លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
បងប្អូនទាំង៣នាក់ គឺលោក ប៊ុន ឆាន អ្នកស្រី ប៊ុន ឡា និងអ្នកស្រី ប៊ុន ហៀង ត្រូវបានចោទប្រកាន់ពីបទកាប់រុករានដីព្រៃ និងសាងសង់ផ្ទះថ្មីខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិដើម្បីចាប់យកធ្វើជាកម្មសិទ្ធិ។
កាលពីថ្ងៃពុធសប្តាហ៍មុន ព្រះអង្គលួន សុវ៉ាតដែលសកម្មខាងសិទ្ធិមនុស្សត្រូវបានផ្សឹក ខណៈមានការចោទប្រកាន់រឿងសន្ទនាស្នេហា។ មួយសប្តាហ៍ក្រោយ ព្រះអង្គបានច្រានចោលទាំងស្រុងការចោទប្រកាន់នេះ ហើយថាជាការកាត់តសំឡេងបំភ្លៃការពិត ហើយថា ភស្តុតាងនោះមិនអាចទុកចិត្តបាន។
រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាមិនទាន់អាចបញ្ជាក់ថា តើនឹងមានការស៊ើបអង្កេតស្វែងរកសកម្មជនថៃរូបនោះ ឬយ៉ាងណាទេ។
កាលពីថ្ងៃព្រហស្បតិ៍មានសេចក្តីរាយការណ៍ថា សកម្មជនជាតិថៃ វ័យក្មេងម្នាក់ត្រូវបានមនុស្សមួយក្រុមចាប់ដាក់ក្នុងរថយន្តនៅទីក្រុងភ្នំពេញ។ អង្គការសិទ្ធិមនុស្សអន្តរជាតិ(HRW)បានជំរុញឲ្យកម្ពុជាស៊ើបអង្កេតករណីនេះ ថាតើសកម្មជនដែលស្នាក់នៅកម្ពុជានេះកំពុងនៅទីណា។
កាលពីថ្ងៃពុធ ព្រះអង្គ លួន សុវ៉ាត ដែលជាព្រះសង្ឃល្បីល្បាញមួយអង្គ ខាងការពារសិទ្ធិមនុស្សត្រូវបានសម្រេចឲ្យផ្សឹក ក្រោយមានការចោទប្រកាន់ពីបទសន្ទនាស្នេហា តាមរយៈវីដេអូមួយចំនួនដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបារម្ភអំពីកង្វះសារធាតុ Reagent សម្រាប់ធ្វើតេស្តរកវីរុសកូរ៉ូណា ក្រោយពីកម្ពុជាសម្រេចលើកបម្រាមធ្វើដំណើរពីប្រទេសចំនួន៦ ចូលកម្ពុជា ព្រោះការធ្វើតេស្តកើនឡើង ដោយសារអ្នកធ្វើដំណើរទាំងអស់តម្រូវឲ្យធ្វើតេស្តជំងឺកូវីដ។
យុទ្ធនាការជិះកង់ពីខេត្តកោះកុងមកភ្នំពេញរបស់ក្រុមយុវជនមាតាធម្មជាតិមិនបានសម្រេចនោះទេ ដោយសារកម្លាំងសមត្ថកិច្ចឃាត់ចាប់យកកង់របស់ពួកគេនៅព្រឹកថ្ងៃពុធនេះ ហើយចង់ឲ្យពួកគេសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ។
ការព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជា «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ដែលកម្ពុជាទទួលបានតាំងពីឆ្នាំ ២០០១ នេះ ធ្វើឲ្យកម្មករជាង១៣ម៉ឺននាក់ បាត់បង់ការងារ ហើយចំនួននេះនឹងបន្តកើនឡើងខ្ពស់ថែមទៀត។
មន្រ្តីអតីតគណបក្សសង្រ្គោះជាតិនៅក្នុងខេត្តកំពង់ធំ គឺលោក ស៊ុន ធន់ ត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃច័ន្ទ រួចបញ្ជូនមករាជធានីភ្នំពេញ។
លោក ស៊ុន ធន់ មន្រ្តីអតីតគណបក្សសង្រ្គោះជាតិនៅក្នុងខេត្តកំពង់ធំត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃច័ន្ទរួចបញ្ជូនមករាជធានីភ្នំពេញខណៈក្រុមគ្រួសារមិនដឹងពីមូលហេតុ។
សមាជិកបក្សប្រឆាំងនៅថ្នាក់ក្រោម អះអាងថា ពួកគេនៅតែបន្តរង់ចាំមើលដំណោះស្រាយនយោបាយ ដែលអាចឲ្យពួកគេបន្តធ្វើនយោបាយឡើងវិញ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ពលករខ្មែរជាង១៤.០០០នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញក្នុងឆ្នាំ២០១៩ ក្រោមហេតុផលថាពួកគេស្នាក់នៅប្រទេសថៃខុសច្បាប់។
ជំងឺកូវីដបានកំពុងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់រងផលប៉ះពាល់ ដោយសារការបាត់ចំណូល ជាពិសេសអ្នកធ្វើការក្នុងវិស័យសេវាកម្ម ទេសចរណ៍ ដឹកជញ្ជូននិងក្នុងវិស័យកាត់ដេរ។
មន្រ្តីក្រសួងមហាផ្ទៃឲ្យដឹងថាក្នុងឆ្នាំ២០១៩ កម្ពុជាបានកត់ត្រាថាស្រ្តីខ្មែរជាង១០០នាក់បានវិលត្រឡប់មកពីប្រទេសចិន ហើយលើកឡើងថាពួកគេត្រូវបានបង្ខំឲ្យរៀបការជាមួយជនជាតិចិន។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានសាទរនឹងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនិងភាពចង្អៀតណែនក្នុងពន្ធនាគារ។ លោកក៏បានណែនាំឲ្យសមត្ថកិច្ចថ្នាក់ក្រោម ត្រៀមខ្លួនតាមដានសកម្មភាពរបស់ពួកគេ ដើម្បីកុំឲ្យពួកគេប្រព្រឹត្តបទល្មើសម្តងទៀត។
ក្រុមជនជាតិដើមភាគតិចក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី ចង់បានភ្នំអារក្សរបស់ពួកគេ ដែលប៉ះពាល់ដំណាំកៅស៊ូមួយចំនួន ដែលក្រុមហ៊ុនមិនចង់បាត់បង់។
អង្គការសុខភាពពិភពលោកបានជំរុញឲ្យកម្ពុជាត្រួតពិនិត្យហ្មត់ចត់ការធ្វើដំណើរចូលប្រទេសដើម្បីបញ្ចៀសការនាំចូលជំងឺកូវីដ១៩ ខណៈព្រមានថាហានិភ័យនៅតែខ្ពស់សម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីកម្ពុជារកឃើញករណីឆ្លងជំងឺកូវីដចំនួន២ករណីលើជនជាតិខ្មែរ ដែលត្រឡប់មកពីក្រៅប្រទេស។
នៅពេលដែលប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ពីរករណីទៀតចូលពីក្រៅប្រទេសនោះ អង្គការសុខភាពពិភពលោកជំរុញឲ្យកម្ពុជាបន្តប្រុងប្រយ័ត្នចំពោះកូវីដ១៩ ទោះជាប្រទេសនេះមិនបានរកឃើញការឆ្លងវីរុសក្នុងស្រុកក្នុងពេលថ្មីៗនេះក៏ដោយ។
ព័ត៌មានផ្សេងទៀត