អ្នកនាង ហុង ចិន្តា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតលើបញ្ហាអប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យា យុវជន ស្ត្រីនិងបរិស្ថាន។
អង្គការ Southeast Asia Resource Action Center (SEARAC) ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃមួយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្តល់ពានរង្វាន់ស្នាដៃការងារឆ្នើមដល់បុគ្គល សហគមន៍ និងអង្គការអាស៊ីអាមេរិកាំង ចំនួន៦នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងចំណោមបុគ្គលនិងអង្គការដែលធ្វើការងារដើម្បីភាពផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសង្គមទាំងនោះ ក៏មានបុគ្គលនិងសហគមន៍ខ្មែរអាមេរិកាំងចំនួន៣ផងដែរ ដែលទទួលបានពានរង្វាន់ឆ្នើមនោះ។
«ភាសាពូនងអត់សូវមានតួនាទី ហើយនិងដោយសារប្រែប្រួលសង្គមទាំងអស់ ខ្ញុំខ្លាចថាភាសាពូនងពិបាករស់នៅតទៅទៀតដែរ»។
លោក Dieu ជនជាតិពូនង និយាយភាសាពូនង រៀបរាប់អំពីកន្លែងដែលលោកបានធំដឹងក្តីឡើង។ (វីដូអេ៖ ផ្តល់ឲ្យដោយ អ្នកស្រី Becky Butler)
«នៅ១០ឆ្នាំក្រោយ ខ្ញុំចង់បង្កើតនូវក្រុមនារី robot ដែលអាចធ្វើ robot ហ្នឹងបាន ហើយនឹងចូលក្នុងកម្មវិធី FIRST Global ហើយនិងយកចំណេះដឹងដែលខ្ញុំមាន យកទៅបង្រៀនក្មេងជំនាន់ក្រោយ ក្មេងតូចៗឬក៏មនុស្សស្រី នារីៗដែលគាត់ចង់រៀន ពួកខ្ញុំអាចបង្រៀនបាន»។
«នៅពេលដែលខ្ញុំអាយុ១២ឆ្នាំ ខ្ញុំចង់ទៅឈរលើវេទិកាគេ ហើយបង្កើតអីមួយ ហើយយើងអាចល្បីល្បាញនៅក្នុងប៉ុស្តិ៍ទូរទស្សន៍»។ នេះគឺជាក្តីស្រមៃរបស់ចន្ធី អាយុ១៧ឆ្នាំ ដែលកំពុងសិក្សានៅក្នុងវិទ្យាល័យមួយក្នុងខេត្តសៀមរាប។
«ខ្ញុំគិតថា នៅទីបំផុត អ្វីដែលនឹងកំណត់អនាគតរបស់ប្រទេសនានា ដូចជាប្រទេសកម្ពុជាគឺមិនមែនជាផ្លូវច្បាប់នៅកម្រិតអន្តរជាតិនោះទេ ប៉ុន្តែគឺជាការប្រមូលផ្តុំមនុស្សតាមរយៈនយោបាយ។»
ក៏ប៉ុន្តែ លោកស្រី Patricia Mahoney ឧបការីរងស្តីទីនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ ទទួលស្គាល់យ៉ាងមោះមុតថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ពិតជាមានសារៈសំខាន់ដល់សហរដ្ឋអាមេរិក ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។
លោកបណ្ឌិត Sylvain Vogel ត្រូវបានមូលនិធិ Fainting Robin ប្រគល់រង្វាន់«បញ្ញវន្តកិត្តិយស» ចំពោះស្នាដៃការងាររបស់លោក ក្នុងការជួយជ្រោមជ្រែងដល់និស្សិតខ្មែរ២រូបរហូតក្លាយជាអ្នកភាសាវិទ្យាដ៏លេចធ្លោ និងការចងក្រងជាសៀវភៅអំពីភាសានិងវប្បធម៌របស់ជនជាតិដើមភាគតិចពូនង។
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរនឹងរៀបចំពិធីវិបស្សនានៅវត្តរាជបូរណ៍ក្នុងខេត្តសៀមរាបរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៣ខែមេសាដល់ថ្ងៃទី២ខែឧសភាខាងមុខនេះ។ ការចំណាយទៅលើពិធីវិបស្សនានេះគឺជាថវិកាផ្ទាល់របស់អ្នកស្រី អ៊ាលឹម បូផារី ដែលជាទន្តពេទ្យនៅទីក្រុង Fairfax រដ្ឋVirginia។ មានមនុស្សជិត៦០០នាក់ហើយ ដែលបានចុះឈ្មោះចូលរួមក្នុងពិធីវិបស្សនានេះ។
អ្នកស្រី វឹង ច័ន្ទដេលីស គឺជាសហគ្រិនស្ត្រីវ័យក្មេងម្នាក់នៅកម្ពុជា។ អ្នកស្រីជាម្ចាស់ក្រុមហ៊ុនAsia Exotic Trading ដែលជាសិប្បកម្មផលិតក្រដាសសើមសម្រាប់ទារកម៉ាកអេលីស ម៉ាម់មី និងជូលី។
ភាពយន្តឯកសារមួយបង្ហាញពីអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនៅតែទាមទារស្វែងរកយុត្តិធម៌ ដែលពួកគេបានបាត់បង់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
កម្រងរូបភាពអំពីជំរំជនភៀសខ្លួនខ្មែរនៅព្រំដែនថៃ ដែលជាស្នាដៃរបស់អ្នកថតរូបសារព័ត៌មានម្នាក់ គឺលោក Stefan Ellis នឹងត្រូវបានដាក់បង្ហាញ នៅមជ្ឈមណ្ឌលបុប្ផាណាក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២ខែធ្នូដល់ថ្ងៃទី១៦ខែមករា។
របាយការណ៍នោះបានសរសេរលម្អិតអំពីការជួញដូរឈើប្រណិតដែលមានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានបញ្ចេញឈ្មោះលោកឧកញ៉ា ទ្រី ភាព ដ៏ល្បីល្បាញម្នាក់ ថាជាមេក្រុមបណ្តាញឧក្រិដ្ឋកម្ម ដែលផ្អែកលើការឃុបឃិតគ្នាដើម្បីកាប់ និងដឹកឈើខុសច្បាប់ចេញពីក្នុងព្រៃនៅកម្ពុជាយកទៅលក់នៅបរទេស។
បច្ចុប្បន្ននេះ លោកគឺជាសាស្ត្រាចារ្យកិត្តិយសដែលចូលនិវត្តន៍ពីសាកលវិទ្យាល័យ Monash University និងកំពុងស្នាក់នៅក្នុងប្រទេសអូស្តា្រលី។
ទឹកឃ្មុំរបស់កម្ពុជាអាចលក់រាយបានក្នុងតម្លៃ១០ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ដែលនេះជាតម្លៃមួយដែលខ្ពស់ជាងតម្លៃទឹកឃ្មុំរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដូចជាប្រទេសថៃ និងវៀតណាមជាដើម។
អ្នកនាង ហ៊ឹម ច័ន្ទឫទ្ធី ដែលជាអ្នកនិពន្ធខ្មែរអាមេរិកាំង រំពឹងថានឹងទទួលបានការគាំទ្រពីទស្សនិកជននៅទូទាំងពិភពលោកសម្រាប់សៀវភៅរឿងប្រលោមលោកថ្មីរបស់អ្នកនាង។
អ្នកនាង ហ៊ឹម ច័ន្ទឫទ្ធី កំពុងត្រៀមចេញផ្សាយសៀវភៅជាស្នាដៃទី២របស់អ្នកនាង ដែលមានចំណងជើងថា Rise of the Golden Aura។
អង្គការមិត្តគ្មានព្រំដែនបានប្រារព្ធកម្មវិធីរៃអង្គាសថវិកាប្រចាំឆ្នាំលើកទី១៦របស់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅរដ្ឋ New Jersey ក្នុងសហរដ្ឋអាមេរិក។
ម្មវិធីនេះគឺជាគម្រោងមួយ ដែលត្រូវបានរៀបចំឡើងដោយអ្នករាយការណ៍ព័ត៌មានប្រមាណ១០០នាក់នៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។