ចូលរួម។
លោក គី តិច មេធាវីតំណាងលោក ហេង សំរិន បានឲ្យដឹងថា ចំនួនសំណងជម្ងឺចិត្តនេះមិនទាន់ស័ក្តិសមនឹងអ្វីដែលលោកសម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសលោក ហេង សំរិន នោះទេ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត បានស្នើឲ្យអ្នកសង្កេតការណ៍បោះឆ្នោតនានា មានសិទ្ធិថតរូបភាព និងវីដេអូបានក្នុងដំណើរការបោះឆ្នោតលើកលែងការគូសសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់។ ក្រុមមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានទទួលយកសំណើទៅពិចារណា និងសម្រេចនៅពេលឆាប់ៗខាងមុខ។
គណបក្សសង្គ្រោះជាតិ បានសម្រេចធ្វើកំណែទម្រង់លើចំណុច៣សំខាន់ៗ។ ទី១ គឺការជំរុញសាធារណជន ជាពិសេសយុវជន ឲ្យដាក់ពាក្យធ្វើជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ឲ្យបានច្រើន។
ការកោតសរសើររបស់រដ្ឋមន្ត្រីការបរទេសចិនគឺលោក Wang Yi នេះធ្វើឡើងក្នុងជំនួបទ្វេភាគីក្រៅផ្លូវការរវាងលោក និងរដ្ឋមន្ត្រីការបរទេសកម្ពុជាគឺលោក ប្រាក់ សុខុន ខណៈដែលពួកគេចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា ការបដិសេធរបស់លោក សម រង្ស៊ី ជាទង្វើខ្វះការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ និងរំខានដល់ចរន្តនៃការបណ្តាក់ទុនរបស់អ្នកជំនួញមកកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំមិនមាត់ មិនកអីទេ ទុកឲ្យជប៉ុនឆ្លើយតបចុះ ឆ្លើយតបថា អត្ថបទហ្នឹងត្រឹមត្រូវ ឬអត់។ ខ្ញុំធុញទ្រាន់នឹងអាការត្រូវគេមួរបង្កាច់ណាស់»។
ការលើកឡើងនេះធ្វើឡើង ក្រោយពីមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាចាត់វិធានការភ្លាមៗ ដើម្បីតាមចាប់ជនដែលប្រកាសពីគម្រោងធ្វើរដ្ឋប្រហារនៅលើបណ្តាញសង្គម Facebook (ហ្វេសប៊ុក) កាលពីថ្ងៃអាទិត្យ ស្របពេលមានការប្រទះឃើញការចល័តកងរថក្រោះពីព្រំដែនថៃមកជិតរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ។
លោក Tom Malinowski ឲ្យដឹងថា ការអនុវត្តច្បាប់សហជីព ដែលមានស្តង់ដារខ្ពស់ អាចជួយទាក់ទាញវិនិយោគិនកាន់តែច្រើនមកកម្ពុជា ដោយសារតែក្រុមហ៊ុននានាចង់វិនិយោគក្នុងប្រទេសដែលសិទ្ធិសហជីពត្រូវបានការពារដោយច្បាប់។
កិច្ចប្រជុំជាង២ម៉ោងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលមានសមាសភាពពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជានោះ មិនមានការសម្រេចអ្វីជាដុំកំភួននោះទេ ដោយសារតែរដ្ឋសភាជាតិកម្ពុជាស្ថិតក្នុងវិស្សមកាល។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋសភា។
សពរបស់លោក កែម ឡី ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនាអស់រយៈពេល៨ថ្ងៃហើយ នៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ។
អាជ្ញាធរមានសមត្ថកិច្ច នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានយកដីកាថ្មីមួយទៀត មិនឲ្យលោកកឹម សុខាធ្វើដំណើរចេញទៅក្រៅប្រទេសនោះទេ ដោយសារតែលោកបដិសេធជាច្រើនលើក មិនចូលខ្លួនទៅបំភ្លឺនៅតុលាការក្នុងសំណុំរឿងសញ្ចារកម្ម។
ការស្លាប់បាត់បង់ជីវិតរបស់លោក កែម ឡី បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់មានការស្តាយស្រណោះ និងបានធ្វើដំណើរពីបណ្តាខេត្ត និងរាជធានីភ្នំពេញ មកចូលរួមក្នុងពិធីបុណ្យសពរបស់លោក។ អ្នកខ្លះធ្លាប់បានស្គាល់ និងជួបលោក កែម ឡី ផ្ទាល់ រីឯអ្នកខ្លះទៀតធ្លាប់តែឮ ឬឃើញការវិភាគរបស់លោកនៅតាមវិទ្យុ ឬទូរទស្សន៍ប៉ុណ្ណោះ។
ការដាក់កំហិតឲ្យប្រើគោរមងារ«សម្តេច» របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីកម្ពុជានេះធ្លាប់រងការរិះគន់ និងការចំអកយ៉ាងខ្លាំងដោយសារព័ត៌មានបរទេសដោយហេតុថាគោរមងារថ្នាក់ដឹកនាំភាគច្រើនលើពិភពលោកមិនត្រូវបានប្រើប្រាស់ក្នុងអត្ថបទសារព័ត៌មាននោះទេ។
លោកកឹម សុខា ថ្លែងថា ការប្រារព្ធពិធីរំឭកខួបនៃការផ្ទុះអាវុធដែលគណបក្សជំទាស់អះអាងថា ជា«រដ្ឋប្រហារអំណាច» គឺជាការក្រើនរំឭកឲ្យប្រជាជនកម្ពុជាចៀសវាងការបង្ហូរឈាមគ្នាដូចដែលបានកើតឡើងកាលពីឆ្នាំ១៩៩៧កន្លងទៅ។
លោក អ៊ិត សំហេង រំពឹងថា ក្រោយពីច្បាប់សហជីពចូលជាធរមាននោះ ចំនួនសហជីពមូលដ្ឋាននឹងមានការកើនឡើង ព្រមទាំងមានការថយចុះនូវចំនួនបាតុកម្ម និងកូដកម្មខុសច្បាប់ ដែលប្រព្រឹត្តល្មើសនឹងមានការថមថយ ដោយសារមានការគោរពច្បាប់សហជីពនោះ។
ព័ត៌មានផ្សេងទៀត