លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
មន្រ្តីនាយកដ្ឋានផ្លូវដែកបានឲ្យដឹងថា កន្លែងជិះណូរីទេសចរណ៍ក្នុងខេត្តបាត់ដំបងនឹងត្រូវបិទចាប់ពីខែក្រោយទៅ ខណៈរដ្ឋាភិបាលកំពុងជួសជុលផ្លូវដែកពីភ្នំពេញទៅព្រំដែនថៃ ដើម្បីដាក់ឲ្យដំណើរការនៅឆ្នាំ២០១៨។ អាជ្ញាធរស្រុកបានអះអាងថា ខ្លួនកំពុងតែពិភាក្សាជាមួយអ្នកវិនិយោគ ដើម្បីរៀបចំឲ្យមានកន្លែងជិះណូរីទេសចរណ៍ថ្មីមួយនៅក្នុងស្រុកបាណន់។ ប៉ុន្តែយ៉ាងនេះក្តី ប្រជាជនមួយចំនួននៅក្នុងឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលធ្លាប់ពឹងផ្អែកលើការជិះណូរីទេសចរណ៍នេះជាងជិតពីរទសវត្សមកនោះ បារម្ភអំពីការបាត់បង់ចំណូល។
ឃុំមួយនៅខេត្តកំពង់ធំ មិនមានអគារសាលាឃុំត្រឹមត្រូវសម្រាប់ក្រុមប្រឹក្សាឃុំធ្វើការអស់ជាង១៥ឆ្នាំមកហើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំនេះ ក្រុមប្រឹក្សាឃុំបានជួលទីតាំងតូចមួយនៅខាងក្នុងបរិវេណផ្ទះរបស់អ្នកភូមិម្នាក់ ដោយមិនមានសូម្បីតែបន្ទប់សម្រាប់អង្គុយ មកធ្វើជាកន្លែងផ្តល់សេវាមូលដ្ឋានជូនប្រជាពលរដ្ឋ។ ពួកគេរិះគន់ថា ការមិនមានសាលាឃុំធ្វើការឲ្យបានត្រឹមត្រូវបានធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពនៃការងារ។
មួយសប្តាហ៍ ក្រោយពីប្រាសាទសំបូរព្រៃគុកចុះបញ្ជីបេតិកភណ្ឌពិភពលោក និងក្រោយពីរដ្ឋាភិបាលអបអរសាទរឋានៈថ្មីរបស់ប្រាសាទបុរាណនេះ ប្រជាពលរដ្ឋបង្ហាញក្តីសង្ឃឹមផង និងការបារម្ភផង។
រដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តផែនការបញ្ជូនក្មេងចេញពីមណ្ឌលថែទាំកុមារទៅរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេវិញប៉ុន្តែក្រុមគ្រួសារបារម្ភពីការអប់រំរបស់កុមារក្រោយពីកុមារចេញពីមណ្ឌល។
ទិដ្ឋភាពទូទៅ នៅក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។ តំបន់ប្រាសាទសំបូរព្រៃគុក គឺជាប្រាសាទខ្មែរទី៣ ដែលត្រូវបានបញ្ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO កាលពីដើមខែកក្កដា ឆ្នាំ២០១៧។
ក្នុងពិធីចូលកាន់តំណែង ចៅសង្កាត់គណបក្សកាន់អំណាចបេ្តជ្ញាបង្កើនការជួយប្រជាពលរដ្ឋ ខណៈចៅសង្កាត់គណបក្សប្រឆាំងព្យាយាមកសាងស្នាដៃ។
ប្រជាពលរដ្ឋនៅភូមិថ្នាញ ក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានត្អូញត្អែរពីរឿងមិនមានអគ្គិសនីប្រើប្រាស់រហូតមកដល់ពេលនេះ បើទោះជាមានបង្គោល និងខ្សែភ្លើង តភ្ជាប់តាមបណ្ដោយផ្លូវលំរួចទៅហើយក៏ដោយ។ ដោយសារកង្វះភ្លើងប្រើប្រាស់នេះ អ្នកភូមិខ្លះបានងាកទៅប្រើប្រាស់បន្ទះកញ្ចក់សូឡា ដើរដោយពន្លឺព្រះអាទិត្យ ដើម្បីអាចទទួលបានថាមពលប្រើប្រាស់ខ្លះៗ នៅពេលយប់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានស្នើឲ្យចៅសង្កាត់ទាំងអស់ កុំរើសអើងចំពោះក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា និងស្នើឲ្យធ្វើការជាមួយគ្នាឲ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ប្រជាជន។
ស.រ.អា ត្រូវបានគេចាត់ទុកថា ជាប្រទេសលំដាប់ទីពីរ បន្ទាប់ពីប្រទេសចិន ក្នុងការរួមចំណែកច្រើនជាងគេដល់ការប្រែប្រួលអាកាសធាតុក្នុងពិភពលោក។
លោកស្រី ច័ន្ទ សំណាង បេក្ខជនចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ដោយដណ្ដើមបានតំណែងចៅសង្កាត់ឫស្សីកែវ ពីគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃអាទិត្យនេះ កម្ពុជាបានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤។ ប្រជាជននៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានា បានសម្រុកទៅបោះឆ្នោតចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ ការបោះឆ្នោតនេះត្រូវបានគេមើលឃើញថា ជាសញ្ញាមួយឆ្លុះបញ្ចាំងសម្រាប់ការបោះឆ្នោតសាកលឆ្នាំ២០១៨ ជ្រើសរើសថ្នាក់ដឹកនាំរដ្ឋាភិបាល។
នៅក្នុងឃុំត្រែងត្រយឹង នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បេក្ខជនជាស្ត្រីដូចគ្នាមកពីបក្សកាន់អំណាច និងបក្សសង្គ្រោះជាតិ នឹងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីរក្សានិងដណ្ដើមយកតំណែងមេឃុំនេះ។
នៅក្នុងសង្កាត់រការធំ នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពលរដ្ឋមួយចំនួន បានត្អូញត្អែររឿងមិនមានផ្លូវចេញចូលផ្ទះជិតមួយឆ្នាំមកហើយ ដោយពួកគេបានរិះគន់ចៅសង្កាត់បច្ចុប្បន្នថា មិនមានសមត្ថភាពដោះស្រាយបញ្ហានេះ។ ពួកគេបង្ហាញក្ដីសង្ឃឹមថា ចៅសង្កាត់ថ្មីនឹងជួយពួកគេឲ្យមានផ្លូវចេញចូលផ្ទះបាន។
ក្នុងខេត្តកំពង់ឆ្នាំងដែលមាន៧០ឃុំសង្កាត់ គណបក្សប្រឆាំងទទួលបានតំណែងមេឃុំតែមួយប៉ុណ្ណោះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣កាលពីឆ្នាំ២០១២ ប៉ុន្តែនៅក្នុងអាណត្តិទី៤ឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិ បានបង្ហាញសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងរក្សាតំណែងមេឃុំនោះហើយនឹងទទួលបានតំណែងមេឃុំចៅសង្កាត់ច្រើនជាងនេះទៀត។
លោកស្រី ផាត់ រុន អាយុ៦៥ឆ្នាំ បានថ្លែងប្រាប់ VOA ថា លោកស្រីចង់ឲ្យមេឃុំថ្មី ជួយបុកអណ្តូងទឹក ដើម្បីអាចមានទឹកប្រើប្រាស់គ្រប់ពេល ដោយសារបច្ចុប្បន្ននេះ លោកស្រីបានទិញទឹកគេដឹកលក់តាមភូមិ មួយកាដុងចំណុះប្រមាណ៥០លីត្រ តម្លៃ៥ពាន់រៀល។
លោក សូ សុភ័ទ្ទ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា កម្ពុជាកំពុងពិនិត្យមើលបន្ថែមទៀតលើឯកសារដែលផ្តល់ដោយភាគីឡាវ។
បេក្ខជនមេឃុំដ៏ក្មេងម្នាក់មកពីគណបក្សសង្គ្រោះជាតិ នឹងប្រកួតប្រជែងជាមួយចៅសង្កាត់បច្ចុប្បន្នរបស់គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ៦០ឆ្នាំ និងដែលបានជាប់ឆ្នោតជាចៅសង្កាត់៣អាណត្តិរួចមកហើយ។
ពិធីវិបស្សនាអន្តរជាតិលើកដំបូងមួយ ត្រូវបានប្រារព្ធឡើងនៅវត្តរាជបូព៌ ក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ពិធីនេះមានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា។
លោក ឆាំង យុ បានឲ្យដឹងថា មានការពន្យល់ថាការសម្រេចមិនបញ្ចូលមជ្ឈមណ្ឌលនេះគឺ ដោយសារអន្លង់វែង ជាតំបន់ដែលអតីតខ្មែរក្រហមកំពុងរស់នៅ។ លោកចាត់ទុកថានេះជាការរើសអើង និងបែងចែកមួយដែលនាំឲ្យមានអំពើប្រល័យពូជសាសន៍។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា តុលាការបានសម្រេចឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន ហើយសំណុំរឿងនេះកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ។
ព័ត៌មានផ្សេងទៀត