ភ្នំពេញ —
រយៈពេលមួយថ្ងៃមុនការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយគ្រោងនឹងឈានមកដល់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ក្រសួងមហាផ្ទៃបានប្រកាសថា នឹងប្រើប្រាស់កម្លាំងប្រមាណ២ម៉ឺននាក់ ដើម្បីដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ក្នុងគោលបំណងការពារសុវត្ថិភាពអ្នកចូលរួមឃោសនាបោះឆ្នោត។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ឋ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបាននិយាយថា រដ្ឋាភិបាលបានត្រៀមយ៉ាងហ្មត់ចត់អំពីផែនការ និងវិធានការទាំងឡាយសម្រាប់ការពារសន្តិសុខបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសមាជិកសភាអាណ្ណត្តិទី៥នេះ។
លោកបានបញ្ជាក់ថា ក្រសួងបានរៀបចំយន្តការបញ្ជាដឹកនាំ និងត្រៀមលក្ខណៈដើម្បីចាត់ចែងមន្ត្រីដែលពាក់ព័ន្ធបានចប់សព្វគ្រប់ហើយសម្រាប់ការពារសុវត្តិភាពនៅពេលឃោសនារកសំឡេងឆ្នោត។
លោកថ្លែងថា៖ «ជម្រាបដោយសង្ខេប នៅថ្នាក់ជាតិយើងមានគណបញ្ជាការសន្និសុខអចិន្ត្រៃយ៍សម្រាប់ការពារសណ្តាប់ធ្នាប់ពេលបោះឆ្នោតដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន»។
គណបក្សនយោបាយទាំង៨ដែលបានចុះបញ្ជីចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥គ្រោងនឹងចាប់ផ្តើមយុទ្ធនាការរកសំឡេងឆ្នោតរយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី ២៧ខែមិថុនា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា។
លោកគៀត ច័ន្ទថារិទ្ធបាននិយាយថា កម្លាំងសមត្ថកិច្ចនឹងដាក់ពង្រាយទីតាំងសំខាន់ៗនៅក្នុងទីក្រុងភ្នំពេញ ដោយមួយក្រុមមានគ្នាបីនាក់ និងមានអាវុធមួយដើម គ្រាប់ចំនួន៣០គ្រាប់។
លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយដោយជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ខិតខំស្រាវជ្រាវ ស៊ើបអង្កេតឲ្យបានហ្មត់ចត់នូវបទល្មើសនានាដែលកើតឡើង ជាពិសេសបទល្មើសព្រហ្មទណ្ឌដែលមានការចោទប្រកាន់ពាក់ព័ន្ធនឹងផ្នែកនយោបាយ ដើម្បីស្វែងរកចាប់ខ្លួនជនប្រព្រឹត្តបទល្មើសទៅផ្តន្ទាទោសតាមច្បាប់។
គណបក្សប្រឆាំងធ្លាប់បានចោទក្រុមសមត្ថកិច្ចថា ការបំពេញភារកិច្ចរបស់ពួកគេមានភាពលំអៀងក្នុងពេលបោះឆ្នោត។ ដោយសារតែសមត្ថកិច្ចបានជួយសម្រួលគ្រប់បែបយ៉ាងសម្រាប់ការលើកស្លាកសញ្ញារបស់គណបក្សគ្រប់គ្រងអំណាច ក៏ប៉ុន្តែបែរជារារាំងការលើកស្លាកសញ្ញារបស់គណបក្សប្រឆាំងទៅវិញ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា យ៉ាងតិចមានជាង១០០កន្លែងនៅទូទាំង២៤ខេត្តក្រុង អាជ្ញាធរមិនបានសម្រួលដល់សកម្មភាពលើកស្លាកសញ្ញារបស់គណបក្សប្រឆាំងទេ។ លោកបានបញ្ជាក់ថាអាជ្ញាធរមិនត្រឹមតែមិនការពារទេ តែបែរជាមករារាំង និងរំខានគ្រប់បែបយ៉ាងដល់គណបក្សសង្គ្រោះជាតិក្នុងការធ្វើសកម្មភាពរបស់ខ្លួនមុនការបោះឆ្នោត។
លោកនិយាយថា៖ «មានរូបភាពពីរ រូបភាពទីមួយជារូបភាពដែលក្នុងគោលបំណងការពារសន្តិសុខ ក៏ប៉ុន្តែមានរូបភាពទីពីរគឺនៅតាមមណ្ឌលបោះឆ្នោត ពួកគេមួយចំនួនក្លាយទៅជារូបភាពដែលគំរាមកំហែងទៅលើអ្នកបោះឆ្នោតទៅវិញ»។
គណបក្សដែលបានចុះបញ្ជីសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣មានចំនួន៨គណបក្ស ដែលក្នុងនោះមានតែគណបក្សធំៗតែពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី ដែលជាគណបក្សសក្តិសមជាដៃគួប្រកួតប្រជែងនៅក្នុងពេលបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជាទទួលបាន៩០អសនៈ ចំណែកឯគណបក្សប្រឆាំងរបស់លោកសម រង្ស៊ីទទួលបាន២៦អសនៈក្នុងការបោះឆ្នោតកាលពីអាណត្តិទី៤៕