លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ធនាគារអេស៊ីលីដាដែលជាធនាគារធំមួយនៅកម្ពុជាចាត់ទុកថា របាយការណ៍នេះគ្មានមូលដ្ឋាននិងមានចរិតញុះញង់។ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា របាយការណ៍សិក្សាស្រាវជ្រាវស្ទង់មតិនេះមិនតំណាងឲ្យអ្នកជំពាក់ទាំងអស់នោះទេ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ទទួលស្គាល់ថា ប៉ូលិសវាយជនសង្ស័យនោះមែន តែលោកមិនទទួលស្គាល់ថា មានការយកជង្គង់សង្កត់កបើទោះវីដេអូបង្ហាញហើយ មនុស្សដែលនៅជិតកន្លែងកើតហេតុបាននិយាយ ហើយសំឡេងជាប់ក្នុងវីដេអូក៏ដោយ។
ថ្វីបើដីកាតុលាការសរសេរថាការចាប់ខ្លួននេះ យោងតាមរបាយការណ៍របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញក៏ដោយ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញប្រាប់ VOA នៅថ្ងៃពុធនេះថា សមត្ថកិច្ចអនុវត្តតាមដីការបស់តុលាការតែប៉ុណ្ណោះ។
អង្គការសង្គមស៊ីវិលបារម្ភថា ពួកគេត្រូវបង្ខំឲ្យលក់ដី ទ្រព្យសម្បត្តិ និងខ្ចីលុយគេបន្តទៀតដើម្បីសង់បំណុលមីក្រូហិរញ្ញវត្ថុក្នុងពេលពួកគេបាត់បង់ការងារ ដោយសារជំងឺកូវីដ១៩។
របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរ បាននាំគ្រឿងចក្រឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋនៅសហគមន៍បឹងឈូកអេ ក្នុងខណ្ឌឫស្សីកែវ។
ទំព័រហ្វេសប៊ុកក្លែងក្លាយចំនួនពីរ ដែលត្រូវបានបង្កើតឡើង ហើយបង្ហោះវីដេអូដែលនាំឲ្យមានការចោទប្រកាន់ថា ព្រះអង្គ លួន សុវ៉ាត មានទំនាក់ទំនងស្នេហា និងនាំឲ្យមានការប្រកាសផ្សឹកព្រះអង្គនោះ ត្រូវបានលុបចោល។
អ្នកធ្វើដំណើរ៩នាក់ដែលមានខ្មែរ៨នាក់ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកវីរុសកូរ៉ូណា ក្រោយពួកគេធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃសៅរ៍នេះ។
របាយការណ៍នេះបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ព្រៃឡង់បាត់បង់ប្រមាណ៤៧.៤០០ ហិកតា។
បើតាមញត្តិនោះ ពួកគេទាំង១៥នាក់ ត្រូវបានចាប់ខ្លួនតាំងពីដើមឆ្នាំ២០២០។ ពួកគេលើកឡើងថា គ្រួសាររបស់ពួកគេមិនបានប្រព្រឹត្តអ្វីដែលខុសច្បាប់ជាតិ និងអន្តរជាតិនោះទេ។
អ្នកស្រាវជ្រាវអឺរ៉ុបចេញរបាយការណ៍អំពីការបាត់បង់ព្រៃឈើរបស់កម្ពុជា ដោយសង្ឃឹមថា ឯកសារនេះ នឹងជួយក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងការការពារព្រៃឡង់ តែមន្ត្រីក្រសួងបរិស្ថានថា ក្រសួងគ្មានភាពចាំបាច់ឆ្លើយតបនឹងជនទីបីក្រៅក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងអភិរក្សព្រៃឡង់នោះទេ។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា រហូតមកដល់ថ្ងៃនេះ អាជ្ញាធរកម្ពុជាមិនទាន់អាចសន្និដ្ឋានថា ព័ត៌មាននៃការបាត់ខ្លួនសកម្មជនថៃរូបនោះ ពិតកម្រិតណានោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសកម្មវិធីជំនួយសង្គម ដែលត្រូវចំណាយទឹកប្រាក់យ៉ាងតិច២៥លានដុល្លារអាមេរិកក្នុងមួយខែ ដើម្បីជួយដល់គ្រួសារក្រីក្រនៅប្រទេសកម្ពុជាប្រមាណ៥៦ម៉ឺនគ្រួសារ ដែលស្មើជាង ២ លាននាក់។
ស្រ្តីម្នាក់ដែលមានរូបភាពនៅក្នុងវីដេអូបង្ហោះលើទំព័រហ្វេសប៊ុក អះអាងថា កញ្ញានិងក្រុមគ្រួសារមិនមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គ លួន សុវ៉ាត ឡើយ។
សហភាពអឺរ៉ុបលើកឡើងថា សហភាពនេះអាចពិចារណាមិនដកប្រព័ន្ធអនុគ្រោះនេះ លុះត្រាតែការគោរពសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិលមានភាពល្អប្រសើរ។ ក្រុមសិទ្ធិមនុស្សយល់ឃើញថា សិទ្ធិនយោបាយបន្តអាប់អួរ ពុំមានភាពល្អប្រសើរឡើយ។
រដ្ឋមន្រ្តីកម្ពុជាលើកឡើងថា នៅតែមានបញ្ហានៅឡើយសម្រាប់ថ្នាក់ស្រុក ក្នុងនោះមានកង្វះមន្រ្តីជំនាញ មន្រ្តីសកម្ម និងកង្វះខាតថវិកាសម្រាប់ពួកគេចុះបេសកកម្មដើម្បីជួយប្រជាពលរដ្ឋផ្ទាល់។
សាក្សីដែលនៅក្បែរខុនដូដែលពួកគេថា ជនជាតិថៃលោក Wanchalearm អាយុ៣៧ឆ្នាំ ស្នាក់នៅនោះ បានប្រាប់ VOA ថា ពួកគេឃើញសកម្មជនថៃរូបនេះ ត្រូវបានបុរស៣នាក់ចាប់បញ្ចូលក្នុងរថយន្តមួយគ្រឿងនៅមុខខុនដូមួយ ដែលសកម្មជនរូបនោះ ស្នាក់នៅច្រើនឆ្នាំមកហើយ។
រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងនិងស្ថាប័នជាតិ៣ឆ្នាំជាប់គ្នា ខណៈកម្ពុជារំពឹងថា កំណើនសេដ្ឋកិច្ចធ្លាក់ចុះមកក្នុងរង្វង់១,៩%ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ១៩។
ក្រោយការចុះស៊ើបអង្កេត ប៉ូលិសកម្ពុជាថាសកម្មជនថៃបាត់ខ្លួននោះ មិនមែនជាអ្នកស្នាក់នៅខុនដូ ដូចការចុះផ្សាយព័ត៌មាននោះទេ។ ប៉ុន្តែសាក្សីបានអះអាងជនជាតិថៃរូបនោះពិតជាបានស្នាក់នៅខុនដូនោះជាច្រើនឆ្នាំហើយ។
មន្រ្តីតុលាការខេត្តសៀមរាបនៅថ្ងៃនេះបានថ្លែងថា ព្រះអង្គត្រូវបានសង្ស័យក្នុងបទល្មើស «សេពសន្ថវៈ» ក្រោយមានបណ្តឹងពីជនរងគ្រោះ។ ព្រះអង្គ លួន សុវ៉ាតបញ្ជាក់ប្រាប់ VOAថា ព្រះអង្គចង់រក្សាភាពស្ងៀមស្ងាត់ មិនតតាំងនឹងរឿងនេះទេ។
នៅដើមសប្តាហ៍នេះ រដ្ឋាភិបាលបានកំណត់តម្លៃធ្វើតេស្តរកជំងឺកូវីដ មួយដង១០០ដុល្លារអាមេរិកសម្រាប់អ្នកដំណើរបរទេស និងតម្លៃនៃការស្នាក់នៅផ្សេងៗ ពេលដាក់ឲ្យនៅដាច់ដោយឡែក។ អ្នកដំណើរទាំងអស់ក៏ត្រូវឲ្យដាក់ប្រាក់តម្កល់៣ពាន់ដុល្លារផងដែរ។
ព័ត៌មានផ្សេងទៀត